វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 135 / 204
-
សោកត្រោក គុណនាម
រខាក, រយាក
-
សោកនាដកម្ម នាម
( អ . សិ .) ប្រភេទរឿងល្ខោនដែលបង្ហាញអំពីបញ្ហាទាក់ទងទៅនឹងគ្រោះកម្មវាសនាទុក្ខសោកទុក្ខវេទនាសេចក្ដីវិនាសអន្តរាយហើយតួឯកត្រូវស្លាប់នៅចុងបញ្ចប់នៃសាច់រឿងដែលធ្វើឱ្យអ្នកស្ដាប់អ្នកទស្សនាក្ដុកក្ដួលរំជួលចិត្តអាណិតអាសូរនិងភ័យរន្ធត់
-
សោកនាដករ នាម
អ្នកនិពន្ធរឿងកម្សត់ឬអ្នកសម្ដែងជាតួកម្សត់។
-
សោកប៉ត្រោក គុណនាម
( ម . ព . សោកត្រោក )។
-
សោកមម៉ោក គុណនាម
ទ្រុបទ្រុលសុកមម៉ុក ( ច្រើនប្រើសោកម៉ោកជាង )
-
សោកម៉ោក គុណនាម
( ម . ព . សោកមម៉ោក )។
-
សោកសៅ កិរិយាសព្ទ
សោកទាល់តែសៅសម្បុរ, សោកសង្រេង, សោកជ្រប់ខ្លាំង។
-
សោកស្ដាយ កិរិយាសព្ទ
នឹកស្រណោះកើតទុក្ខឬខកបំណងជាខ្លាំងចំពោះរឿងអ្វីមួយ
-
សោកហាសនាដកម្ម នាម
( អ . សិ .) ប្រភេទរឿងល្ខោនដែលផ្ដោតខ្លាំងទៅលើរឿងរ៉ាវដ៏ក្រៀមក្រំទុក្ខសោកផងនិងសប្បាយរីករាយផង
-
សោកា កិរិយាសព្ទ
( ម . ព . សោក២)។
-
សោកាន្ត នាម
( ម . ព . សក់ក័ន្ត )។
-
សោកិនី គុណនាមនាម
( ម . ព . សោកី )។
-
សោកី គុណនាមនាម
ដែលមានសោកឬអ្នកដែលមានសោក
-
សោកៀ គុណនាម
( ព . សា .) គម្រក់ក្រៃពេក, ដែលមិនបានការសោះ, សោសិ
-
សោក័ន្ត នាម
( ម . ព . សក់ក័ន្ត )។
-
សោខ្យល់ នាម
ប្រដាប់សម្រាប់ជាងប្រើមួលឬដោះខ្ចៅដើរដោយកម្លាំងខ្យល់
-
សោខ្សៀ នាម
សោសម្រាប់ដោះខ្ចៅមានរាងដូចខ្សៀ។ក្នុងសោមួយមានទំហំតែមួយទេទាំងគល់ទាំងចុងតែអាចប្រើសម្រាប់លូកចូលទៅដោះខ្ចៅក្នុងស្ថានភាពខុសៗគ្នា។
-
សោគន្ធិក គុណនាម
( ម . ព . សោគន្ធិកៈ )។
-
សោគន្ធិកា គុណនាម
( ម . ព . សោគន្ធិកៈ )។
-
សោគន្ធិកៈ គុណនាម
ដែលមានក្លិនក្រអូប
-
សោគ្រោក គុណនាម
គគ្រក់, កខ្វក់, គួរខ្ពើម
-
សោច នាម
ខ្មែរច្រើនប្រើពាក្យនេះជាសម្ដីសាមញ្ញសំដៅន័យថា " ហេតុ, ការណ៍, ការខុសត្រូវ, ការសមនិងពុំសម, កិច្ចការរាក់ជ្រៅ " ដោយមានពាក្យបដិសេធថា " មិនដឹង, ពុំដឹង, ឥតដឹង " រៀងពីខាងដើមជាដរាប
-
សោចម្ពាម នាម
សោសម្រាប់ដោះខ្ចៅមានរាងដូចចម្ពាមហើយក្នុងសោមួយច្រើនមានទំហំចម្ពាមពីរលេខខុសៗគ្នា។
-
សោចិញ្ចៀន នាម
សោសម្រាប់ដោះខ្ចៅមានប្រហោងមួលរាងដូចចិញ្ជៀន។គេប្រើវាសម្រាប់ដោះខ្ចៅដែលជាប់ខ្លាំង។
-
សោចិ៍ នាម
( ម . ព . សោច )។
-
សោដា ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសោហ៊ុយថា
-
សោណ្ឌី នាម
ពពួកសត្វដែលមានប្រមោយសន្តានដំរី។
-
សោត ឈ.នាម
ឯ, រីឯ; ទៀត; ចំណែកឯ, ចំណែកខាង; ដូច្នោះ; ក៏ដែរ, ក៏ដោយ។
-
សោតណា ធ.
យ៉ាងណាក៏ដោយ
-
សោតទស្សន៍ គុណនាម
ដែលប្រើទាំងសំឡេងទាំងរូបភាព
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។