វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 47 / 64
-
វិសយ នាម
អារម្មណ៍; គំនិត; ទី, តំបន់; ទីអាស្រ័យ; ភូមិ, ស្រុក; ប្រទេស; ខេត្ត, ដែន; បរិវេណ; មណ្ឌល; ទីបំផុត ( នៃការមើលឃើញ ); នាទី, ផ្នែក។ល។
-
វិសយប្បវត្តិ នាម
ដំណើរប្រព្រឹត្តទៅនៃវិស័យ។
-
វិសយប្រវត្តិ នាម
( ម . ព . វិសយប្បវត្តិ )។
-
វិសយរូប នាម
រូបដែលជាផ្លូវកើតនៃអារម្មណ៍
-
វិសសាស្ត្រ នាម
ការសិក្សាអំពីថ្នាំពុលនិងឥទ្ធិពលរបស់វាទៅលើសារពាង្គកាយមានជីវិត។
-
វិសហមជ្ឈការ នាម
ការធ្វើប្រតិភូកម្មមុខងារសិទ្ធិអំណាចនិងធនធាន ( ហិរញ្ញវត្ថុទ្រព្យសម្បត្តិនិងបុគ្គលិក ) ដោយរាជរដ្ឋាភិបាលឬក្រសួងស្ថាប័នទៅឱ្យអង្គភាពក្រោមបង្គាប់ឬទៅឱ្យក្រុមប្រឹក្សាប្រភេទណាមួយដើម្បីអនុវត្តមុខងារនោះក្នុងនាមរាជរដ្ឋាភិបាលក្រសួងឬស្ថាប័ននោះ
-
វិសាខ នាម
( ម . ព . ពិសាខ )។
-
វិសាខបូជា នាម
( ម . ព . ពិសាខបូជា )។
-
វិសាខា នាម
ឈ្មោះនក្សត្រឫក្សទី១៦
-
វិសាណុជាតិ គុណនាម
ដែលឆ្លងរហ័សដោយមេរោគដែលធ្ងន់ធ្ងរដោយសារឆ្លងមេរោគ។
-
វិសាណុភាព នាម
ភាពងាយឆ្លងរាលដាលឆាប់រហ័សបណ្ដាលពីមេរោគជាតិពិសជាតិពុលខ្លាំង។
-
វិសាណូ នាម
មេរោគវីរុស។
-
វិសាទិស គុណនាម
( ម . ព . វិសទិស )។
-
វិសាមញ្ញ គុណនាម
ដែលប្លែកពីធម្មតាឬពីសព្វដង; ដែលខុសប្រក្រតី; ដែលមិនមែនជាសាធារណៈ, មិនទួទៅ។
-
វិសាមញ្ញការណ៍ នាម
ហេតុឬដំណើរប្លែកពីសព្វដង។
-
វិសាមញ្ញនាម នាម
នាមដែលមិនទួទៅ ( អសាធារណនាម )។
-
វិសាមញ្ញលក្ខណៈ នាម
លក្ខណៈប្លែកពីធម្មតា, ពីប្រក្រតី។
-
វិសាមញ្ញហេតុ នាម
( ម . ព . វិសាមញ្ញការណ៍ )។
-
វិសាមាន្យ គុណនាម
( ម . ព . វិសាមញ្ញ )។
-
វិសារទ គុណនាម
ដែលក្លៀវក្លា, អង់អាច, ឈ្លាសវៃក្នុងការនិយាយស្ដីឬក្នុងការជជែក ( ក្នុងកណ្ដាលជំនុំ )
-
វិសារទភាព នាម
ភាវៈឬសេចក្ដីអង់អាច ... ( ក្នុងកណ្ដាលជំនុំ )
-
វិសារទៈ កិរិយាសព្ទ
( រ . ស .) ក្លាហាន
-
វិសាល គុណនាម
ទូលាយ; ធំ; ប្រសើរ
-
វិសាលគម នាម
ការត្រដាង ( ស្លាបបក្សីឬយន្តហោះ។ល។), គម្លាតប្រវែងដែនកំណត់រវាងចំណុចមួយទៅចំណុចមួយទៀត។
-
វិសាលគ្រឹះ នាម
ផ្ទះទូលាយ, ផ្ទះធំទូលាយ។
-
វិសាលដ្ឋាន នាម
ទីទូលាយ។
-
វិសាលភាព នាម
ភាពទូលាយរង្វង់គ្របដណ្ដប់ព្រំដែនឬទំហំនៃអ្វីមួយ។
-
វិសាលសន្តាន នាម
សន្តានចិត្តទូលាយ; ដែលមានសន្តានចិត្តទូលាយ។
-
វិសិដ្ឋ គុណនាម
ឧត្តម, ប្រសើរ, ថ្លៃថ្លា; ...។
-
វិសិដ្ឋកម្ម នាម
ការជំនួសសមាសភាគចាស់នៃប្រព័ន្ធ ( ផលិតផលកម្មវិធី ) ដោយសមាសភាគថ្មីបំផុត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។