វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 158 / 204
-
ស្គា នាម
ឈ្មោះស្មៅមានដើមរឹង។ស្គាមានពីរប្រភេទ។
-
ស្គាក់ គុណកិរិយាគុណនាម
ដែលយារសំយុងស្ដូក
-
ស្គាក្រអូប
ស្គាមានឫសក្រអូបប្រើជាគ្រឿងអប់បាន, គេច្រើនដាក់ត្រាំក្នុងប្រេងស្អិតប្រើលាបសក់។
-
ស្គាធំ
ស្គាដើមធំៗច្រើនដុះតាមវាលទំនាប។
-
ស្គាព្រៃ
( ម . ព . ស្គាធំ )។
-
ស្គាយ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្គុសថា
-
ស្គារ កិរិយាសព្ទ
ធ្វើមេថុនសេវនៈ ( ចំពោះតែឧរគសត្វឬទីឃជាតិ )
-
ស្គាល់ កិរិយាសព្ទ
ចាំបាន, ចាំជាក់, ចំណាំបាន, ដឹងបាន, ដឹងច្បាស់, ចាំស្និទ្ធ
-
ស្គាល់គ្នា គុណនាម
ដែលស្គាល់គ្នាជាក់
-
ស្គាល់ប្រមាណ
ដឹងប្រមាណ។
-
ស្គាល់ភ្ងា
ស្គាល់ជិតដិតស្និទ្ធស្នាលដូចជាសំឡាញ់ភ្ងា។
-
ស្គាល់អត្ថ
ស្គាល់ដំណើរ; ស្គាល់សេចក្ដី។
-
ស្គាំង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្កក, ស្គម, ស្គោកថា
-
ស្គាំងស្គម គុណនាម
ស្គមក្រទាំង, ស្គមកំព្រយកំព្រឹង។
-
ស្គី នាម
ឧបករណ៍កីឡាមួយប្រភេទដែលជាបន្ទះសំប៉ែតមួយគូធ្វើពីឈើលោហៈឬប្លាស្ទិកតភ្ជាប់នឹងស្បែកជើងដែលគេពាក់សម្រាប់ជិះរំអិលលើព្រឹល
-
ស្គឹះ គុណនាម
ស្ពឹក, យឺត, ដែលមិនរួស; ដែលមិនហាប់, មិនណែន
-
ស្គឺ គុណនាម
ដែលមិនដាក់គ្រាប់ដោយមានរោគបៀតបៀនគឺមានទឹកគ្រប់គ្រាន់តែចេញផ្កាហើយមិនដាក់គ្រាប់ព្រោះក្រាចាប់ជាដើម
-
ស្គុយ គុណកិរិយា
ដែលរីកស្កុលគគុល
-
ស្គុល គុណកិរិយា
ដែលធំធាត់ស្គោកពុំសម, ដែលរីកធំគគុល
-
ស្គុស គុណនាម
សច្បាស់, សក្បុស, សសុទ្ធ
-
ស្គុសស្គាយ គុណនាម
( ម . ព . ស្គាយ )។
-
ស្គុះ គុណនាមនាម
( ម . ព . ស្គុស )។
-
ស្គួយ នាមគុណនាម
( ម . ព . ស្កួយ១និង២)។
-
ស្គែន កិរិយាសព្ទ
( ប . ព .) រាវរករូប ( រូបភាពអក្សរ ...) ឬធាតុ ( មេរោគ ...) នានាដើម្បីបង្កើតជាទិន្នន័យដោយប្រើឧបករណ៍ឬកម្មវិធី
-
ស្គែនន័រ នាម
( ប . ព .) ឧបករណ៍ឬកម្មវិធីដែលប្រើសម្រាប់ស្គែន។
-
ស្គោក គុណនាម
ស្ពោតមិនហាប់, មិនណែន
-
ស្គោកស្គាំង គុណនាម
ស្គោកក្រៀមក្រទាំង, ស្គោកសោះកក្រោះ។
-
ស្ងប់ កិរិយាសព្ទ
រម្ងាប់; ស្ងៀម; ឥតកម្រើក, មិនរំជួល, មិនជ្រួលច្រាល់; ឈប់, លើកលែង
-
ស្ងប់ចិត្ត
( ម . ព . ចិត្តស្ងប់ )។
-
ស្ងប់សង្គ្រាម
ឈប់ច្បាំង, លើកលែងច្បាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។