វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 131 / 204
-
សេនាសនសប្បាយ នាម
ការមានទីដេកនិងទីអង្គុយស្រួល, ការមានលំនៅស្រួល។
-
សេនាសនានិសង្ស នាម
អានិសង្សដែលបានមកពីការឱ្យនូវសេនាសនៈ។
-
សេនាសនៈ នាម
ទីដេកនិងទីអង្គុយ
-
សេនាសន្និបាត នាម
ការភ្ជុំកងទ័ព។
-
សេនាឫទ្ធិ នាម
ឫទ្ធិរបស់សេនា។
-
សេនិយ នាម
( ម . ព . សេនីយ៍ )។
-
សេនីយ៍ នាម
មនុស្សក្នុងកងទ័ពជើងគោក; ទាហានឬកងទ័ពជើងគោក; ទាហានយាម។
-
សេន្ត នាម
( ម . ព . សេន )។
-
សេផាលិកា នាម
( ម . ព . សេវាល )។
-
សេព កិរិយាសព្ទ
នៅ, អាស្រ័យ, អាស្រ័យនៅ, រាប់រក, រាប់រកយកជាគ្នា, គប់រក; ប្រព្រឹត្ត; ប្រតិបត្តិ; ប្រើប្រាស់; បរិភោគ, ផឹក, រួមបវេណី។
-
សេពគប់ កិរិយាសព្ទ
គប់រកយកជាគ្នា។
-
សេពមេថុនធម្ម កិរិយាសព្ទ
រួមបវេណី។
-
សេពសន្ថវៈ កិរិយាសព្ទ
( ម . ព . សេពមេថុនធម្ម )។
-
សេពសម កិរិយាសព្ទ
រួមគំនិតជាមួយ; រួមរ័ក្ស។
-
សេពសមគប់ កិរិយាសព្ទ
គប់រកយកជាគ្នាដោយរួមចិត្តគំនិតជាមួយ។
-
សេពសុរា
ផឹកសុរា។
-
សេពសោយ កិរិយាសព្ទ
ស៊ី, ផឹក ( ពាក្យអ្នកសែនខ្មោចឬអ្នកនិយាយទៅរករូបអារក្ស )
-
សេម្ហពិការ នាម
ស្លេស្ម៍ពិការ, ស្លេស្ម៍ប្រែប្រួលមិនដូចប្រក្រតីដើម។
-
សេម្ហរោគ នាម
រោគស្លេស៍។
-
សេម្ហវិបរិត នាម
( ម . ព . សេម្ហពិការ )។
-
សេម្ហសមុដ្ឋានាពាធ
ជំងឺដែលបណ្ដាលអំពីស្លេស្ម៍ធ្វើទុក្ខ។
-
សេម្ហៈ នាម
ស្លេស្ម៍; ( រ . ស .)
-
សេយ្យមានះ នាម
ការប្រកាន់ខ្លួនថាប្រសើរឧត្តុង្គឧត្តមជាងគេ។
-
សេយ្យា នាម
( ម . ព . សយ្យា )។
-
សេយ្យាសន៍ នាម
( ម . ព . សយ្យាសន៍ )។
-
សេរ គុណនាមនាម
ដែលមានសិទ្ធិលើខ្លួនឯង, ដែលធ្វើអ្វីបានតាមចិត្ត; ការប្រព្រឹត្តទៅបានតាមទំនើងខ្លួន, ការធ្វើអ្វីបានតាមអំពើចិត្ត, អំណាចលើខ្លួន។
-
សេរកថា នាម
សម្ដីឥតក្រែង, ឥតញញើត។
-
សេរជន នាម
អ្នកដែលមានសិទ្ធិលើខ្លួន។
-
សេរប្បទេស នាម
ប្រទេសឯករាជ្យដែលមានអំណាចលើខ្លួនឯង។
-
សេរមាន់ នាម
( ម . ព . សិរមាន់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។