វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 136 / 204
-
សោតទ្វារ
ទ្វារត្រចៀក ( ត្រចៀកជាទ្វារចូលនៃសំឡេង )។
-
សោតប្បសាទ
ប្រសាទរបស់ត្រចៀក។
-
សោតពិនិត្យ នាម
ការស្ទង់អាការរោគ ( ចង្វាក់បេះដូងសួត ...) ដោយឧបករណ៍វេជ្ជសាស្ត្រពាក់នឹងត្រចៀក។
-
សោតរូបារម្មណ៍ នាម
( អ . សិ .) រូបារម្មណ៍ក្នុងអត្ថបទកំណាព្យអត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ឃ្លាប្រយោគដែលរំលេចឱ្យអ្នកអានអ្នកស្ដាប់ឮសំឡេងនៅក្នុងអារម្មណ៍។
-
សោតវិញ្ញាណ នាម
សេចក្ដីដឹងដែលកើតឡើងអាស្រ័យសំឡេងមកប៉ះនឹងសោតប្បសាទ។
-
សោតសម្ផស្ស នាម
ការប៉ះពាល់សំឡេងដោយសោតប្បសាទ។
-
សោតសឹង
សុទ្ធសឹងឬសុទ្ធសឹងតែ
-
សោតសឹងតែ
( ម . ព . សោតសឹង )។
-
សោតឯ
ចំណែកឯ
-
សោតា នាម
ខ្សែទឹក។
-
សោតាបត្តិមគ្គ នាម
( ម . ព . សោតា២)។
-
សោតាបន្ន នាម
អរិយបុគ្គលអ្នកបានសម្រេចលោកុត្តរធម៌ថ្នាក់សោតា។
-
សោតាបន្នា នាម
( ម . ព . សោតាបន្ន )។
-
សោតាយតនៈ នាម
អាយតនៈគឺត្រចៀក, ត្រចៀកដែលជាអាយតនៈមួយក្នុងអាយតនៈទាំង៦។
-
សោតិន្ទ្រិយ នាម
ឥន្ទ្រិយគឺត្រចៀក។
-
សោត្ថិកកូល នាម
រុក្ខជាតិមួយប្រភេទមានកម្ពស់១០ទៅ២០ម៉ែត្រដុះក្នុងព្រៃធំពន្លកផ្កាស្ងួតប្រើជាគ្រឿងទេស។
-
សោត្ថិភាព នាម
សុវត្ថិភាព
-
សោត្រប្រសាទ នាម
( ម . ព . សោតប្បសាទក្នុងសោត២)។
-
សោត្រោ គុណនាម
ដែលមានសាច់រឹងទាំងរលុងពេកមិនសមខ្លួនផងទៀត
-
សោទក គុណនាម
ដែលមានទឹក
-
សោទកបាយាស នាម
( ម . ព . បាយាស )។
-
សោទរ នាម
បងប្រុសឬប្អូនប្រុសរួមឧទរមួយ, បងប្អូនប្រុសពោះមួយ ( ប្រើជាសោទរៈឬសោទរិយៈក៏បាន; បើបងឬប្អូនស្រីជាសោទរាឬសោទរិយា )។
-
សោទរា នាម
( ម . ព . សោទរ )។
-
សោទរិយ នាម
( ម . ព . សោទរ )។
-
សោទរិយា នាម
( ម . ព . សោទរ )។
-
សោទរិយៈ នាម
( ម . ព . សោទរ )។
-
សោទរៈ នាម
( ម . ព . សោទរ )។
-
សោធន នាម
ការជម្រះ, ការលាងជម្រះ, ការសម្អាត, ការជម្រះឱ្យត្រឹមត្រូវ។
-
សោធនកម្ម នាម
ការធ្វើឱ្យជ្រះ, ឱ្យស្អាត។
-
សោធនកាលិក នាម
ប្រាក់សោធនបណ្ដោះអាសន្ន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។