វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 58 / 64
-
វេទី នាម
អ្នកចេះវេទ; អ្នកមានចំណេះ; អ្នកប្រាជ្ញ
-
វេធកម្ម នាម
ការចោះ, ទម្លុះ, ចាក់; ការបាញ់, ការបាញ់តម្រង់
-
វេធិនី នាម
( ម . ព . វេធី )។
-
វេធី នាម
អ្នកចោះ, ទម្លុះ, ចាក់, អ្នកបាញ់, អ្នកបាញ់ត្រង់។
-
វេន នាម
កាលកំណត់ដំណើរធ្វើការផ្លាស់គ្នាតាមប្ដេជ្ញា
-
វេនកែន នាម
វេនធ្វើការរបស់អ្នកកំណែន។
-
វេនតេយ្យ នាម
គ្រុឌ
-
វេនបិណ្ឌ នាម
កាលកំណត់ដែលពុទ្ធបរិស័ទប្ដូរគ្នាទទួលរ៉ាប់រងរៀបចង្ហាន់ប្រគេនព្រះសង្ឃនិងធ្វើសាសនពិធីក្នុងរដូវនៃការកាន់បិណ្ឌចំនួន១៤ថ្ងៃ
-
វេនរបស់កម្ម
ការចេញមុខឱ្យផលតាមការកំណត់របស់កម្ម ( ជាកុសលឬជាអកុសល )
-
វេនេយ្យ នាម
អ្នកដែលគួរទូន្មានបាន; អ្នកដែលពុទ្ធាទិបណ្ឌិតល្មមទូន្មានបាន; ច្រើនហៅវេនេយ្យជន, សត្តឬសត្វជនឬសត្វដែលពុទ្ធាទិបណ្ឌិតល្មមទូន្មានបាន
-
វេប នាម
( ប . ព .) សេវាប្រព័ន្ធឬបណ្ដាញឯកសារព័ត៌មានដែលគេអាចស្វែងរកបាននៅលើបណ្ដាញកុំព្យូទ័រឬអ៊ីនធឺណិតតាមរយៈការប្រើ HTTP, WAIS, FTP, Telnet ៘ឬបណ្ដាញកុំព្យូទ័រដែលកើតចេញពីបណ្ដុំអាសយដ្ឋាននៅលើអ៊ីនធឺណិតដែលផ្តល់នូវប្រភពអត្ថបទរូបភាពសំឡេងវីដេអូតាមរយៈការប្រើ HTTP។
-
វេបករ នាម
( ប . ព .) មនុស្សឬក្រុមមនុស្សដែលមានជំនាញរៀបចំប្លង់បង្កើតអភិវឌ្ឍថែរក្សាគ្រប់គ្រងអាសយដ្ឋានវេបនៃស្ថាប័នផ្សេងៗ។
-
វេបចិត្តិ នាម
នាមរបស់អសុរម្នាក់ជាធំជាងអស់ពួកអសុរ, ច្រើនហៅវេបចិត្តិអសុរិន្ទ។
-
វេបសាយ នាម
( ម . ព . អាសយដ្ឋានវេប )។
-
វេបេតិក នាម
អ្នកដែលកើតអំពីបិតាផ្សេងគ្នាគឺកូនឬបងប្អូនម្ដាយជាមួយឪពុកទីទៃ។
-
វេបេតិកា នាម
( ម . ព . វេបេតិក )។
-
វេមវើម កិរិយាសព្ទគុណនាម
( ម . ព . វីមវើម )។
-
វេមាតិក នាម
អ្នកដែលកើតពីមាតាផ្សេងគ្នាគឺកូនឬបងប្អូនឪពុកជាមួយម្ដាយទីទៃ។
-
វេមាតិកា នាម
( ម . ព . វេមាតិក )។
-
វេមានិកប្រេត នាម
ប្រេតដែលមានពិមានគឺអមនុស្សដែលចួនកាលជាទេវតាចួនកាលជាប្រេត។
-
វេមានិកប្រេតី នាម
( ម . ព . វេមានិកប្រេត )។
-
វេយ្យាករណបណ្ឌិត នាម
អ្នកប្រាជ្ញខាងវេយ្យាករណ៍ ( អ្នកប្រាជ្ញចេះគោលឬមូលរបស់ភាសា )។
-
វេយ្យាករណិក នាម
អ្នករៀនវេយ្យាករណ៍, អ្នករៀនគម្ពីរប្រាប់គោលរបស់ភាសា; អ្នកតែងវេយ្យាករណ៍; អ្នកចេះវេយ្យាករណ៍; គ្រូវេយ្យាករណ៍
-
វេយ្យាករណិកា នាម
( ម . ព . វេយ្យាករណិក )។
-
វេយ្យាករណ៍ នាម
ការធ្វើឱ្យជាក់ច្បាស់, ឱ្យប្រាកដ; ការពន្យល់; ពាក្យអធិប្បាយ; ពាក្យដោះស្រាយ; ពាក្យរាយ; ទំនាយ; ឈ្មោះអង្គនៃពុទ្ធភាសិត ( បាលីភាសា ) មួយយ៉ាងជាពាក្យរាយ ( មិនមែនគាថា, បាលីជាពាក្យរាយនេះហៅវេយ្យាករណបាឋវិញក៏បាន ); គម្ពីរប្រាប់គោលរបស់ភាសា, មូលរបស់ភាសា
-
វេយ្យាវច្ច នាម
ការខ្វល់ខ្វាយ, ការខ្នះខ្នែង, ការមិនប្រចាំគ្នា, ការយកចិត្តទុកដាក់។
-
វេយ្យាវច្ចកម្ម នាម
ការប្រឹងប្រែងធ្វើកិច្ចការដោយយកចិត្តទុកដាក់ពីចិត្តឯង។
-
វេយ្យាវច្ចករ នាម
អ្នកខ្នះខ្នែងធ្វើការកិច្ចការ; អ្នកធ្វើការបម្រើបម្រាស់ដោយយកចិត្តទុកដាក់មិនមើលបំណាំ, មិនប្រចាំគ្នា។
-
វេយ្យាវច្ចមយៈ នាម
ប្រយោជន៍ឬបុណ្យដែលកើតមានព្រោះការខ្វល់ខ្វាយធ្វើ។
-
វេយ្យាវច្ចម័យ នាម
( ម . ព . វេយ្យាវច្ចមយៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។