វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 51 / 64
-
វិហារទេស នាម
( ម . ព . វិហារដ្ឋាន )។
-
វិហារធម៌ នាម
ធម៌ឬសភាវៈជាទីសម្រាកចិត្ត; ឈាន, សមាបត្តិ។
-
វិហារបព៌ត នាម
ភ្នំសម្រាប់កំសាន្តសប្បាយ។
-
វិហារបាល នាម
អ្នករក្សាទីវត្ត, អ្នកអ្នកថែវត្ត។
-
វិហារបាលិនី នាម
ស្ត្រីអ្នកថែទីវត្ត; ដូនជីឬយាយជី។
-
វិហារភណ្ឌ នាម
របស់សម្រាប់កុដិធំ; របស់សម្រាប់វត្ត, ទ្រព្យវត្ត ( ទ្រព្យសង្ឃ )។
-
វិហារភូមិ នាម
( ម . ព . វិហារដ្ឋាន )។
-
វិហារមហកម្ម នាម
បុណ្យឆ្លងវត្ត; ឬបុណ្យឆ្លងវិហារ។
-
វិហារមាស នាម
ខែឬពេល, ឧកាសដែលឈប់សម្រាកមិនធ្វើការឬមិនចូលសាលារៀន ( វិស្សមមាស, វិស្សមកាល, វិស្សមោកាស )។
-
វិហារយាត្រា នាម
ការដើរលេងសប្បាយ, ការដើរលេងកំសាន្តចិត្តឬរំហើយខ្លួន។
-
វិហារវត្ថុ នាម
អ្វីៗដែលមាននៅក្នុងទីវត្តមានដើមឈើ, ដំណាំជាដើម។
-
វិហារវិឃាសាទ នាម
អ្នកបរិភោគបាយដែលក្នុងវត្ត ( អ្នកស៊ីបាយវត្ត )។
-
វិហារវិឃាសាទិកា នាម
( ម . ព . វិហារវិឃាសាទ )។
-
វិហារវ័ន នាម
ព្រៃសម្រាប់កំសាន្តសប្បាយ, ឧទ្យាន។
-
វិហារស្ថាន នាម
( ម . ព . វិហារដ្ឋាន )។
-
វិហារោកាស នាម
( ម . ព . វិហារកាល )។
-
វិហារៈ នាម
ការនៅ, ការនៅដោយសប្បាយ; ការដើរលេង, ការដើរកំសាន្តសប្បាយ; ការសម្រួលអារម្មណ៍ឱ្យគេចផុតចាកកង្វល់។
-
វិហិង្សា នាម
សេចក្ដីបៀតបៀន, ការធ្វើឱ្យគេបានសេចក្ដីទុក្ខពិបាក, ការធ្វើទុក្ខបុកម្នេញគេ។
-
វិហឹសា នាម
( ម . ព . វិហិង្សា )។
-
វិហេឋការ នាម
ការបៀតបៀនការធ្វើទុក្ខបុកម្នេញ។
-
វិហេសកកម្ម នាម
ការធ្វើឱ្យអ្នកសួរមានការលំបាកគឺការនៅទ្រឹងស្ងៀមមិនព្រមនិយាយដូចជាគេសួរយកការណ៍ពិតពីរឿងអ្វីមួយដែលជាការចាំបាច់ហើយខ្លួននៅស្ងៀមមិនព្រមនិយាយធ្វើឱ្យអ្នកសួរមានសេចក្ដីលំបាក
-
វិហេសា នាម
( ម . ព . វិហិង្សា )។
-
វិឡារ នាម
( ម . ព . ពិឡារ )។
-
វិឡារសាទិសសត្វ នាម
ពពួកសត្វសន្តានឆ្មាស៊ីសាច់ជាអាហារ។
-
វិឡារី នាម
( ម . ព . វិឡារ )។
-
វិះ គុណកិរិយា
ដែលជ្រិះ, ជ្រលិះ; ឆិត, ទៀប; ស្ទើរនឹង
-
វី កិរិយាសព្ទនាម
វាចដោយម្រាមដៃច្រើនសាច្រើនត្រឡប់
-
វីជនី នាម
ផ្លិត; ស៊ែ ( រ . ស .)
-
វីដេអូ នាម
ខ្សែរូបភាពមានចលនាជាលក្ខណៈឌីជីថលឬនៅក្នុងកាសែត
-
វីត គុណនាម
ដែលប្រាសឬឃ្លាតចេញហើយ, ដែលឥត, ដែលគ្មាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។