វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 134 / 204
-
សែដា នាម
( ម . ព . ល្មុត១)។
-
សែត គុណនាម
ស
-
សែតអញ្ជង់ គុណកិរិយាគុណនាម
ដែលដើរចេញចោលស្រុកទៅតាមតែប្រទះឥតកំណត់ទីឥតមានការរបរអ្វីជាប្រាកដ
-
សែន កិរិយាសព្ទគុណនាមគុណកិរិយា
ចំនួនដប់ហ្មឺន (១០០០០០)
-
សែនចាស់ទុំ នាម
ពិធីកម្មតាមជំនឿខ្មែរដែលរៀបចំឡើងដើម្បីសុំខមាទោសដល់ព្រលឹងដូនតាកុំឱ្យប្រកាន់ខឹងនឹងកូនចៅ
-
សែនត្វាន់ នាម
( ម . ព . សែនត្វ័ន )។
-
សែនត្វ័ន នាម
ផ្លិតមូលធ្វើដោយសំពត់ផ្កាមាសឬផ្កាប្រាក់ជាដើមមានដងវែងក្ងក់ខាងចុងជាគ្រឿងបាំងកម្ដៅថ្ងៃមិនឱ្យចាំងត្រូវសម្រាប់ប្រើក្នុងព្រះរាជពិធីហែធំៗ
-
សែនទ្វី គុណកិរិយាគុណនាម
ច្រើន, ក្រៃលែង, ទ្វេឡើងជាពីរ
-
សែនបទ នាម
ដូចគ្នានឹងសេនបទ។
-
សែនព្រះភូម
សែនបូជាព្រះភូមក្នុងវេលាដែលរាស់ស្រែនឹងស្ទូង ( ចំពោះតែស្រែណាមួយដែលគេធ្លាប់ធ្វើរាល់ឆ្នាំតាមជំនឿម្ចាស់ស្រែ )។
-
សែន្យ នាម
មនុស្សក្នុងកងទ័ពជើងគោក; ទាហានឬកងទ័ពជើងគោក; ទាហានយាម ( សេនីយ៍ )
-
សែន្យា នាម
( ម . ព . សែន្យ )។
-
សែន្យានុភាព
អានុភាពនៃសែន្យាប្រើក្លាយជាស្រែន្យដូចស្រែន្យសង្គ្រាម, ស្រែន្យានុជិតជាដើម។
-
សែប នាម
មេ, ប្រធាន, នាយ; ខ្មែរប្រើសម្រាប់ហៅមន្រ្តីនគរបាលឬមន្រ្តីយោធា ( កាលពីជំនាន់មុន )
-
សែសយ នាម
ឈ្មោះនំចំហុយធ្វើពីម្សៅដំណើបស្ករខ្ទិះដូងនិងមានស្នូលល្ងឬសាច់ដូងខ្ចប់ស្លឹកចេកជារាងសាជីជ្រុងនិងក្លាស់ដោយកន្លាស់
-
សែសិប គុណនាម
ដប់បួនដង (៤០)។
-
សែស្រឡាយ
គោត្រកូលជាមួយគ្នាប៉ុន្តែឃ្លាតពីក្រសែញាតិឆ្ងាយណាស់ទៅហើយ
-
សៃមម៉ៃ គុណនាម
ដែលល្អិតឆ្មារទន់ស្ដើងរ៉ើងៗរយ៉ៃ
-
សៃម៉ៃ គុណនាម
( ម . ព . សៃមម៉ៃ )។
-
សៃយ គុណនាម
ប្រសើរវិសេស
-
សៃយមន្ត នាម
មន្តជាលទ្ធិព្រាហ្មណ៍ឬជាលទ្ធិដទៃក្រៅពីលទ្ធិពុទ្ធ ( តាមជំនឿរបស់ខ្មែរសម័យបច្ចុប្បន្ន )។
-
សៃយវេទ នាម
គម្ពីរជាលទ្ធិដទៃក្រៅពីលទ្ធិពុទ្ធ ( តាមជំនឿរបស់ខ្មែរសម័យបច្ចុប្បន្ន )។
-
សៃយសាសន៍ នាម
សាសន៍ជាលទ្ធិព្រាហ្មណ៍ឬជាលទ្ធិដទៃក្រៅពីលទ្ធិពុទ្ធ ( តាមជំនឿរបស់ខ្មែរសម័យបច្ចុប្បន្ន )។
-
សៃយសាស្ត្រ នាម
វិជ្ជាជាលទ្ធិព្រាហ្មណ៍ឬជាលទ្ធិដទៃក្រៅពីលទ្ធិពុទ្ធ ( តាមជំនឿរបស់ខ្មែរសម័យបច្ចុប្បន្ន )។
-
សៃយា នាម
( ម . ព . សយ្យា )។
-
សៃយាសន៍ នាម
( ម . ព . សយ្យាសន៍ )។
-
សៃយ៉ឺន នាម
នេសាទុបករណ៍មួយប្រភេទសណ្ឋានស្រដៀងនឹងទ្រុងប្រស់ត្រីតែមានរាងវែងដូចទ្រូមានប្រឹសពុះរំហូតពីលើមកក្រោមសម្រាប់ដាក់បញ្ឈរក្នុងទឹកជ្រៅឱ្យពួកមច្ឆាចូល ( អ្នកស្រុកខ្លះហៅសាយ៉ឺន )។
-
សោ កិរិយាសព្ទគុណនាមនាម
ប្រដាប់ធ្វើដោយដែកឬស្ពាន់មានមេមានកូនសម្រាប់ចាក់បិទត្រង់កន្លែងសម្រាប់បើកបិទ ( មានទ្វារជាដើម ) មិនឱ្យបើកបាន
-
សោក កិរិយាសព្ទនាម
ឈ្មោះឈើមួយប្រភេទស្លឹកខ្ចីសម្បុរសភាវផ្កាសម្បុរក្រហមប្រឿងក្លិនស្រដៀងនឹងផ្កាអម្ពិល, ស្លឹកខ្ចីប្រើជាអន្លក់បាន, ផ្កាប្រើស្លម្ជូរឬជ្រក់បាន
-
សោកគ្រោក គុណនាម
( ម . ព . សោគ្រោក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។