វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 146 / 204
-
សំយាយ នាម
ជាយព្រៃ
-
សំយុង កិរិយាសព្ទ
ទម្លាក់ឬធ្លាក់ស្តោកចុះក្រោម
-
សំយុងចិត្ត
ជ្រុលចិត្តឬចុះចិត្តស៊ប់។
-
សំយុងមុខ
ទម្លាក់មុខចុះ, យារមុខឬងប់មុខឆ្ពោះទៅរក។
-
សំយុត្តស្រៈ នាម
ស្រៈផ្សំ។
-
សំយេះ កិរិយាសព្ទ
ស្លៀករំសាយជាយសំពត់ឬជាយខោប៉ែកខាងលើឱ្យធ្លាក់បត់គ្របលើខ្សែក្រវាត់រយាកចុះក្រោម
-
សំយែះ កិរិយាសព្ទ
( ម . ព . សំយេះ )។
-
សំយោគ នាម
ការប្រកប; ការផ្សំ; ការរួបរួម; ការទាក់ទងជាមួយ; ការនៅរួមគ្នា; ការពាក់ព័ន្ធ; សមាគមដ៏ស្និទ្ធជិត។
-
សំយោគពិធាន
( ម . ព . សំយោគវិធាន )។
-
សំយោគវិធាន
បែបតម្រួតអក្សរ។
-
សំយោគវិធី
( ម . ព . សំយោគវិធាន )។
-
សំយោគសញ្ញា នាម
គ្រឿងសម្គាល់អក្សរតម្រួត។
-
សំយោគសរីរាង្គ នាម
( គីមី .) ប្រតិកម្មគីមីសរីរាង្គឬស៊េរីនៃប្រតិកម្មគីមីសរីរាង្គដែលបង្កើតផលិតផលសរីរាង្គសិប្បនិម្មិត
-
សំយោជនកិលេស នាម
សំយោជន = គ្រឿងប្រកបសត្វទុក, ក្រុងសត្វទុកក្នុងទ្រុង។កិលេស = គ្រឿងសៅហ្មងចិត្តផ្សេងៗ។គ្រឿងសៅហ្មងចិត្តដែលប្រកបសត្វទុកឬក្រុងសត្វទុកក្នុងភព។
-
សំយោជនក្កិលេស នាម
កិលេសជាតជាគ្រឿងប្រកបចិត្តគឺកិលេសរឹងត្អឹងជាគ្រឿងទាក់ឆ្វាក់រួបរឹតដែលអាស្រ័យនៅនឹងចិត្ត។
-
សំយោជនៈ នាម
កិលេសជាគ្រឿងប្រកបចិត្តគឺកិលេសរឹងត្អឹងជាគ្រឿងទាក់ឆ្វាក់រួបរឹតដែលអាស្រ័យនៅនឹងចិត្ត ... ( ព . ពុ .)។
-
សំរង នាម
ឈ្មោះឈើមួយប្រភេទផ្លែទុំស្ងួតបើត្រាំទឹករីកស្គុយសាច់ស្កាតៗប្រើលាយស្ករបរិភោគជាចំណីត្រជាក់។
-
សំរាជ នាម
( ម . ព . សម្រាជ )។
-
សំរាម នាម
គ្រឿងខ្ជាំ
-
សំរឹទ្ធ នាម
សេចក្ដីសម្រេច; សេចក្ដីចម្រើន; ការលូតលាស់, ដុះដាល; ផលសម្រេច។
-
សំរឹទ្ធិ នាម
( ម . ព . សំរឹទ្ធ១និង២)។
-
សំរឹទ្ធិការ្យ
ការសម្រេច, កិច្ចការដែលសម្រេចប្រយោជន៍។
-
សំរឹទ្ធិជោគ
ជោគសម្រេចផលប្រយោជន៍។
-
សំរឹទ្ធិជ័យ
ជ័យសម្រេច។
-
សំរឹទ្ធិភាព
ភាពនៃសេចក្ដីសម្រេច, ដំណើរសម្រេចប្រយោជន៍។
-
សំរឹទ្ធិស័ក
ស័កសម្រេចគឺស័ក១០នៃឆ្នាំដែលជាចុងបំផុតនៃស័កទាំង១០។
-
សំរឹទ្ធី នាម
សេចក្ដីសម្រេច, ការសម្រេចផល, សម្រេចប្រយោជន៍ ( ពាក្យប្រើក្លាយមកពីសំរឹទ្ធិឬសំឫទ្ធិ )
-
សំរុង កិរិយាសព្ទ
ឱនមុខចុះចាក់ទឹកទទះបន្តិចៗស្រប់ក្បាលដើម្បីឱ្យបាត់ឈឺក្បាល
-
សំរូប គុណនាម
ដែលនៅមិនទាន់ស្រិត ( ចំពោះតែអង្ករ )
-
សំរៀម គុណកិរិយា
សន្សឹមៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។