វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 15 / 204
-
សច្ចកិរិយា នាម
ការធ្វើសច្ចៈ, ការប្រកាសពាក្យសច្ចៈ។
-
សច្ចញ្ញាណ នាម
ការដឹងសេចក្ដីពិត។
-
សច្ចធម៌ នាម
សភាវៈពិតប្រាកដមិនបន្លំក្លែងក្លាយទៀងត្រង់ឥតល្អៀងអ្វីដែលប្រាកដមែនជាក់ស្តែងមិនភូតភកុហក
-
សច្ចបាន នាម
ការផឹកទឹកសំបថដើម្បីឱ្យជឿចិត្តគ្នា ( យ៉ាងដូចផឹកទឹកប៉ាយហួយជាដើម )
-
សច្ចបារមី នាម
បារមីដែលមានសច្ចៈជាទីតាំង។
-
សច្ចប្បណិធាន នាម
ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង
-
សច្ចភាព នាម
អ្វីមួយពិត, អ្វីមួយដែលឆ្លើយតបឬស្របទៅនឹងហេតុការណ៍ឬតថភាព។
-
សច្ចភាពចាំបាច់ នាម
សច្ចភាពធម្មជាតិដែលមានសភាពពិតនៅក្នុងខ្លួនវា។សច្ចភាពចាំបាច់ត្រូវតែពិតនិងមិនអាចមិនពិតទេ
-
សច្ចវាចា នាម
ពាក្យពិត។
-
សច្ចវាទិនី នាម
( ម . ព . សច្ចវាទី។
-
សច្ចវាទី នាម
អ្នកពោលតែពាក្យពិត
-
សច្ចា កិរិយាសព្ទ
( ក្លាយមកពីពាក្យសច្ច ) ប្រកាសពាក្យសច្ច; សំបូងសង្រូង, ប្រតិស្ឋអធិស្ឋាន
-
សច្ចាធារណ៍ នាម
ការសន្មតទុកជាមុន។
-
សច្ចាធិដ្ឋាន នាម
ការតាំងចិត្តទៀងទាត់; ការតាំងប្រកាសពាក្យសច្ច
-
សច្ចានុមតិ នាម
ការយល់ស្របតាមសេចក្ដីពិត; សេចក្ដីអះអាងបញ្ជាក់ថែមតាមយថាភាពនូវអំពើឬពាក្យសន្យាដែលបានធ្វើរួចហើយ
-
សច្ចានុម័ត នាម
( ម . ព . សច្ចានុមតិ )
-
សច្ចានុរក្ស នាម
ការកាន់ពាក្យពិត, អ្នកកាន់ពាក្យសត្យ។
-
សច្ចាប័ន នាម
ដូចគ្នានឹងសច្ចការ។
-
សច្ចាប្រណិធាន នាម
ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង; ការប្រកាសពាក្យសំបថ
-
សច្ចារីករណ៍ នាម
ការសម្ដែងទោសការឆ្លើយសារភាពការទទួលកំហុសរបស់ខ្លួន។
-
សច្ចំ គុណកិរិយា
ទៀង, ពិត, ប្រាកដ, មែន, មែនហើយ។
-
សច្ចៈ នាម
( ម . ព . សច្ច )។
-
សច្ឆន្ទ គុណនាម
ដែលមានសេចក្ដីពេញចិត្តចំពោះអំពើរបស់ខ្លួន, ដែលជាអធិបតីលើខ្លួនឯង
-
សច្ឆន្ទា គុណនាមនាម
( ម . ព . ស្វច្ឆន្ទ )។
-
សច្ឆិកិរិយា នាម
ការធ្វើឱ្យជាក់ច្បាស់, ឱ្យប្រាកដ; ការធ្វើឱ្យស្អាត, ឱ្យត្រឹមត្រូវ, ការប្រតិស្ឋអធិដ្ឋានសំបូងសង្រូងរំលឹកដល់គុណបុណ្យ
-
សជន នាម
ជនរបស់ខ្លួនគឺជនជាញាតិ ( ប្រើជាស្វជនតាមសំ . វិញក៏បាន )។
-
សជាតភាព នាម
ភាពមានពីកំណើតភាពដែលកើតឡើងព្រមគ្នា។
-
សជី នាម
ប្រដាប់ឬគ្រឿងគ្របមានរាងក្រឡូមតូចស្រួចលើធំក្រោមសម្រាប់គ្របភាជនៈដាក់ភោជនាហារឬគ្របផ្តិលទឹក
-
សជីព នាម
អមាត្យ; មន្ត្រីជំនិតព្រះអង្គ, រាជូបដ្ឋាក។
-
សជ្ជិក គុណនាម
ដែលរលាយជាប់គ្នាដែលស្អិតជាប់គ្នា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។