វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 48 / 64
-
វិសិដ្ឋភណ្ឌ នាម
របស់ឧត្តម, ទ្រព្យប្រសើរ។
-
វិសិដ្ឋរស នាម
តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះបង្ហាញនូវសកម្មភាពដ៏អស្ចារ្យរបស់តួអង្គក្នុងការបំពេញកិច្ចការអ្វីមួយដែលមនុស្សធម្មតានៅក្នុងសង្គមពុំអាចធ្វើដូចឡើយ
-
វិសិដ្ឋវិជ្ជា នាម
វិជ្ជាវិសេស, វិជ្ជាជាន់ខ្ពស់។
-
វិសុចនីយ៍ នាម
( ម . ព . សុចនីយ៍ )។
-
វិសុណ្ឋាបនិក នាម
អ្នករក្សាវត្ថុដែលកំពុងមានវិវាទ។
-
វិសុទ្ធ គុណនាម
បរិសុទ្ធ, ស្អាតវិសេស, ហ្មត់ហ្មង, ឥតមន្ទិល។
-
វិសុទ្ធកម្ម នាម
អំពើបរិសុទ្ធ។
-
វិសុទ្ធចិត្ត នាម
ចិត្តដែលឥតមន្ទិល។
-
វិសុទ្ធញ្ញាណ នាម
ញាណបរិសុទ្ធ; អ្នកដែលមានញាណដ៏បរិសុទ្ធ
-
វិសុទ្ធសន្តាន នាម
សន្តានដ៏បរិសុទ្ធ; អ្នកដែលមានសន្តានបរិសុទ្ធ, អ្នកមានអំពើដ៏ស្អាត។
-
វិសុទ្ធិ នាម
( ម . ព . ពិសុទ្ធិ )។
-
វិសុទ្ធិមគ្គ នាម
ផ្លូវនៃសេចក្ដីបរិសុទ្ធ។
-
វិសុវ័ត នាម
ពេលដែលថ្ងៃនិងយប់ស្មើគ្នាគឺពេលដែលព្រះអាទិត្យឆ្លងកាត់ខ្សែអេក្វាទ័របែងចែកពេលយប់និងថ្ងៃស្មើគ្នាកើតមានចំថ្ងៃទី២១ឬ២២ខែមីនានិងថ្ងៃទី២២ឬ២៣ខែកញ្ញា។
-
វិសូចិកា នាម
រោគឈឺចាក់ដោត; អហិវាតរោគដែលបណ្ដាលឱ្យចុកសៀតឬឱ្យរមួលក្រពើផង ( ហៅវិសូចិការោគឬវិសូចិកាពាធក៏បាន )។
-
វិសេស គុណនាម
( ម . ព . ពិសេស )។
-
វិសេសគុណនាម នាម
គុណនាមដែលមានលក្ខណៈឬបែបភាពប្លែកបន្តិចជាងប្រក្រតី, ដូចជា
-
វិសេសត្ថវាចក នាម
ពាក្យប្រាប់សេចក្ដីដោយឡែកផ្សេងអំពីសេចក្ដីមុន, ដូចជា ... តើ, ទេតើ, សោះតើ; គេនិយាយថា ... ម្ល៉េះតើ!, មិនមែន ... ទេតើ!, ដូច្នេះទេតើ!, ឯណោះសោះតើ! ...។
-
វិសេសន គុណនាម
ដែលប្រាប់លក្ខណៈ; ដែលជាជំនួយគេ។
-
វិសេសនសព្វនាម នាម
សព្វនាមដែលប្រើបានចំពោះតែជាវិសេសនៈរបស់នាមនាម, ដូចជានេះ, នោះ, ឯណា, នុះ, នុ៎ះ, ឯណោះជាដើម។ផ្ទះនេះធំជាងផ្ទះនុ៎ះ; នេះនិងនុ៎ះជាវិសេសនសព្វនាមរបស់ផ្ទះ ( ព . វ .)។
-
វិសេសភាគិយ គុណនាម
( ម . ព . វឌ្ឍនភាគិយ )។
-
វិសេសភាព នាម
ភាពប្លែក។
-
វិសេសវិសាល គុណនាម
ទូលាយប្លែក, ទូលាយណាស់; ប្រសើរប្លែក, ល្អប្លែក។
-
វិសេសវិសុទ្ធ គុណនាម
ស្អាតវិសេស, ស្អាតឥតមានហ្មង។
-
វិសេសវិសោ គុណនាម
( ព . សា .) វិសេសក្រៃលែង, វិសេសជាងគេ
-
វិសេសសព្ទ នាម
ពាក្យដែលបង្ហាញពីគុណអាការៈលក្ខណៈរបស់សព្ទដទៃ, គុណសព្ទ។
-
វិសេសានុមាន គុណនាម
វិធីបង្ហាញពីដំណើរនៃការប្រើភស្ដុតាងដើម្បីឈានទៅរកការសន្និដ្ឋានមួយដ៏ទូលំទូលាយដែលជាការពិចារណាឆ្ពោះទៅរកការពន្យល់មួយសមហេតុផលបំផុត។
-
វិសោធន នាម
ការសម្អាត, ជម្រះ, រម្លីងសេចក្ដី; ការល្បងមើល, ការពិនិត្យឬសាកមើលឱ្យឃើញពិត។
-
វិសោធនកម្ម នាម
ការកែសម្រួលឱ្យប្រសើរឡើង
-
វិសោធនការណ៍ នាម
ហេតុនៃការពិសោធន៍, ហេតុដែលត្រូវពិសោធន៍។
-
វិសោធនកិច្ច នាម
កិច្ចដែលត្រូវពិនិត្យ, ដែលត្រូវសាកមើលឱ្យឃើញពិត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។