វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 127 / 204
-
សើមគគុល គុណនាម
សើមជោរទឹក, សើមខ្លាំង។
-
សើមរលរ គុណនាម
សើមឡើងរលើប, សើមរលោង។
-
សើមល្អៀច គុណនាម
សើមប៉ប្ដៀច។
-
សើយ កិរិយាសព្ទ
ចាប់លើកលាត់ឡើងលើ, លាត់កង្ខើញឡើង
-
សើយកេរ្តិ៍ កិរិយាសព្ទ
( ព . ប្រ .) ហែកកេរ្តិ៍, សកេរ្តិ៍។
-
សើយលាត់ កិរិយាសព្ទ
សើយផងលាត់ផងឬសើយៗលាត់ៗ។
-
សើរើ កិរិយាសព្ទ
រើតាមស្នើតាមស្រទាប់ឱ្យឃើញជាក់ប្រាកដ, រើសេចក្ដីកំបាំងឱ្យឃើញជាក់ច្បាស់
-
សើរើនិយម នាម
គំនិតចង់ឱ្យមានការផ្លាស់ប្ដូរជំនឿនៅក្នុងប្រព័ន្ធនយោបាយឬសាសនាណាមួយជាពិសេសប្រព័ន្ធនយោបាយម៉ាក្សនិយម។
-
សើរើរបើករបាញ កិរិយាសព្ទ
សើរើទាល់តែឃើញដំណើរពិតមិនសល់។
-
សើវ៉ើ គុណនាម
រាយមាយ, ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា
-
សឿង គុណនាម
ស្រណុក; អង់អាច, មោះមុត, ក្លាហាន
-
សៀ កិរិយាសព្ទ
បង់, លះ, លះបង់, ខូច
-
សៀក នាម
សិល្បៈទស្សនីយភាពផ្នែករហស្សកម្មកាយសម័្ពន្ធការសម្ដែងដោយសត្វជាដើម
-
សៀគ្វីអគ្គិសនី នាម
( រូប .) បង្គុំនៃគ្រឿងអគ្គិសនីដែលតភ្ជាប់គ្នាបង្កើតបានជាគន្លងឱ្យចរន្តអគ្គិសនីឆ្លងកាត់។
-
សៀង នាម
សំឡេង; ( រ . ស .)
-
សៀត កិរិយាសព្ទ
ដាក់អ្វីៗញាត់ញៀតផ្ទាប់, ដាក់ស៊កផ្ទាប់
-
សៀតកាំបិត កិរិយាសព្ទ
ស៊កស្រោមឬដងកាំបិតក្នុងចន្លោះខ្សែក្រវាត់ឬសំពត់ដែលក្រវាត់។
-
សៀតផ្កា នាម
សរីរប្បទេសត្រង់បន្ទាប់ចុងភ្នែកទាំងពីរជាខាងមុខគុម្ពត្រចៀកមនុស្ស ( ហៅតើកៗក៏បានព្រោះត្រង់កន្លែងនោះមានខ្យល់ជីពចរលោតតើកៗជានិច្ច )។
-
សៀតពោះ កិរិយាសព្ទ
ឆ្អល់រឹងក្នុងពោះដូចជាមានអ្វីសៀត ( ព្រោះស្លាក់ខ្យល់ )។
-
សៀតស៊ក កិរិយាសព្ទ
( ព . ប្រ .) សូកប៉ាន់។
-
សៀធី គុណនាម
អាប់ឱន, ទន់ថយ។
-
សៀន នាម
ប្រដាប់ត្បាញដោយបន្ទោះផ្ដៅឬបន្ទោះឫស្សីហើយខ្មុកម្រ័ក្សណ៍ជាដើមមានទ្រង់ទ្រាយជាផ្តិលសម្រាប់ប្រើការជាជំនួសផ្តិល
-
សៀនមមៀន គុណកិរិយា
ដែលអែបនៅត្រង់ទីកៀនឬត្រង់ទីក្រវេចក្រវៀន
-
សៀប្រយោជន៍ កិរិយាសព្ទ
បង់ឬខាតប្រយោជន៍។
-
សៀប្រៀប គុណនាម
ចាញ់ប្រៀប; ថយថោក។
-
សៀម នាម
ឈ្មោះប្រទេសមួយមានព្រំប្រទល់ជាប់គ្នានឹងប្រទេសកម្ពុជាភាគខាងលិចនិងភាគខាងជើងមួយចំហៀងខាងលិចឬខាងពាយ័ព្យ
-
សៀមប្រៀម នាម
ជ្រក់ផ្លែចេកជ្វាខ្ចីគឺផ្លែចេកជ្វាខ្លីដែលគេចិតយកសំបកចេញហើយសាប់ឱ្យល្អិតតែមិនឱ្យដាច់ចេញពីគ្នា ( ឱ្យនៅទាំងមូល ) រួចត្រាំទឹកខ្មេះដាក់អំបិលខ្លះផងឬសាប់មើមខ្ញីដាក់លាយខ្លះផងក៏បាន, ដាក់មើមខ្ទឹមសលាយខ្លះផងក៏បាន ( បើចង់ប្រញាប់ត្រូវប្រើលាយមើមខ្ទឹមប្រៃ ), ដាក់ស្ករលាយខ្លះផងក៏បាន ( បើជ្រក់ទុកយូរថ្ងៃមិនបាច់ប្រើទឹកខ្មេះត្រូវប្រើតែអំបិល )
-
សៀមរាប នាម
ឈ្មោះខេត្តមួយក្នុងកម្ពុជរដ្ឋនៅក្នុងទិសភាគខាងជើងឆៀងខាងលិចក្រុងភ្នំពេញ; បុរាណស្ថានប្លែកៗមានច្រើនក្នុងខេត្តនេះជាងខែត្រឯទៀត។
-
សៀរ កិរិយាសព្ទគុណកិរិយា
ដើរតាមក្បែរទីប្របេះឬទីផុតមានក្បែរជញ្ជាំង, ក្បែរមាត់ព្រែកជាដើម
-
សៀវ គុណនាម
វៀចឆែវ, សេវ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។