វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 130 / 204
-
សេតុប្បល នាម
ព្រលឹតផ្កាស ( ព្រលឹតស )។
-
សេទជ គុណនាម
ដែលកើតពីញើសឬដែលកើតពីញើសក្អែល : សត្វសេទជៈ; ហៅសេទជសត្តឬស្វេទជសត្វក៏បាន
-
សេទជៈ គុណនាម
( ម . ព . សេទជ )។
-
សេទោ នាម
( ម . ព . សេទៈ )។
-
សេទៈ នាម
ញើស។ខ្មែរច្រើនប្រើជាសេទោ; ( រ . ស .)
-
សេន នាម
លុយតូចគឺលុយចំនួនមួយរយជាមួយរៀលក្នុងប្រទេសឥណ្ឌូចិន
-
សេនបទ នាម
( ម . ព . ល្បិចចៅក្រម )។
-
សេនា នាម
ពួកទាហាន, ពួកពល, រេហ៍ពល, កងទ័ព។ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា " មេកងទ័ព, មេកងសឹក, អ្នកត្រួតពល " ក៏មាន
-
សេនាកម្ម នាម
កិច្ចការឬបែបបទរបស់កងទ័ព។
-
សេនាង្គ នាម
អង្គ, ចំណែកនៃកងទ័ពជើងគោក។តាមរបៀបក្នុងបុរាណសម័យចាត់ជា៤ពួកគឺ១កងទ័ពដំរី ( ហៅហត្ថានីក ); ២កងទ័ពសេះ ( ហៅអស្សានីក ); ៣កងទ័ពរថឬរទេះ ( ហៅរថានីក ); ៤កងទ័ពថ្មើរជើង ( ហៅបត្តានីក ); រួមទាំង៤ពួកនេះហៅសេនាង្គឬចតុរង្គសេនាឬក៏ហៅថាកងទ័ពមួយវាហិនីក៏បាន។
-
សេនាចរ នាម
ទាហានល្បាត។
-
សេនាធិការ នាម
អ្នកចាត់ការខាងកងទ័ព; អ្នកចាត់កងទ័ព ( អង្គសេនានីឬអង្គការធំរបស់យោធាឋិតនៅក្រោមបង្គាប់នៃឧត្តមសេនីយ៍ជាមេបញ្ជាការសម្រាប់ទទួលភារៈចាត់ការឱ្យបានសម្រេចតាមសេចក្ដីបញ្ជា )។
-
សេនានិករ នាម
ពួកទ័ព, ប្រជុំកងទ័ព។
-
សេនានី នាម
មេទ័ពធំ, នាយទាហានជាន់ខ្ពស់។
-
សេនានុជិត នាម
( ម . ព . អនុជិតសេនា )។
-
សេនានុព័ន្ធ នាម
សេនានីដែលចាត់ឱ្យទៅបំពេញកិច្ចការអមរាជការនានាក្រៅពីរាជការសឹកដូចជានាយទាហានជាន់ខ្ពស់ដែលនៅអមស្ថានទូតជាដើម។
-
សេនាបតី នាម
ចៅហ្វាយសេនាគឺមហាមាត្យ; មន្ត្រីស័ក្ដិធំទីចតុស្ដម្ភ ( ខ្មែរសម័យបុរាណហៅព្រះបាទអស់ជំនុំ )។
-
សេនាបតីសភា នាម
មន្ទីរជាទីប្រជុំប្រឹក្សាការផែនដីសម្រាប់ពួកសេនាបតី។
-
សេនាប្រណេត្រិ នាម
មេទ័ពរង។
-
សេនាប្រមុខ នាម
មេទ័ពធំបំផុត, ស្ដេចសឹក។
-
សេនាព្យុហៈ នាម
ក្បួនទ័ព, របៀបកងទ័ព។
-
សេនាព្យូហ៍ នាម
( ម . ព . សេនាព្យុហៈ )។
-
សេនាភិមុខ នាម
អ្នកដែលជាប្រធាននៃសេនា, មេទ័ពធំ។
-
សេនាមុខ នាម
ទ័ពស្រួច។
-
សេនាយាត្រា នាម
ការចេញដើរនៃពួកទាហាន។
-
សេនាសនទាន នាម
ការឱ្យសេនាសនៈ, សេនាសនៈជាអំណោយ។
-
សេនាសនបច្ច័យ នាម
( ម . ព . សេនាសនប្បច្ច័យ )។
-
សេនាសនបរិភោគ នាម
ការប្រើប្រាស់សេនាសនៈ ( នៃបព្វជិត )។
-
សេនាសនប្បច្ច័យ នាម
សេនាសនៈជាគ្រឿងអាស្រ័យគឺទីដេកទីអង្គុយសម្រាប់បព្វជិតប្រើប្រាស់ ( សរសេរជាសេនាសនបច្ច័យក៏បាន )។
-
សេនាសនភណ្ឌ នាម
គ្រឿងសម្រាប់សេនាសនៈ; របស់សម្រាប់ដេកនិងសម្រាប់អង្គុយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។