វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 149 / 204
-
សំអ៊ែល កិរិយាសព្ទគុណកិរិយា
( ម . ព . សម្អែល )។
-
សំឥត នាម
( ម . ព . សម្អិត )។
-
សំឫទ្ធ នាម
( ម . ព . សំរឹទ្ធ១និង២)។
-
សំឫទ្ធិ នាម
( ម . ព . សំរឹទ្ធ១និង២)។
-
សំឫទ្ធី នាម
( ម . ព . សំរឹទ្ធី )។
-
សំឱក គុណនាម
( ម . ព . សំអោក )។
-
សះ កិរិយាសព្ទ
ជាដំបៅ, បាត់ដំបៅ
-
សះជា
ជានឹងគ្នា, លែងខឹងប្រកាន់គ្នា, លែងទាស់គ្នា។
-
សះសា
( ម . ព . សះជា )។
-
សះស្បើយ
បាត់ឈឺស្រឡះ, ជាស្រឡះពីជំងឺ, ជាស្មោះស្មាន។
-
ស៊ក កិរិយាសព្ទ
ប្រហកបញ្ចូល; ដាក់សៀតឬបញ្ជ្រកឱ្យជាប់នៅឬក៏ឱ្យទើរនៅ
-
ស៊ករូប កិរិយាសព្ទ
( សព្ទអារក្ស ) ចូលរូបឬគ្របរូប, ជាន់រូប ( ខ្មោចចូល )
-
ស៊កសៀត កិរិយាសព្ទ
ញុះញង់, និយាយអុជអាល, និយាយញុះឱ្យគេបែកបាក់គ្នា។
-
ស៊ង នាម
ទីដែលហ៊ុមព្រួលបញ្ចូលត្រី, បង្ខាំងត្រី
-
ស៊ន កិរិយាសព្ទ
តម្រួតលើគ្នា, ដាក់តម្រួតបន្ទើតលើគ្នា
-
ស៊ប់ កិរិយាសព្ទគុណកិរិយា
គ្រប់គ្រាន់, ពេញទី, ពេញលេញ, ឥតខ្វះខាត; ទៀងទាត់
-
ស៊ប់មាត់ កិរិយាសព្ទ
ស្និទ្ធមាត់, មិនញញើតមាត់។
-
ស៊ប់សួន កិរិយាសព្ទគុណកិរិយា
ស៊ប់មាំ; ទៀងទាត់ប្រាកដ, ឥតប្រែប្រួល
-
ស៊ប់ស៊ាំ កិរិយាសព្ទ
ស៊ាំចិត្តស៊ប់, ថ្នឹកចិត្តគំនិតមិនញញើតញញើម។
-
ស៊យ កិរិយាសព្ទគុណនាម
មិនប្រទះលាភ, ឃ្វាងលាភ; មិនសមបំណង; មោឃៈ, ឃែត, ឥតបានអ្វី
-
ស៊យដំណើរ នាម
ឃ្វាងដំណើរ។
-
ស៊សគ្រលស គុណកិរិយាគុណនាម
ដែលឆ្គងឥតគួរឥតសម, ច្រឡោះបោះ; តោសម៉ោសឬតោសមម៉ោស
-
ស៊ាន គុណកិរិយា
ដែលមានសូរសំឡេងលាន់ឮខ្លាំងកងរំពង, ពាក្យនេះច្រើនប្រើជាមួយនឹងពាក្យសូរ
-
ស៊ាំ កិរិយាសព្ទ
អាចប្រព្រឹត្តទៅបានព្រោះការថ្នឹក, មានដំណើរថ្នឹក
-
ស៊ាំទាំ គុណនាម
( ម . ព . សាំទាំ )។
-
ស៊ាំមាត់ កិរិយាសព្ទ
ថ្នឹកមាត់។
-
ស៊ាំស៊ន គុណកិរិយាគុណនាម
សាំផ្ទួនដដែលៗ, ច្រំដែល, ចែប៉ប្រែ
-
ស៊ិនសែ នាម
គ្រូ; គ្រូបង្រៀន ( ខ្មែរច្រើនហៅក្លាយជាចិនសែ )។
-
ស៊ិន្ទ កិរិយាសព្ទ
( ម . ព . សិន្ទ )។
-
ស៊ិន្ធ កិរិយាសព្ទ
( ម . ព . សិន្ទ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។