វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 44 / 64
-
វិលាល័យ នាម
( ម . ព . ពិរាល័យ )។
-
វិលាស នាម
( ម . ព . ពិលាស )។
-
វិលាសិនី នាម
( ម . ព . ពិលាសិនី )។
-
វិលាសី គុណនាម
( ម . ព . ពិលាសី )។
-
វិលិប្ដា នាម
វិនាទីឬវិនាឌី។
-
វិលីន គុណនាម
ដែលរាវដែលរលាយដែលអាចទូទាត់ដោះដូរបាន។
-
វិលីនធាតុ នាម
ធាតុរាវ, ធាតុដែលរលាយដូចយ៉ាងទឹកនិងប្រេងជាដើម, អាបោធាតុ។
-
វិលីយនភាព នាម
សម្រូបរំលាយនៃអង្គធាតុដំណើរជោរឬយំដោយស្រូបទឹកក្នុងខ្យល់ដូចជាអំបិលស្ករជាដើម។
-
វិលុម្បក នាម
( ម . ព . លុម្បក )។
-
វិលុម្បកកម្ម នាម
( ម . ព . លុម្បកកម្ម )។
-
វិលុម្បកៈ នាម
( ម . ព . លុម្បក )។
-
វិលុម្បិកា នាម
( ម . ព . លុម្បិកា )។
-
វិលេបនៈ នាម
គ្រឿងលាប, គ្រឿងលុបលាប, គ្រឿងស្រឡាប, គ្រឿងក្រអូបសម្រាប់លាបស្អិតស្អាងរាងកាយ។
-
វិលោកនាការ នាម
អាការនៃវិលោកនៈ, អាការប្រមើលមើល។
-
វិលោកនៈ នាម
ការរមិលមើល, ដំណើរប្រមើលមើល, ការមើលសង្កេតឱ្យឃើញជាក់, ការប្រមើលស្ទង់មើល។
-
វិលោភនការណ៍ នាម
ហេតុដែលបណ្ដាលឱ្យមានវិលោភនៈ។
-
វិលោភនាការ នាម
អាការនៃវិលោភនកម្ម។
-
វិលោភនៈ នាម
ការល្បួង, លលួង; ដំណើរធ្វើឱ្យកើតសេចក្ដីសង្ស័យ ( ប្រើជាវិលោភនកម្មក៏បាន )។
-
វិលោមកិច្ច នាម
កិច្ចដែលផ្ទុយ។
-
វិវដ្ដ នាម
ការវិលត្រឡប់; ការត្រឡប់ធ្វើជាថ្មីទៀត។
-
វិវដ្ដៈ នាម
( ម . ព . វិវដ្ដ )។
-
វិវឌ្ឍនាការ នាម
អាការនៃសេចក្ដីចម្រើន។
-
វិវឌ្ឍនៈ នាម
សេចក្ដីចម្រើន ( ដូចគ្នានឹងវឌ្ឍនឬវឌ្ឍនៈដែរ )។
-
វិវឌ្ឍន៍ នាម
( ម . ព . វិវឌ្ឍនៈ )។
-
វិវត្ត កិរិយាសព្ទ
ផ្លាស់ប្ដូរប្រែប្រួលមិននៅដដែល
-
វិវត្តន៍ នាម
ការផ្លាស់ប្ដូរការប្រែប្រួល។
-
វិវនការ នាម
ការបំផ្លាញព្រៃឈើភាពគ្មានព្រៃ។
-
វិវរដ្ឋាន នាម
ទីជាចន្លោះ, ទីចំហ, ទីមានប្រហោង។
-
វិវរណីយៈ នាម
អ្វីៗដែលគេគួរបើកចំហ, គួរសម្ងាចឱ្យគេឃើញឬឱ្យគេដឹងច្បាស់
-
វិវរណៈ នាម
ការបើកចំហ; ការសម្ងាចឱ្យគេឃើញច្បាស់; ពិព័រណ៍។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។