វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 40 / 64
-
វិពុធរាជ នាម
ស្តេចទេវតា, ព្រះឥន្ទ្រ។
-
វិពុធសទ្ម័ន នាម
វិមានទេវតា។
-
វិពុធស្ត្រី នាម
ស្ត្រីទេវតា, ស្ត្រីអប្សរ។
-
វិព្ភន្ត គុណនាម
ដែលភ័ន្តគំនិត, ដែលវិលគំនិត; ដែលវិលត្រឡប់ទៅរកខុស។
-
វិព្ភន្តក នាម
អ្នកដែលភ័ន្តគំនិត; អ្នកដែលវិលគំនិត, ដែលវិលត្រឡប់ទៅរកខុស។
-
វិព្ភន្តចិត្ត នាម
ចិត្តដែលវិលត្រឡប់ទៅរកខុស; គំនិតវិលវល់។
-
វិព្ភន្តិកា នាម
( ម . ព . វិព្ភន្តក )។
-
វិព្ភ័ន្ត គុណនាម
( ម . ព . វិព្ភន្ត )។
-
វិភង្គ នាម
ការចែក, ការបែង; ចំណែក; ការបែកចេញផ្សេង។
-
វិភត្តិ នាម
ចំណែកប្រាប់ដំណើរបំបែកនាមសព្ទនិងកិរិយាសព្ទក្នុងវេយ្យាករណ៍ខាងតន្តិភាសាមានភាសាសំស្ក្រឹតនិងបាលីជាដើមឱ្យមានលំនាំផ្សេងៗគ្នា, មាន២យ៉ាងគឺវិភត្តិនាមប្រាប់ដំណើរបំបែកនាមសព្ទ, ដូចជាបុរិស “ ប្រុស ” បំបែកជាបុរិសោ, បុរិសា, បុរិសំ, បុរិសេ, បុរិសេន, បុរិសេហិ។ល។បុរិសេសុ; វិភត្តិអាខ្យាតប្រាប់ដំណើរបំបែកកិរិយាសព្ទ, ដូចជាចរ “ ដើរ ” បំបែកជាចរតិ, ចរន្តិ, ចរសិ, ចរថ, ចរាមិ, ចរាម។ល។ចរម្ហេ ( ព . វ .)។
-
វិភត្តិវិបល្លាស នាម
ការបំប្លែងវិភត្តិ។
-
វិភព នាម
ទ្រព្យ, សម្បត្តិ; សេចក្ដីចម្រើន; លាភ; អំណាច; កម្លាំង; តេជះ។
-
វិភវធម៌ នាម
ធម៌ដែលនាំឱ្យរួចស្រឡះចាកដំណើរកើតស្លាប់ ( លោកុត្តរធម៌ )។
-
វិភវៈ នាម
( ម . ព . វិភព )។
-
វិភា នាម
ពន្លឺ, ពន្លឺត្រចះ; ដំណើរភ្លឺត្រចះ។
-
វិភាករ នាម
អ្នកធ្វើនូវពន្លឺ ( ព្រះអាទិត្យ )។
-
វិភាគ នាម
ការចែក, ការបែង, ការញែកធាតុ; ចំណែក, វគ្គ, សង្កាត់។
-
វិភាគតួអង្គ នាម
( អ . សិ .) ការរកឱ្យឃើញនូវលក្ខណសម្បត្តិរបស់តួអង្គតាមរយៈសកម្មភាពកាយវិការសម្លៀកបំពាក់របស់តួអង្គផ្ទាល់ឬតាមរយៈពាក្យសម្ដីតួអង្គដទៃទៀត។
-
វិភាគទាន នាម
ការឱ្យនូវភាគផ្សេងៗ។
-
វិភាជក នាម
អ្នកចែក, មេចំណែក។
-
វិភាជនលាភី នាម
អ្នកត្រូវទទួលចំណែកប្រាក់អ្នកទទួលប្រាក់បំណាច់។
-
វិភាជន៍ នាម
ការបែងចែក, អ្វីៗដែលឧបត្ថម្ភឬផ្តល់ឱ្យជាទៀងទាត់ ( ភាគច្រើនការឧបត្ថម្ភជាប្រាក់ )។
-
វិភាជិកា នាម
( ម . ព . វិភាជក )។
-
វិភាតកាល នាម
អរុណោទ័យ, ពេលព្រះអាទិត្យរះ, ពេលព្រលឹមស្រាងៗ
-
វិភាព នាម
សភាពដែលនាំឱ្យកើតសេចក្ដីស្នេហា; សម្លាញ់។
-
វិភាវរី នាម
រាត្រី, វេលាយប់; ស្រីពេស្យា។
-
វិភាវរីមុខ នាម
ពេលព្រលប់, ក្បាលព្រលប់។
-
វិភាវិនី នាម
( ម . ព . វិភាវី )។
-
វិភាវី នាម
អ្នកចេះប្រាកដ, អ្នកប្រាជ្ញ។
-
វិភីសណៈ នាម
( ម . ព . ពិភេក១)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។