វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 129 / 204
-
សេដ្ឋកិច្ច នាម
( ម . ព . សេដ្ឋកម្មក្នុងសេដ្ឋ )។
-
សេដ្ឋកិច្ចក្រៅប្រព័ន្ធ នាម
( សេ . ហិ .) ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្មឬការដោះដូរទំនិញនិងសេវាដែលច្បាប់មិនតម្រូវឱ្យចុះបញ្ជី។សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើនិងប្រាក់ចំណូលប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារការប្រមូលពន្ធជាដើម
-
សេដ្ឋកិច្ចខៀវ នាម
( សេ . ហិ .) សកម្មភាពសេដ្ឋកិច្ចដែលកើតចេញពីការអភិវឌ្ឍតំបន់សមុទ្រតាមគោលការណ៍អភិវឌ្ឍន៍បៃតង។
-
សេដ្ឋកិច្ចបៃតង នាម
( សេ . ហិ .) សេដ្ឋកិច្ចដែលឈរលើមូលដ្ឋាននៃការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាពនិងមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ( ធម្មជាតិមនុស្សវប្បធម៌ )។
-
សេដ្ឋកិច្ចពុទ្ធិ នាម
( សេ . ហិ .) សេដ្ឋកិច្ចដែលប្រព័ន្ធនៃការប្រើប្រាស់និងផលិតកម្មផ្អែកលើមូលធនបញ្ញា
-
សេដ្ឋធន នាម
ទ្រព្យឧត្តម។
-
សេដ្ឋពាណិជ នាម
អ្នកជំនួញឯក។
-
សេដ្ឋភណ្ឌ នាម
របស់ប្រសើរ, ទ្រព្យមានតម្លៃ។
-
សេដ្ឋា គុណនាម
ប្រសើរផុត
-
សេដ្ឋានុព័ន្ធ នាម
កិច្ចការដែលមានជាប់ពាក់ព័ន្ធនឹងសេដ្ឋកិច្ច។
-
សេដ្ឋិនី នាម
( ម . ព . សេដ្ឋី )។
-
សេដ្ឋី នាម
អ្នកមានទ្រព្យឧត្តម, អ្នកមានទ្រព្យច្រើន, អ្នកមានធំ។តាមប្រពៃណីក្នុងសម័យបុរាណ, ទោះបីអ្នកមានទ្រព្យច្រើនអម្បាលម៉ានក៏ដោយបើមិនមានសញ្ញាបត្រឬស្វេតច្ឆត្រដែលព្រះរាជាឬរដ្ឋបាលតាំងទេនឹងហៅថាសេដ្ឋីពុំបានឡើយ។បើស្ត្រីជាសេដ្ឋិនី។
-
សេដ្ឋីកូល នាម
ត្រកូលសេដ្ឋី។
-
សេដ្ឋីឆត្រ នាម
ស្វេតឆត្រសម្រាប់យសស័ក្ដិជាសេដ្ឋី ( ដោយព្រះរាជាទ្រង់ព្រះរាជទានឬដោយមានព្រះរាជានុញ្ញាត )។
-
សេដ្ឋីធីតា នាម
កូនស្រីរបស់សេដ្ឋី។
-
សេដ្ឋីបុត្ត នាម
កូនប្រុសរបស់សេដ្ឋី។
-
សេដ្ឋោ គុណនាម
( ម . ព . សេដ្ឋ )។
-
សេដ្ឋំ គុណនាម
( ម . ព . សេដ្ឋ )។
-
សេណី នាម
ពួក, កង, ក្រុម; ពួកមនុស្សមានជាតិស្មើគ្នាមានសិល្បៈប្រហែលៗគ្នា។ខ្មែរច្រើនប្រើសំដៅសេចក្ដីថា " អ្នកមានជាតិត្រកូលស្មើគ្នាមានចំណេះវិជ្ជាប្រហែលៗគ្នាមានយសស័ក្ដិស្មើៗគ្នា "
-
សេត គុណនាម
ស។
-
សេតច្ឆត្ត នាម
ឆត្រស។
-
សេតច្ឆត្រ
ឆត្រស។
-
សេតជាតិ នាម
ជាតិសដែលនៅក្នុងស៊ុត, សភាវ : សដែលនៅក្នុងអណ្ឌ
-
សេតបណ្ណ នាម
ខ្មែរប្រើដោយសន្មតិជាឈ្មោះឈើតូចមួយប្រភេទពួកដើមពុកឆ្មា, ស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកបំពេញរាជ្យប៉ុន្តែតូចជាងស្លឹកបំពេញរាជ្យមានផ្កាល្អិតៗចេញពីចុងមែកជាចង្កោមៗ, កាលណារីកខាងចុងផ្កាមានឆែកជាបួនមានសម្បុរលឿង, ឥតក្លិន, មានស្លឹកខ្ចីៗសម្បុរសចេញពីចុងចង្កោមផ្កាមាន៣ឬ៤សន្លឹក, គេមើលពីចម្ងាយឃើញស្លឹកខ្ចីៗនោះដូចជាផ្កាសុទ្ធសាធ, លុះចូលទៅជិតទើបគេដឹងថាជាស្លឹកខ្ចី; ផ្លែតូចៗមូលៗស្រដៀងនឹងផ្លែឈើពុកឆ្មាប៉ុន្តែទ្រវែងៗបន្តិច; ផ្កា, ផ្លែនិងស្លឹកខ្ចីសម្បុរសនោះមានតែក្នុងវស្សានរដូវត្រង់ខែស្រាពណ៍, ច្រើនមានដោយអន្លើៗនៅខេត្តកំពង់ស្ពឺខាងទិសនិរតី, នៅស្រុកកំពង់សោមខេត្តកោះកុង, នៅស្រុកព្រៃនប់ខេត្តកំពតនិងក្នុងជាយក្រុងព្រះសីហនុ
-
សេតបទុម នាម
ឈូកស។
-
សេតបុប្ឆា នាម
ផ្កាស។
-
សេតម្ពរ នាម
សំពត់ស, សំពត់ស្លៀកដណ្ដប់មានព័ណ៌ស។អ្នកដែលប្រកាន់ស្លៀកដណ្ដប់ចំពោះតែសំពត់មានព័ណ៌សតមមិនប្រើប្រាស់សំពត់ព័ណ៌ឯទៀត; អ្នកស្លៀកដណ្ដប់សកាន់សីល
-
សេតវណ្ណ នាម
ព័ណ៌ឬសម្បុរស។
-
សេតហត្ថី នាម
ដំរីស។
-
សេតារុណ នាម
ពន្លឺសព្រាងៗនៃព្រះអាទិត្យមុនពេលរះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។