វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 156 / 204
-
ស្កន្ធនិវ៌ាណ នាម
ដូចគ្នានឹងខន្ធនិញ្វនដែរ ( ម . ព . និញ្វន )។
-
ស្កន្ធាពារ នាម
កងទ័ព, កងទ័ពដែលបោះក្នុងភាគបន្ទាយ; ទ័ពទាយ; ភាគបន្ទាយ។
-
ស្កប់ កិរិយាសព្ទ
ឆ្អែត, គ្រប់គ្រាន់, អស់ចិត្ត, ពេញចំណង់; អស់ងងុយ, អស់ល្បក់
-
ស្កប់ស្កល់ កិរិយាសព្ទ
ឆ្អែតឆ្អន់, ឆ្អែតពេញចំណង់។
-
ស្ករ នាម
វត្ថុមានរសផ្អែមកើតអំពីទឹកអំពៅ, ទឹកត្នោតជាដើមដែលរំងាស់ឱ្យបានសាច់ ( បា . សក្ខរា; សំ . ឝក៌រាហៅចំពោះតែស្ករក្រាម )។
-
ស្ករក្រាម
ស្ករអំពៅមានសាច់រឹងជាដុំៗសណ្ឋានក្រួស។
-
ស្ករជិតស្រមោច
( ព . ទ . បុ .) ស្ត្រីជិតបុរស ( ច្រើនតែប៉ះនាយប៉ះអាយ )។
-
ស្ករដូង
ស្ករកើតពីទឹកផ្កាដូង។
-
ស្ករតាំងម៉ែ នាម
ចំណីមួយបែបធ្វើពីស្ករត្នោតដាក់កម្ដៅក្នុងខ្ទះហើយកូរវឹករហូតដល់ឡើងពណ៌ក្រហមក្រមៅជាប់ស្អិត
-
ស្ករត្នោត
ស្ករកើតអំពីទឹកផ្កាត្នោត ( ជារបរធំមួយរបស់ខ្មែរ )។
-
ស្ករទន្សែ
ស្ករកើតពីទឹកផ្កាទន្សែ ( ក្នុងកម្ពុជរដ្ឋមិនដែលធ្វើ )។
-
ស្ករទាញ នាម
ចំណីម្យ៉ាងធ្វើពីស្ករសកម្ដៅក្នុងខ្ទះលាយជាមួយទឹកដោះគោនិងសណ្ដែកដីលីងទើបទាញចុះឡើងឱ្យកាន់តែស្អិត
-
ស្ករផែន
ស្ករដែលចាក់ជាផែន ( កាលបើដាក់តម្រួតៗគ្នាស្រាក់នឹងស្លឹកត្នោតហៅថាស្ករស្រាក់ )។
-
ស្ករយំ
( ព . ប្រ .) ស្ករដែលរឹងហើយប្រែជាជ្រាយជោរព្រោះត្រូវចំហាយក្ដៅខ្លាំងឬត្រជាក់ខ្លាំង។
-
ស្ករស
ស្ករអំពៅមានសាច់ស។
-
ស្ករអំពៅ
ស្ករបន្ទះដែលកើតពីទឹកអំពៅ។
-
ស្កល់ កិរិយាសព្ទគុណកិរិយា
ឆ្អែត; បរិបូណ៌, ពេញចំណង់។ ( រ . ស .) ផ្ទំស្កល់ផ្ទំលក់។
-
ស្កា នាម
( ពាក្យបំព្រួញពីបាសកាឬបាស្កា ) ឈ្មោះល្បែងមួយប្រភេទពួកចត្រង្គតែមានមេពីរហៅថាតៅមានសណ្ឋានបួនជ្រុងមានរន្ធ៦សម្រាប់លើកទម្លាក់លើក្ដារ, មានកូន២៤ឬ៣០ ...។
-
ស្កាក នាម
ធ្នើរក្នុងគេហដ្ឋានសម្រាប់ដាក់ទើរអីវ៉ាន់ស្រាលៗ
-
ស្កាញ គុណនាម
ដែលមានឫស, សរសៃ, រោម, រឹងច្រាញច្រើនជុកជិត
-
ស្កាត គុណនាម
គគ្រើមសោះផ្អោះឥតរសជាតិ ( ចំពោះតែគ្រឿងបរិភោគដែលដឹងរសដោយជិវ្ហាបសាទ )
-
ស្កាត់ កិរិយាសព្ទ
ស្ទាក់ផ្លូវ, ស្ទាក់ដំណើរ
-
ស្កាត់ពាក្យ
ស្ទាក់ពាក្យ, ស្ទាក់សម្ដី។
-
ស្កាត់សម្ដី
( ម . ព . ស្កាត់ពាក្យ )។
-
ស្ការ នាម
សត្វចតុប្បាទមួយប្រភេទមុខស្រួចឆ្លឺមជើងខ្លីៗសម្បុរត្នោត, ស្រដៀងនឹងកំប្រុកតែមាឌធំជាង, ជាពួករន្ធកសត្ត។
-
ស្កាល កិរិយាសព្ទគុណនាម
រម្ងាប់, អន់, ថយខ្សោយស្រាកស្រាលជាងប្រក្រតី
-
ស្កាលទុក្ខ
ស្រាកស្រាលទុក្ខ។
-
ស្កាំ កិរិយាសព្ទគុណកិរិយា
អត់ឃ្លាន ( ដោយបានបរិភោគខ្លះ ), រកកល់ឆ្អែត
-
ស្កាំចិត្ត
រកកល់ឆ្អែតចិត្ត, ស្កប់ចិត្ត។
-
ស្កិល គុណនាម
ដែលខ្មៅស្រឡះឯកឯង; ខ្មៅសង្វិល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។