វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 57 / 64
-
វេឌា នាម
ភេត្រា, សំពៅ។
-
វេតាល នាម
បិសាច, បិសាចដែលបរិភោគតែគំរង់ ( បិសាចស្អុយគគ្រុក )។
-
វេតាឡិក នាម
អ្នកវាយស្គរឬគោះត្រដោកចាំយាម; អ្នកផ្លុំត្រែដាស់គេឱ្យភ្ញាក់; អ្នកច្រៀងភ្លេង។
-
វេទ នាម
សេចក្ដីដឹង, វិជ្ជា, ចំណេះ។
-
វេទកោសល នាម
សេចក្ដីឈ្លាស, ស្ទាត់, ជំនាញក្នុងវេទ។
-
វេទគូ នាម
អ្នកបានដល់ត្រើយវេទគឺអ្នកចេះវេទចប់ហើយ; អ្នកបានសម្រេចវេទ, អ្នកចេះវេទ; អ្នកដែលកំពុងតែរៀនវេទ ( ហៅតាមលទ្ធិព្រាហ្មណិក )។តាមពុទ្ធិកលទ្ធិវេទគូសំដៅចំពោះព្រះអរហន្តពីព្រោះព្រះអរហន្តលោកបានសម្រេចអរហត្តផលដែលជាត្រើយនៃសមុទ្រគឺភពវដ្ដសំសារហើយឈ្មោះថាលោកចេះចប់វេទគ្រប់សព្វហើយ ( ផ្ទុយគ្នានឹងលទ្ធិព្រាហ្មណិក )។
-
វេទនា នាម
ការទទួលអារម្មណ៍, ការសោយឬការរងអារម្មណ៍, ការដឹងអារម្មណ៍ជាសុខឬជាទុក្ខ ...។ច្រើនសំដៅចំពោះការទទួលអារម្មណ៍ជាទុក្ខ
-
វេទនាក្សាន្តិ នាម
ការអត់ទ្រាំទុក្ខវេទនា។
-
វេទនាខន្ធ នាម
ពួកឬកងវេទនា, វេទនាដែលរាប់ជាខន្ធមួយក្នុងខន្ធទាំង៥។
-
វេទនានុរូប នាម
តាមសមគួរដល់វេទនា
-
វេទនានុវត្តន៍ នាម
ការប្រព្រឹត្តទៅតាមវេទនា។
-
វេទនាប្រាប្ដ នាម
អ្នកដែលដល់នូវទុក្ខវេទនា, អ្នករងសេចក្ដីលំបាក។
-
វេទនាភិភូត នាម
អ្នកដែលត្រូវទុក្ខវេទនាគ្របសង្កត់, អ្នកដែលឈឺចាប់ខ្លាំង។
-
វេទនារម្មណ៍ នាម
ការសោយអារម្មណ៍, ការដឹងនូវអារម្មណ៍ជាសុខឬជាទុក្ខ
-
វេទនាស្កន្ធ នាម
( ម . ព . វេទនាខន្ធ )។
-
វេទន្ត នាម
ដូចគ្នានឹងវេទាន្តដែរ។
-
វេទប្រទាន នាម
ការបង្រៀនវេទ។
-
វេទមន្ត នាម
មន្តក្នុងវេទ។ខ្មែរច្រើននិយាយសំដៅមន្តអាគម, មន្តសម្រាប់សូត្រស្តោះផ្លុំ។
-
វេទមន្ត្រ នាម
( ម . ព . វេទមន្ត )។
-
វេទយិត គុណនាម
ដែលឆាប់ទទួលអារម្មណ៍ដែលឆាប់មានប្រតិកម្ម។
-
វេទយិតភាព នាម
ភាពដែលដឹងនូវសម្ផស្សភ្លាមៗ, ភាពដែលទទួលនូវអារម្មណ៍យ៉ាងឆាប់បំផុត
-
វេទវិទ្យា នាម
វិទ្យាក្នុងវេទ, ការចេះវេទ។
-
វេទសាស្ត្រ នាម
គម្ពីរវេទ។
-
វេទាង្គ នាម
អង្គ, ចំណែករបស់វេទគឺច្បាប់សម្រាប់រក្សាវេទឱ្យគង់នៅគ្រប់គ្រាន់, មាន៦យ៉ាងគឺ១- ការហាត់ថាឬហាត់និយាយបញ្ចេញសម្ដីឱ្យច្បាស់លាស់; ២- ភាគពិស្តាររបស់គម្ពីរឬការសិក្សាសេចក្ដីពិស្តារ; ៣- គម្ពីរវេយ្យាករណ៍ឬការសិក្សាវេយ្យាករណ៍ដោយសព្វគ្រប់; ៤- ឆន្ទសាស្ត្រឬសិក្សាឱ្យចេះលក្ខណៈរបស់ឆន្ទ; ៥- ទ្យោតិសាស្ត្រឬការសិក្សាឱ្យចេះទ្យោតិសាស្ត្រ; ៦- គម្ពីរអធិប្បាយសព្ទឬរៀនអធិប្បាយសព្ទក្នុងវេទទាំងមូល ( តាមលទ្ធិព្រាហ្មណ៍ )។
-
វេទាន្ត នាម
ទីបំផុតនៃវេទ ( ឧបនិស័ទ ) គឺការចេះវេទចប់គ្រប់គ្រាន់របស់ពួកព្រាហ្មណិក ... ( តាមលទ្ធិព្រាហ្មណ៍ )។
-
វេទិកា នាម
ភ្នាក់ដៃ; បង្កាន់ដៃ; ក្ដារហ៊ ឹង; ជើងម៉ាសម្រាប់អង្គុយ; ថ្នាក់ខ្ពស់គឺថ្នាក់ដែលគេលើកតម្កល់ឱ្យខ្ពស់ជាងទីម្ខាង ( សម្រាប់អង្គុយមើលមហោស្រពជាដើមឱ្យស្រឡះភ្នែក ) ឬកន្លែងខ្ពស់ដាច់ដោយឡែកពីទីអង្គុយធម្មតាសម្រាប់វាគ្មិនថ្លែងសេចក្ដីក្នុងសន្និបាតផ្សេងៗដូចយ៉ាងវេទិកានៅរដ្ឋសភាជាដើម។
-
វេទិកាបទ នាម
ថ្នាក់របស់វេទិកាជាន់ឬថ្នាក់នៃកន្លែងអង្គុយនៅក្នុងទីប្រជុំឬក្នុងសាលមហោស្រព។
-
វេទិកាសាធារណៈ នាម
ការជួបប្រជុំទូលាយរវាងស្ថាប័នអង្គភាពជំនាញសមត្ថកិច្ចឬសង្គមស៊ីវិលជាមួយប្រជាពលរដ្ឋមូលដ្ឋានឬក្រុមពាក់ព័ន្ធដើម្បីផ្លាស់ប្ដូរយោបល់និងដោះស្រាយបញ្ហាចំពោះមុខ។
-
វេទិកាស្វៃរិន នាម
វេទិកាសេរី; វេទិកាទំនេរ។
-
វេទិនី នាម
( ម . ព . វេទី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។