វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 144 / 204
-
សំបុត្រស្នាម
សំបុត្រសាធារណៈ, សំបុត្ររាយរង។
-
សំបូងសង្រូង កិរិយាសព្ទ
ពោលពាក្យបូរបាច់ប្រតិស្ឋអធិស្ឋាន, ពោលពាក្យរំឭករំលើកស្រាវជ្រាវរាវរកគុណឬអំពើល្អដែលបានធ្វើរួចមកហើយ, បួងសួងដើម្បីឱ្យបានសម្រេចការសមបំណង
-
សំបួរ នាម
( ម . ព . សម្បួរ )។
-
សំបួរកក់ នាម
( ម . ព . ក្ទម្ពទេសនិងសម្បួរ )។
-
សំបួរទេស នាម
( ម . ព . សំបួរកក់ )។
-
សំបួរប្រាក់ នាម
( ម . ព . សំបួរកក់ )។
-
សំបួរមាស នាម
( ម . ព . សំបួរកក់ )។
-
សំបែង ប.
ពាក្យសាមញ្ញសម្រាប់និយាយផ្សំជាមួយនឹងពាក្យផ្ទះថាផ្ទះសំបែងផ្ទះធម្មតា, ផ្ទះសាមញ្ញឬផ្ទះធំនិងផ្ទះតូច, ផ្ទះធំនិងផ្ទះរាយរង។
-
សំបោរ នាម
( ម . ព . សម្បោរ )។
-
សំប៉ាត គុណនាម
ស្ដើងមានផ្ទៃរាប, ស្ដើងប៉ាតឡាត, ស្ដើងកំប៉ាត
-
សំប៉ាន នាម
ទូកអុំមួយប្រភេទតដោយក្ដារ៥សន្លឹកខាងក្បាលនិងកន្សៃរាងង។ទូកអុំមួយប្រភេទទៀតមាឌជាទូកផ្កាចារប៉ុន្តែលើកក្ដារប៉ះថែមឡើងទៀតក៏ហៅសំប៉ានដែរ។
-
សំប៉ែត គុណនាម
ដែលមានទោលស្ដើងសំប៉ាត
-
សំផិង នាម
( ព . សា .) ស្ត្រីផ្កាមាស ( ព . ខ្ព .) ពេស្យា, វេសិយា, វេសី, នគរសោភិនី, លញ្ជិកា, រូបជីវិនី, រូបាជីវា, រូបូបជីវិនី, វណ្ណទាសី )។
-
សំផឹង នាម
( ម . ព . សំផិង )។
-
សំផុល គុណនាម
( ម . ព . សំផុល្ល )។
-
សំផុល្ល គុណនាម
( ម . ព . សម្ផុល្ល )។
-
សំពង កិរិយាសព្ទ
វាយពេញកម្លាំងដៃដោយដំបងឬកំណាត់ឈើជាដើម
-
សំពង់ នាម
ឈ្មោះឈើធំមួយប្រភេទជាអសារព្រឹក្សមានពួររយាងធំៗសាច់សជ្រាក។
-
សំពត់ នាម
របស់កើតអំពីការត្បាញដោយអំបោះ, សូត្រ, សរសៃវល្លិ, សំបកឈើ, រោមចៀមជាដើមសម្រាប់ស្លៀក, ដណ្ដប់ជាដើម
-
សំពត់ចំណាំវស្សា
សំពត់ដែលទាយកប្រគេនភិក្ខុសាមណេរអ្នកនៅចាំវស្សារួចហើយ។
-
សំពត់ព្រក
សំពត់ដែលដេរព្រក។
-
សំពាយ នាម
( ម . ព . សម្ពាយ )។
-
សំពាយសំពូ
សំពាយស៊ូទ្រូឬសំពាយតូចខ្លះធំខ្លះរតែងរតោង។
-
សំពិន ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសំពះ។
-
សំពីង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសំពោង។
-
សំពីងសំពោង គុណកិរិយា
សំពោងក្រៃពេក, ស៊ោងអំពោង។
-
សំពឹក នាមគុណនាម
( ម . ព . សម្ពឹក )។
-
សំពុង នាម
( ម . ព . សំពង់ )។
-
សំពូ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសំពាយ។
-
សំពៀត នាម
( ម . ព . សម្ពៀត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។