វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 56 / 64
-
វៀលវង់ កិរិយាសព្ទ
វៀលកេលជុំវិញ។
-
វៀះ កិរិយាសព្ទ
( ម . ព . វេះ )។
-
វៀះវៀន កិរិយាសព្ទ
( ម . ព . វេះវៀន )។
-
វេគពល នាម
កម្លាំងសន្ទុះ, កម្លាំងល្បឿន
-
វេគសរ នាម
សេះ; លា។
-
វេគិនី គុណនាម
( ម . ព . វេគី )។
-
វេគី គុណនាម
ដែលមានល្បឿន។
-
វេច កិរិយាសព្ទ
ធ្វើឱ្យជាបង្វេច
-
វេចទុកតែក្នុងចិត្ត កិរិយាសព្ទ
( ព . ប្រ .) គិតទុកតែក្នុងចិត្តមិនចេញថា។
-
វេចសុំ កិរិយាសព្ទ
វេចក្បិតក្បៀតលាក់ទុក, វេចលាក់សុំ, វេចត្រដក់ត្រសុំ។
-
វេចអន្សម កិរិយាសព្ទ
ខ្ចប់អង្ករដំណើបដោយស្លឹកស្រស់ឱ្យកើតបានជារូបអន្សម។
-
វេចា នាម
ឈ្នួល, ថ្លៃឈ្នួល។
-
វេច្ច នាម
ពាក្យប្រើក្លាយមកពីវច្ច។
-
វេច្ចកុដិ នាម
ក្លាយមកពីវិច្ចកុដិ។
-
វេច្ចមគ្គ នាម
( ម . ព . វច្ចមគ្គ )។
-
វេជយ័ន្ត នាម
( ម . ព . ពេជយ័ន្ត )។
-
វេជ្ជ នាម
ពេទ្យឬពែទ្យ។
-
វេជ្ជកម្ម នាម
ការរបស់ពេទ្យ, ការរក្សារោគ, ការមើលជំងឺ។
-
វេជ្ជគ្រឹះ នាម
ផ្ទះពេទ្យ។
-
វេជ្ជដ្ឋាន នាម
( ម . ព . ពេទ្យស្ថាន )។
-
វេជ្ជបញ្ជា នាម
លិខិតដែលមានរាយឈ្មោះឱសថចេញដោយវេជ្ជបណ្ឌិតជំនាញជូនអ្នកជំងឺ
-
វេជ្ជបណ្ឌិត នាម
គ្រូពេទ្យព្យាបាលជំងឺដែលមានសញ្ញាប័ត្រវេជ្ជសាស្ត្រពីសាកលវិទ្យាល័យ
-
វេជ្ជប្បញ្ញត្តិ នាម
បញ្ញត្តិ, ការហាមប្រាមរបស់ពេទ្យ។
-
វេជ្ជមន្ទីរ នាម
( ម . ព . ពេទ្យមន្ទីរ )។
-
វេជ្ជវិជ្ជា នាម
( ម . ព . ពេទ្យវិទ្យា )។
-
វេជ្ជសាស្ត្រ នាម
( ម . ព . ពេទ្យសាស្ត្រ )។
-
វេជ្ជសាស្ត្រាចារ្យ នាម
សាស្ត្រាចារ្យពេទ្យគឺគ្រូធំបង្រៀនវេជ្ជវិជ្ជា។
-
វេញ កិរិយាសព្ទ
ត្របាញ់បញ្ចូលធ្លុង
-
វេញគំនិតគ្នា កិរិយាសព្ទ
( ព . ប្រ .) រួមគំនិតគ្នាតែមួយ ( ដូចគេវេញខ្សែបញ្ចូលធ្លុង )។
-
វេឋនពស្ត្រ នាម
សំពត់សម្រាប់ជួត, ឈ្នួតក្បាល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។