វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 43 / 64
-
វិរូបកាយវិទ្យា នាម
ការសិក្សាពីការលូតលាស់មិនប្រក្រតីនៃសរីរាង្គកាយពីកំណើតឬអំឡុងពេលណាមួយ។
-
វិរូបក្ខ នាម
ព្រះនាមលោកបាលមហារាជមួយអង្គជាអ្នកគ្រប់គ្រងរក្សាទិសបស្ចិមជាអធិបតីលើពួកនាគ
-
វិរូបភាព នាម
ដំណើរប្រែប្រួលរូបភាពផ្លាស់ប្ដូររូបរាងភាពខូចទ្រង់ទ្រាយ។
-
វិរូឡ្ហក នាម
( ម . ព . វិរុឡ្ហក )។
-
វិរេចកភេសជ្ជៈ នាម
( ម . ព . រេចកភេសជ្ជៈ )។
-
វិរេចកភៃសជ្យ នាម
( ម . ព . រេចកភេសជ្ជៈ )។
-
វិរេចន នាម
ការដាក់ថ្នាំបញ្ចុះ ( ឧច្ចារៈ )
-
វិរេចនភេសជ្ជ នាម
ថ្នាំបញ្ចុះ។
-
វិរោគភាព នាម
ភាវៈឥតរោគ, សេចក្ដីសុខសប្បាយ
-
វិរោចនភាព នាម
ភាវៈរុងរឿង, ភ្លឺ។
-
វិរោចនាការ នាម
អាការរុងរឿង, ភ្លឺ។
-
វិរោចនៈ នាម
ដំណើររុងរឿង, ភ្លឺត្រចះត្រចង់; ព្រះអាទិត្យ, ព្រះចន្ទ្រ; ភ្លើង។
-
វិរោចន៍ នាម
( ម . ព . វិរោចនៈ )។
-
វិរោធ នាម
ពិរោធគឺកំហឹង; កំហុស; សេចក្ដីស្អប់; ជម្លោះ; សត្រូវ។
-
វិរោធការណ៍ នាម
ហេតុឬដំណើរដែលនាំឱ្យកើតពិរោធ។
-
វិរោធទុក្ខ នាម
ទុក្ខដែលកើតព្រោះពិរោធ។
-
វិល កិរិយាសព្ទឧទានសព្ទ
ប្រព្រឹត្តទៅមករកកន្លែងដើមវិញដដែលៗ
-
វិលកើតវិលស្លាប់
កើតស្លាប់, ស្លាប់ត្រឡប់កើតទៀតឥតឈប់ឥតស្រាក។
-
វិលក្បុង
( សំនួន .) វិលខួរ, ឡើងច្របូកច្របល់
-
វិលខ្ញាល់ កិរិយាសព្ទ
វិលញាប់ខ្លាំង។
-
វិលគំនិត កិរិយាសព្ទ
ទើសគំនិតគិតមិនលេច។
-
វិលមុខ កិរិយាសព្ទ
ងោងងងឹតមុខឈ្លប់, ចួនកាលមើលទៅអ្វីៗឃើញហាក់ដូចជាវិល
-
វិលវក់ កិរិយាសព្ទ
វិលវីវក់។
-
វិលវង់ កិរិយាសព្ទ
វិលជាវង់, វិលតាមវង់មូល, វិលកេលកុង
-
វិលវល់ កិរិយាសព្ទ
វិលចុះវិលឡើងដូចជាទឹកវល់
-
វិលវឹង កិរិយាសព្ទ
វិលវិញ; វិលមកកើត។
-
វិលវៃ កិរិយាសព្ទ
វិលវិញដោយរវៀសរវៃ, វិលវិញដោយប្រញាប់។
-
វិលាប នាម
ដំណើរពោលពាក្យរៀបរាប់ដោយខ្សឹកខ្សួល, ដំណើរយំបូរបាច់ឮខ្លាំងៗដោយមានសេចក្ដីស្តាយអាល័យឬដោយមានទុក្ខតូចចិត្តខ្លាំង។
-
វិលាបនិន្នាទ នាម
សំឡេងកងរំពងដោយពិលាប។
-
វិលាបសព្ទ នាម
សូរពិលាប។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។