វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 138 / 204
-
សោយ កិរិយាសព្ទ
ទទួលរងអារម្មណ៍ជាសុខឬជាទុក្ខ
-
សោយព្រះទិវង្គត កិរិយាសព្ទ
( រ . ស .) អស់ព្រះជន្ម, ចូលព្រះទិវង្គត។
-
សោយព្រះពិរាល័យ កិរិយាសព្ទ
( រ . ស .) អស់ព្រះជន្ម, សោយព្រះវិលាល័យ ( សម្រាប់ព្រះអគ្គមហេសីក្សត្រិយ៍ទ្រង់រាជ្យ )។
-
សោយរាជ្យ កិរិយាសព្ទ
គ្រងរាជ្យ, បានឡើងជាក្សត្រិយ៍ទ្រង់រាជ្យ។
-
សោយសោក កិរិយាសព្ទ
ទទួលរងសេចក្ដីស្ដាយស្រណោះ។
-
សោយអារម្មណ៍
( ម . ព . រងអារម្មណ៍ )។
-
សោរពារ នាម
ថ្ងៃសៅរ៍ ( ព . កា .) ឬ ( ព . ហ .)។
-
សោរវារៈ នាម
( ម . ព . សោរពារ )។
-
សោវណ្ណ គុណនាម
ដែលជាមាស, ដែលធ្វើដោយមាស; ដែលវិចិត្រដោយមាស, ដែលទឹបមាស
-
សោវណ្ណម័យ គុណនាម
( ម . ព . សោវណ្ណ )។
-
សោសិ គុណនាម
( ព . សា .) គម្រក់ពេក, សោកៀ; ដែលមិនបានការ
-
សោហ៊ុយ នាម
ប្រាក់សម្រាប់ចាយ, តម្លៃចាយប្រើ, ដើមទុន
-
សោហ៊ុយសោដា នាម
សោហ៊ុយរាយរង។
-
សោឡស គុណនាម
ដប់ប្រាំមួយ (១៦) : លេខសោឡសលេខ១៦គឺលេខដែលហោរកែនតាមថ្ងៃខែឆ្នាំកំណើតទៅឃើញ១៦គត់
-
សោះ គុណនាមគុណកិរិយា
ដែលអស់រសជាតិ, ដែលស្ងួតក្រៀមក្រទាំងអស់រសជាតិ
-
សោះកក្រោះ គុណនាម
សោះក្រៀមក្រទាំង, ក្រៀមក្រោះឥតរសជាតិ, ផ្អោះឥតរសជាតិ
-
សោះតើ គុណកិរិយា
ពាក្យប្រាប់សេចក្ដីផ្សេងដោយឡែកពីសេចក្ដីខាងដើម
-
សោះតែ ឈ.
កុំឱ្យតែ
-
សោះទេ គុណកិរិយា
មិន ... ទេ; ឯណោះទេ។
-
សោះនឹង គុណកិរិយា
មិនបាច់នឹង, មិនព្រួយនឹង
-
សោះសា គុណនាម
ស្មោះស្មាន, ស្រឡះ, ស្រឡះស្រឡំ; ដាច់ស្រេច។
-
សោះសូន្យ គុណនាម
( ម . ព . សូន្យសោះ )។
-
សោះឡើយ គុណកិរិយា
មិន ... ឡើយ, ពុំ ... ឡើយ
-
សោះអង្គើយ គុណកិរិយាគុណនាម
ជើយ, ព្រងើយ; ល្វើយ; តោះតើយ; ប៉កល្វើយ
-
សៅ គុណនាម
ដែលមានសម្បុរមិនបរិសុទ្ធ, ដែលអន់ឬខូចសម្បុរ
-
សៅកែ គុណនាមនាម
( ម . ព . សាវកែ )។
-
សៅគន្ធ នាម
គ្រឿងក្រអូប ( ព . កា .) ប្រើក្លាយជាសៅវគន្ធក៏មាន )។
-
សៅជៃ នាម
( ម . ព . សាវជៃ )។
-
សៅដៅ គុណកិរិយាគុណនាម
( ព . បុ .) ពាយងាយ, ខ្ជីខ្ជា, ផ្ដេសផ្ដាស
-
សៅភាគ្យ នាម
លំអ; ស្រីសួស្ដី; សេចក្ដីសុខ, សេចក្ដីចម្រើន; លាភ ( ប្រើជាសោភគ្គក៏បាន; ( ព . កា .) ប្រើក្លាយជាសៅវភាគ្យក៏មាន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។