វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 161 / 204
-
ស្ដាប់បង្គាប់ កិរិយាសព្ទ
ធ្វើតាមដំបូន្មានការស្ដីប្រដៅ, គោរពប្រណិប័តន៍; ប្រព្រឹត្តឬអនុវត្តតាមការបញ្ជាសេចក្ដីណែនាំផ្សេងៗ
-
ស្ដាយ កិរិយាសព្ទ
នឹកអាល័យ, នឹកឃើញហើយមិនអស់ចិត្តមិនអស់អាល័យ, ជំពាក់ដោយអាល័យ
-
ស្ដាយក្រោយ កិរិយាសព្ទ
នឹកឃើញហើយស្ដាយជាខាងក្រោយ, កើតក្ដៅក្រហាយចិត្តជាខាងក្រោយ
-
ស្ដាយគំនិត
នឹកតូចចិត្តព្រោះធ្លោយហួសទៅហើយ។
-
ស្ដាយស្រណោះ កិរិយាសព្ទ
នឹកអាឡោះអាល័យស្រណោះដល់ ...។
-
ស្ដារ កិរិយាសព្ទ
បាចឬដងយកទឹកចេញឱ្យស្រាល, ឱ្យស្អាត
-
ស្ដារចិត្ត
ជម្រះចិត្ត, ធ្វើចិត្តឱ្យបរិសុទ្ធ។
-
ស្ដាំ គុណនាម
ដែលទីទៃពីឆ្វេងឬដែលផ្ទុយគ្នានឹងឆ្វេង
-
ស្ដាំដៃ នាម
នៅផ្នែកខាងស្ដាំអ្វីៗដែលស្ថិតនៅខាងស្ដាំ
-
ស្ដាំនិយម នាម
( វិ . ន .) និន្នាការឬមនោគមវិជ្ជានយោបាយដែលនិយមការរក្សាទុកឬអភិរក្សនូវការបែងចែកអំណាចនិងទ្រព្យសម្បត្តិតាមរយៈប្រព័ន្ធដែលមានស្រាប់ឬការបែរទៅរកការគ្រប់គ្រងតាមបែបប្រពៃណី
-
ស្ដី កិរិយាសព្ទនាម
និយាយ, ថា
-
ស្ដីជេរ កិរិយាសព្ទ
ជេរបន្ទោសស្ដីប្រដៅ។
-
ស្ដីថា កិរិយាសព្ទ
ស្ដីប្រដៅ, ដាស់តឿនក្រើនរំឭក; បន្ទោស
-
ស្ដីថាហោកមាត់ហោកក
( ព . ប្រ ) ស្ដីប្រដៅរឿយៗពេកឥតអាក់ខាន។
-
ស្ដីទី នាម
ការកាន់កាប់មុខតំណែងអ្វីមួយបណ្ដោះអាសន្នមួយរយៈជំនួសបុគ្គលណាម្នាក់ជាលាយលក្ខណ៍អក្សរ
-
ស្ដីប្រដៅ កិរិយាសព្ទ
ទូន្មានប្រដៅ។
-
ស្ដីប្រពន្ធ កិរិយាសព្ទ
ដណ្ដឹងប្រពន្ធ។
-
ស្ដីរួច
ស្ដីកើត, ស្ដីចេញ។
-
ស្ដីសឹកមាត់សឹកក
( សំនួន .) ស្ដីប្រដៅថែមហើយថែមទៀតរឿយៗ។
-
ស្ដីឱ្យ កិរិយាសព្ទ
ថាឱ្យ, បន្ទោសនៅមុខ។
-
ស្ដីឱ្យផូងៗ
ស្ដីថាឱ្យពេញមាត់ពេញសំឡេងឥតសំចៃឥតកោតញញើត។
-
ស្ដឹង កិរិយាសព្ទគុណកិរិយាគុណនាមនាម
ដែលសម្ដឹងខ្លួនឥតកម្រើក, ដែលសន្ធឹងស្ដឹង, ដែលមើលទៅឃើញធំវែង
-
ស្ដឺត គុណនាម
ដែលវែងសម្ដឺត, រៀវកំប៉ឺត
-
ស្ដុក គុណនាម
ដែលមានទំហំ, មានទម្ងន់, មានកម្រាស់មាំមួនឬក្រាស់ក្រួន, ទ្រុបទ្រុល
-
ស្ដុកស្ដម្ភ គុណនាម
រឹងជំហរ; មាំមួន ( ដោយទ្រព្យសម្បត្តិ )
-
ស្ដុកស្ដុរ នាម
ឈ្មោះឈើធំមួយប្រភេទសំបកក្រាស់, ផ្លែតូចៗមូលៗជាចង្កោមៗអ្នកស្រុកខ្លះប្រើស្ងោរបរិភោគ ( ហៅក្លាយថាស្ដុកស្ដោរក៏មាន )។
-
ស្ដុកស្ដោរ នាម
( ម . ព . ស្ដុកស្ដុរ )។
-
ស្ដូក គុណកិរិយាគុណនាម
ស្ដឹង, ភ្លឹង, រាបនៅទីផ្ទៃឥតកម្រើក
-
ស្ដូកស្ដឹង គុណកិរិយា
ស្ដូកសម្ដឹងភ្លឹងឥតកម្រើក។
-
ស្ដួច គុណនាម
រៀវតូចមានថ្នាក់, មានគន្លាក់, មានលំដាប់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។