វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 153 / 204
-
ស៊ីវម៉ៃ នាម
ឈ្មោះម្ហូបចំហុយមានរាងមូលៗធ្វើពីសាច់ជ្រូកចិញ្រ្ចាំលាយច្របល់ជាមួយគ្រឿងផ្សំច្រើនមុខ។
-
ស៊ីវិល នាម
ទីទៃពីយោធាឬកម្លាំងប្រដាប់អាវុធ
-
ស៊ីវិល័យ គុណនាម
ដែលទាន់សម័យនិយម
-
ស៊ីវិឡាត នាម
ដែកសម្បុរសដែលប្រើធ្វើប៉ោតប្រេងកាតជាដើម ( មកពីប្រទេសក្រៅ )
-
ស៊ីវេលា កិរិយាសព្ទ
អស់វេលា, ខាតវេលា
-
ស៊ីសង កិរិយាសព្ទ
លេងល្បែងភ្នាល់ណាមួយដែលមានស៊ីមានសងទៅវិញទៅមក។
-
ស៊ីសាច់ កិរិយាសព្ទ
បរិភោគសាច់។
-
ស៊ីសាច់ខ្នង កិរិយាសព្ទ
( ព . ប្រ .) ស៊ីសំណូក។
-
ស៊ីសាច់ហុតឈាម
( សំនួន .) ដែលគុំកួនសងសឹកគ្នាយ៉ាងខ្លាំងក្លា, ដែលប្រយុទ្ធតទល់គ្នាយ៉ាងសម្បើម
-
ស៊ីសាប់ កិរិយាសព្ទ
និយាយពីទូកងមាឌទន់បានតែអុំសាប់ឱ្យញាប់ច្រវាទើបលឿន
-
ស៊ីសឹក នាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទក្នុងពួកបៀក្រដាស
-
ស៊ីសូផុន នាម
( ម . ព . ស្រីសោភ័ណ )។
-
ស៊ីសោហ៊ុយ កិរិយាសព្ទ
ចុះសោហ៊ុយ, ត្រូវចាយប្រាក់តាមការប្រកប
-
ស៊ីសំ កិរិយាសព្ទ
ស៊ីរំអិលគ្នាឯង ( និយាយតែពីត្រីរំអិលពួកខ្លះ )
-
ស៊ីសំណូក កិរិយាសព្ទ
ទទួលយកប្រាក់ឬរបស់ដែលគេសូក។
-
ស៊ីសំណែន កិរិយាសព្ទ
ស៊ីភោជនដែលគេសែន។
-
ស៊ីស្តូសូម នាម
ជំងឺបង្កដោយព្រូនស៊ីស្តូសូម៉ាស្ថិតក្នុងសន្តានស៊ីស្តូសូម៉ាទីដេ។ជំងឺនេះកើតចំពោះគោក្របីចៀមពពែសេះជ្រូកឆ្កែឆ្មានិងមនុស្ស
-
ស៊ីស្លា កិរិយាសព្ទ
ទិញស្លាម្លូមានគ្រឿងផ្សំគ្រប់ព្រម; លើកស្លា។
-
ស៊ីហ្លេ នាម
ពាក្យខ្ចីពីបារាំងប្រដាប់សម្រាប់ចុចច្របាច់ឱ្យឮសំឡេងចេញពីរថយន្តឬទោចក្រយានយន្តជាសញ្ញាឱ្យជៀសពីផ្លូវដើម្បីជាដំណឹងឱ្យអ្នកនៅតាមដងផ្លូវជៀសទៅម្ខាងទុកចន្លោះឱ្យយានយន្តបើកបរទៅដោយឥតឧបសគ្គ។ច្រើនសរសេរជាស៊ីផ្លេជាង។
-
ស៊ីឡាំង នាម
អង្គធាតុរឹងមានរាងជាបំពង់ដែលបាតទាំងពីររបស់វាជារង្វង់ប៉ុនគ្នាហើយស្របគ្នា។
-
ស៊ីឡឹប កិរិយាសព្ទ
កិបបំបាត់យក។
-
ស៊ីអាចម៍ផឹកទឹក
( ព . សា .) អកអាចម៍អាភៀនហើយផឹកទឹករំលេមលេបជាមួយនឹងទឹកទៅ ( លេបអាចម៍អាភៀន )។
-
ស៊ឹង គុណកិរិយានាម
ស្ទើរនឹង, វិះនឹង
-
ស៊ឹងតែនឹង គុណកិរិយា
( ម . ព . ស៊ឹងនឹង )។
-
ស៊ឹងនឹង គុណកិរិយា
ស្ទើរនឹងឬស្ទើរតែនឹង
-
ស៊ឹម សព្វនាម
មីងសាច់ថ្លៃ, ប្រពន្ធរបស់ចឹក, ពាក្យសម្រាប់ហៅសាច់ថ្លៃឋានៈស្មើគ្នាសន្មតដូចកូនត្រូវហៅ។
-
ស៊ុកគ្រលុក គុណកិរិយាគុណនាម
ដែលច្របូកច្របល់; ខ្ជីខ្ជា, ឥតសណ្ដាប់ធ្នាប់; កញ្ជះកញ្ជាយ
-
ស៊ុត កិរិយាសព្ទនាម
អណ្ឌៈសត្វគឺពងសត្វ
-
ស៊ុតទ្រុឌ កិរិយាសព្ទ
( ម . ព . ស្មុតទ្រុឌ )។
-
ស៊ុន កិរិយាសព្ទគុណកិរិយា
ហួស, ជ្រុលហួស, ហួសប្រមាណ, ហួសកំណត់, លង់, លង់ជ្រុល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។