វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 133 / 204
-
សេវាកម្ម នាម
ប្រព័ន្ធផ្គត់ផ្គង់តម្រូវការសាធារណជន
-
សេវាពិគ្រោះជំងឺក្រៅ នាម
ការផ្ដល់សេវាព្យាបាលវេជ្ជសាស្ត្រដោយមិនមានការសម្រាកក្នុងមូលដ្ឋានសុខាភិបាលមិនលើសពី១២ម៉ោង។
-
សេវាល នាម
សារាយ; ចក
-
សេវាលជាតិ នាម
វារិជជាតពួកអណ្ដែតទឹកមានសារាយ, ចកជាដើម។
-
សេវាសញ្ញា នាម
ម៉ាកដែលប្រើប្រាស់សម្រាប់សេវា។
-
សេវាសាធារណៈ នាម
សេវាកម្មដែលបានផ្ដល់ដោយដោយរដ្ឋាភិបាលទៅកាន់ប្រជាជនដែលរស់នៅក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួនដោយផ្ទាល់ ( តាមរយៈវិស័យសាធារណៈ ) ឬដោយការផ្ដល់ជាហិរញ្ញវត្ថុដល់ផ្នែកឯកជនក្នុងការផ្គត់ផ្គង់សេវានោះ
-
សេវិកា នាម
( ម . ព . សេវកៈ )។
-
សេវូបករណ៍ នាម
កុំព្យូទ័រឬឧបករណ៍ដែលផ្គត់ផ្គង់ព័ត៌មានឬសេវាផ្សេងៗដល់កុំព្យូទ័រដទៃទៀតក្នុងបណ្ដាញ។
-
សេវ័ក នាម
( ម . ព . សេវកៈ )។
-
សេស កិរិយាសព្ទ
សល់
-
សេសវគ្គ នាម
ព្យញ្ជនៈដែលសល់អំពីវគ្គ, មាន៨តួគឺយរលវសហឡ º, ឬបើរាប់យកឝឞផងមាន១០តួ; ហៅអវគ្គក៏បាន " ព្យញ្ជនៈឥតពួក "។
-
សេសសល់
ដែលសល់ពីគេ
-
សេសសូន្យ
សល់សូន្យ (០) នេះ ( ព . ហ .)។
-
សេសា គុណនាមនាម
ដែលសល់; សំណល់
-
សេសោ គុណនាមនាម
( ម . ព . សេសា )។
-
សេសំ គុណនាម
ដែលសល់, ដែលជាសំណល់, ជាដែល។ពាក្យសាមញ្ញសម្រាប់និយាយចំពោះភោជនាហារឬរបស់ដែលសេសសល់
-
សេះ នាម
បសុសត្វចតុប្បាទមាឌខ្ពស់ស្រឡះមានក្រចកជើងទាំង៤កន្តុបៗឥតឆែកមានសក់កំប៉ោយ, សក់លើក, សក់ស្វាយមានដងកន្ទុយខ្លីស្រោបដោយសក់កន្ទុយវែងៗជាសំណុំ ..., សម្រាប់ប្រើជិះឬទឹមរថ ( អ្នកប្រទេសខ្លះគេប្រើការភ្ជួររាស់ផងក៏បាន )
-
សេះគម្លង់លឹន នាម
សេះដែលមានតួលឹនពពាលដូចសម្បុរឃ្លង់ល្ពៅ។
-
សេះទេស នាម
សេះមកពីប្រទេសក្រៅគឺសេះមាឌធំខ្ពស់ជាងសេះនៅប្រទេសអាយមានដើមកំណើតឬពូជមកពីប្រទេសអឺរ៉ុបដែលជាប់ពូជដើមពីប្រទេសសិន្ធវៈ។
-
សេះពាក់បង្កង់ នាម
សត្វចតុប្បាទមួយប្រភេទរូបស្រដៀងនឹងសេះតែមាឌតូចជាងសេះខ្នងអ៊ែនបន្តិចដងកន្ទុយស្រុងសម្បុរលាយឆ្នូតៗជាបង្កង់ពេញខ្លួន, មានដើមកំណើតនៅប្រទេសអាហ្វ្រិក, គេច្រើននាំយកមកលេងនាដកីឡាឬលេងល្ខោនសត្វនៅប្រទេសកម្ពុជាមួយដងមួយកាល។
-
សេះរ័តន៍
( ម . ព . អស្សរ័តន៍ក្នុងអស្វ )។
-
សេះសិន្ធពអាជានេយ្យ នាម
សេះសិន្ធពមានល្បឿនលឿនរួសរាន់ទាន់ចិត្ត។
-
សេះឧទ្ទាម
សេះដែលទម្រើសទាល់តែឡើងកម្លាំង, សេះរោង។
-
សែ នាម
គោត្រ, គោត្រកូល។
-
សែក នាម
( ម . ព . សេក២)។
-
សែង កិរិយាសព្ទនាម
នាំយកអ្វីៗដោយដាក់ឈើស្នែងលើស្មានៃមនុស្សពីរនាក់ឬច្រើននាក់ ( តាមទម្ងន់តិចច្រើន )
-
សែងត្វ័ន នាម
ពន្លឺថ្ងៃ។
-
សែងព្រះអាទិត្យ នាម
ឈ្មោះប្រទាលមួយប្រភេទសន្តានត្រាវប៉ុន្តែធាងនិងស្លឹកតូចជាងត្រាវ, ស្លឹកមានសម្បុរក្រហមត្រង់ផ្ទៃកណ្ដាល ( អ្នកខ្លះហៅប្រទាលវង់ព្រះអាទិត្យ )។
-
សែងស្វាង នាម
ពន្លឺភ្លឺច្បាស់។
-
សែងអាទិត្យ នាម
( ម . ព . សែងព្រះអាទិត្យ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។