វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 13 / 204
-
សង្រួម កិរិយាសព្ទ
បិទ, ប្រយ័ត្នមិនឱ្យអារម្មណ៍អាក្រក់ចូលមកបាន; ប្រយ័ត្នមិនឱ្យអារម្មណ៍ដែលកើតតាមទ្វារភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្តក្លាយទៅជាអភិជ្ឈាទោមនស្ស
-
សង្រេង កិរិយាសព្ទ
កើតទុក្ខដល់រីងខ្លួន
-
សង្រេងសង្រៃ ប.
សង្រេងខ្លាំង, សង្រេងពេកក្រៃ, សង្រេងដល់រីងរៃ។
-
សង្រែក នាម
ប្រដាប់សម្រាប់ច្រកអ្វីៗរែក
-
សង្រៃ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសង្រេងថា។
-
សង្រ្គាមក្នុងស្រុក នាម
( ម . ព . សង្រ្គាមស៊ីវិល )។
-
សង្រ្គាមចិត្តសាស្រ្ត នាម
សង្រ្គាមឃោសនាតាមមធ្យោបាយផ្សេងៗដើម្បីបំផ្លាញទឹកចិត្តនិងបំបាក់ឆន្ទៈប្រយុទ្ធរបស់គូបដិបក្ខ
-
សង្រ្គាមប៉ាកកា នាម
ការតតាំងគ្នាដោយប្រើពាក្យសម្ដីឬសំណេរប្រកបដោយវោហារសាស្ត្រដើម្បីវាយប្រហារគ្នាទៅវិញទៅមក
-
សង្រ្គាមពាណិជ្ជកម្ម នាម
ការប្រកួតប្រជែងដណ្ដើមទីផ្សារអាជីវកម្ម
-
សង្រ្គាមលោក នាម
សង្រ្គាមដែលចូលរួមដោយប្រទេសជាច្រើននៅក្នុងពិភពលោក
-
សង្រ្គាមស៊ីវិល នាម
សង្រ្គាមដែលកើតឡើងរវាងក្រុមបដិបក្ខផ្សេងៗនៅក្នុងប្រទេសតែមួយ
-
សង្វរ នាម
ការសង្រួម
-
សង្វាក់ នាម
ឈ្មោះម្ហូបមួយបែបធ្វើពីសាច់ត្រីស្រស់បុកលាយគ្រឿងទេសបង្កប់ម្ទេសដូចណែមដែរខ្ចប់នឹងស្លឹកចេកផ្អាប់ទុកពីរឬបីថ្ងៃអាំងឬចំហុយរួចបរិភោគផ្ទាប់នឹងអន្លក់នំបញ្ចុកជ្រលក់ទឹកត្រីផ្អែមឬទឹកតៅហ៊ូ
-
សង្វាត កិរិយាសព្ទ
ខំប្រឹងខ្លាំង, ខ្មីឃ្មាត, ស្រវាស្រទេញ
-
សង្វាតឱហាត កិរិយាសព្ទ
ខំប្រឹងដោយព្យាយាមមិនដាច់
-
សង្វារ នាម
ខ្សែវិចិត្រមួយបែបសម្រាប់ពាក់ឆៀងប្រើជាគ្រឿងប្រដាប់កាយ
-
សង្វារព័ន្ធ នាម
គ្រឿងអលង្ការមួយយ៉ាងធ្វើពីលោហៈឬវត្ថុធាតុផ្សេងៗមានសណ្ឋានជាខ្សែឬខ្សែបន្ទះសម្រាប់ពាក់ខ្វែងលើដងខ្លួនអ្នករបាំបុរាណនិងអ្នកមានឋានន្តរសក្ដិក្នុងរាជការនៅសម័យបុរាណ។
-
សង្វាស នាម
ការនៅរួមគ្នា, ការនៅជាមួយគ្នា; ការរួមបវេណី
-
សង្វិត គុណនាមនាម
ដែលស្វិតឬអ្វីៗដែលស្វិត
-
សង្វិល គុណនាម
ដែលមានមាត្រតូចស្ដើង
-
សង្វិលវ៉ិល គុណនាម
សង្វិលក្រៃពេក
-
សង្វៀន នាម
ទីដែលបាំងព័ទ្ធជុំវិញដូចជាក្រោលសម្រាប់បញ្ជល់មាន់ជាដើម
-
សង្វេគ នាម
សេចក្ដីស្លុតចិត្ត, ដំណើរតក់ស្លុត, ការនឹកខ្លាចអំពើអាក្រក់, ការរំពឹងឃើញសេចក្ដីទុក្ខលំបាក; ដំណើរនឹកអាណោចអាធម្ម; សេចក្ដីនឹកអាណិតទៅរកអ្នកដែលរងទុក្ខលំបាក
-
សង្វេគនាដកម្ម នាម
ប្រភេទរឿងល្ខោនកម្សត់ជាប់ទាក់ទងទៅនឹងទំនាស់ខាងផ្នែកចរិយាធម៌រវាងអំពើល្អនិងអំពើអាក្រក់ហួសពីភាពសាមញ្ញកើតឡើងក្នុងស្ថានការណ៍ប្រថុចញ៉ុចប្រផិតប្រផើយឬចៃដន្យហើយនៅចុងបញ្ចប់នៃសាច់រឿងតួអង្គអាចស្រាយបញ្ហាបាន
-
សង្វែង នាម
កាលឬទីដែលវែង, ដែលអង្វែង, ដែលឆ្ងាយក្រៃពេក; ច្រើននិយាយថា
-
សង្វោយ នាម
គ្រឿងសោយ, ព្រះស្ងោយ, សំណែន ( ហៅចំពោះតែអាហារដែលបូជាទេវតា )
-
សង្សារ នាម
ដំណើរអន្ទោលទៅមក, ដំណើរអន្ទោលកើតស្លាប់មិនឈប់មិនស្រាក
-
សង្សារចក្រ នាម
ដំណើរអន្ទោលកើតស្លាប់ៗកើតវិញដូចជាកង់។
-
សង្សារទុក្ខ នាម
ទុក្ខក្នុងសង្សារ, ទុក្ខព្រោះដំណើរអន្ទោលកើតស្លាប់។
-
សង្សារទោស នាម
ទោសក្នុងសង្សារ, ទោសសម្រាប់សង្សារ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។