វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 5 / 64
-
វច្ចកុដិ នាម
បង្គន់។
-
វច្ចទ្វារ នាម
ទ្វារឬផ្លូវវច្ចៈ ( ទ្វារឧច្ចារៈ, ទ្វារធំ, ទ្វារបាត )។
-
វច្ចមគ្គ នាម
( ម . ព . វច្ចទ្វារ )។
-
វច្ចៈ នាម
( ម . ព . វច្ច )។
-
វជិរបាណី នាម
អ្នកដែលមានដៃកាន់វជីរឬអ្នកដែលមានវជីរជាអាវុធ ( ព្រះឥន្ទ្រ )។
-
វជិរម័យ នាម
ដែលប្រដាប់ដោយពេជ្រដែលដាំពេជ្រ។
-
វជិរហត្ថ នាម
( ម . ព . វជិរបាណី )។
-
វជិរៈ គុណនាមនាម
ពេជ្រ; កាំរន្ទះ; ខ្សែរស្មីផ្លេកបន្ទោរ; ...។
-
វជីរ នាម
កែវវជីរ, ត្បូងវជីរ, ពេជ្រ, ត្បូងពេជ្រ។
-
វជ្ជទស្សិនី នាម
( ម . ព . វជ្ជទស្សី )។
-
វជ្ជទស្សី គុណនាមនាម
ដែលឃើញទោសគេជាប្រក្រតី; អ្នកដែលឃើញតែទោសគេ។
-
វញ្ច កិរិយាសព្ទ
បញ្ឆោត; បោក, បោកប្រាស់។
-
វញ្ចកម្ម នាម
ការបញ្ឆោត; ការបោកប្រាស់។
-
វញ្ចទន្ត នាម
ធ្មេញបញ្ឆោតគឺធ្មេញដែលដាក់ជាជំនួសធ្មេញធម្មជាតិ។
-
វញ្ចនាការ នាម
អាការៈបញ្ឆោត, អាការៈបោក, អាការៈបោកប្រាស់
-
វញ្ចនាការនៃពួកយោធា
អាការនៃកលល្បិចរបស់ពួកទាហានក្នុងសង្គ្រាម, កលបញ្ឆោតនៃពួកទាហាន។
-
វញ្ឈកម្ម នាម
ប្រើជាបទសមាសការងារឥតផល, អំពើឥតប្រយោជន៍។
-
វញ្ឈព្រឹក្ស
ឈើដែលឥតផ្លៃ ( ឈើអាឬឈើឈ្មោល )។
-
វញ្ឈា នាម
ស្ត្រីអា; សត្វញីអា។
-
វញ្ឈៈ គុណនាម
ដែលមិនមានកូន ( អា ); ដែលមិនមានផល, ឥតប្រយោជន៍; ដែលឥតថ្លៃ។
-
វដ្ដ គុណនាម
ដែលវិល; មូល, ដែលជាវង់មូល។
-
វដ្ដទឹក នាម
ដំណើរវិលជុំបន្តគ្នាមិនដាច់នៃបាតុភូតរំហួតកំណកចំហាយលំហូររបស់ទឹក
-
វដ្ដទុក្ខ
ទុក្ខក្នុងវដ្ដៈគឺទុក្ខសម្រាប់សត្វដែលវិលកើតវិលស្លាប់។
-
វដ្ដភ័យ នាម
ភ័យអំពីការវិលកើតវិលស្លាប់។
-
វដ្ដមូល នាម
ទីតាំងរបស់វដ្ដៈ, ឫសរបស់វដ្ដៈ។
-
វដ្ដរដូវ នាម
ខួបរដូវរបស់ស្ត្រីចាប់ផ្ដើមពីស្ត្រីពេញក្រមុំរហូតដល់វ័យអស់រដូវ។មួយខួបរដូវមានរយៈពេល២៨ថ្ងៃរាប់ចាប់ពីថ្ងៃទី១នៃរដូវរហូតដល់ថ្ងៃទី២៨នៃខួបនីមួយៗ
-
វដ្ដលោក នាម
លោកគឺការវិលកើតវិលស្លាប់។
-
វដ្ដសង្សារ
ដំណើរអន្ទោលវិលកើតវិលស្លាប់។
-
វដ្ដសន្ធិ
តំណវដ្ដៈ។
-
វដ្ដសំសារ នាម
( ម . ព . វដ្ដសង្សារ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។