វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 61 / 64
-
វែកឱ កិរិយាសព្ទ
សិតសក់វែកញែកចំកណ្ដាលផាត់ចេញទៅខាងទាំងពីរស្មើភាគ
-
វែង គុណនាម
ទីទៃពីខ្លីគឺមានប្រវែង, មានចំនួនឆ្ងាយ
-
វែន នាម
( ប . ព .) បណ្ដាញកុំព្យូទ័រក្នុងតំបន់ភូមិសាស្ត្រឆ្ងាយៗដូចជាបណ្ដាញឆ្លងខេត្តឬប្រទេសជាដើម។
-
វៃ គុណនាម
ឆាប់, រហ័ស, ភ្លាម, ឆាប់ភ្លាម
-
វៃក្វែន គុណនាម
វាងវៃ, ឈ្លាសវៃ, ស្ទាត់ជំនាញ; ប៉ិន
-
វៃតាលិក នាម
( ម . ព . វេតាឡិក )។
-
វៃយរាពណ៍ នាម
ឈ្មោះយក្សម្នាក់ក្នុងរឿងរាមាយណៈ។
-
វៃយាករណ៍ នាម
( ម . ព . វេយ្យាករណ៍ )។
-
វៃវាង គុណកិរិយាគុណនាម
ដែលមានប្រាជ្ញាឈ្លាសវៃ, ហើយដែលដឹងផ្លូវឧបាយចេះបត់បែនសម្របខ្លួនរស់នៅបរិបូរណ៍ដោយឧបាយ។ដូចវាងវៃ។
-
វៃស្ណព គុណនាមនាម
( ម . ព . វៃស្ណវៈ )។
-
វៃស្ណវៈ គុណនាម
ដែលជារបស់វិស្ណុ, ដែលជាប់ទាក់ទងដោយវិស្ណុ
-
វៃស្យៈ នាម
( ម . ព . វេស្សៈ )។
-
វោ ឧទានសព្ទ
ឱ!, យើ!; ពាក្យលាន់មាត់ដោយអស្ចារ្យឬដោយភ្ញាក់ស្មារតី
-
វោការ គុណនាម
លាមក, អាក្រក់, ថយថោក។
-
វោត នាម
ដំណើរសេចក្ដីមួយប្រយោគវែង
-
វោតវគ្គ នាម
( ម . ព . វគ្គវោត )។
-
វោទានកម្ម នាម
ការលាង, ជម្រះ, សម្អាត; ការធ្វើចិត្តឱ្យបរិសុទ្ធ, ឱ្យផូរផង់, ឱ្យស្អាត
-
វោលោកនៈ នាម
ការសម្លឹងមើលជាពិសេស, ការប្រមើលមើល, ការរំពឹងជញ្ជឹងមើល ( ច្រើនប្រើចំពោះការប្រមើលនូវឧបនិស្ស័យរបស់សត្វដោយទិព្វចក្ខុឬដោយប្រាជ្ញាញាណនៃព្រះខីណាស្រពមានព្រះពុទ្ធជាដើម )។
-
វោហារ នាម
ពាក្យ, ពាក្យពេចន៍; សំនួនសម្ដី
-
វោហារកម្ម នាម
( ម . ព . វោហារវិធី )។
-
វោហារកោសល នាមគុណនាម
អ្នកឈ្លាសវៃ, ប៉ិនប្រសប់ខាងវោហារ, ខាងពាក្យសម្ដីថ្វីមាត់ ( ប្រើជាគុ . ក៏បាន )។
-
វោហារកោសល្យ នាម
ការឈ្លាសវៃ, ការប៉ិនប្រសប់ស្ទាត់ជំនាញក្នុងវោហារ, ការចេះនិយាយថ្លែងសេចក្ដីយ៉ាងពីរោះក្បោះក្បាយឥតមានរអាក់រអួល
-
វោហារទេសនា នាម
ការសម្ដែងវោហារ, ការសម្ដែងធម៌អធិប្បាយបញ្ចេញវោហារឱ្យទូលាយងាយស្តាប់ងាយយល់។
-
វោហារវិជ្ជា នាម
វិជ្ជាឬសាស្ត្រខាងច្បាប់សម្រាប់ប្រទេស, ធម្មសាស្ត្រ។
-
វោហារវិទ្យា នាម
( ម . ព . វោហារវិជ្ជា។
-
វោហារវិធី នាម
ដំណើរក្ដី។
-
វោហារសាស្ត្រ នាម
វោហារកោសល្យ, សិល្បៈនៃការនិយាយស្ដីឱ្យបានល្អនិងមានភាពទាក់ទាញ
-
វោហារសាស្រ្ត នាម
វោហារកោសល្យ, សិល្បៈនៃការនិយាយស្ដីឱ្យបានល្អនិងមានភាពទាក់ទាញ
-
វោហារិនី នាម
( ម . ព . វោហារី )។
-
វោហារី នាម
អ្នកមានវិវាទ, អ្នកកើតក្ដី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។