វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 39 / 64
-
វិបោសន នាម
កង្វះអាហារូបត្ថម្ភ។
-
វិប័ទ នាម
វិបត្តិ, វិបរិត។
-
វិប្បការ នាម
សេចក្ដីមើលងាយ, ការមាក់ងាយមាក់ថោក; ការធ្វើឱ្យគេប្រទះអន្តរាយ, ការធ្វើឱ្យគេបានសេចក្ដីទុក្ខពិបាក; សេចក្ដីព្យាបាទ; ការធ្វើអាក្រក់ទៅរក; អំពើអាក្រក់
-
វិប្បកិណ្ណភាព នាម
ភាវៈរោយរាយ; ដំណើររាត់រាយ, រតាត់រតាយរយីករយាក; ការធ្វើឱ្យញែកចេញពីគ្នា, ឱ្យស្រដាស់ពីគ្នា។
-
វិប្បដិសារកម្ម នាម
អំពើដែលនាំឱ្យមានវិប្បដិសារៈ ( អំពើអាក្រក់ )។
-
វិប្បដិសារចិត្ត នាម
ចិត្តដែលមានវិប្បដិសារៈ។
-
វិប្បដិសារភាព នាម
ភាពនៃវិប្បដិសារៈ, ដំណើរនឹកស្តាយក្រោយព្រោះដឹងខ្លួនជាខុស។
-
វិប្បដិសារិនី នាម
( ម . ព . វិប្បដិសារី )។
-
វិប្បដិសារី នាម
អ្នកដែលមានវិប្បដិសារៈ។
-
វិប្បដិសារៈ នាម
សេចក្ដីក្ដៅក្រហាយចិត្ត, សេចក្ដីនឹកស្តាយក្រោយ, សេចក្ដីនឹកតូចចិត្តព្រោះដឹងខ្លួនជាខុស
-
វិប្បយោគ នាម
សេចក្ដីព្រាត់ប្រាសចាកគ្នា, ការប្រាសនិរាស; ដំណើរបែកឃ្លាតចាកចេញពីគ្នា
-
វិប្បយោគទុក្ខ នាម
ទុក្ខព្រោះការព្រាត់ប្រាស។
-
វិប្បយោគភ័យ នាម
ភ័យអំពីការព្រាត់ប្រាស។
-
វិប្បលាប នាម
ការពោលពាក្យខុស; ការនិយាយភ្លាត់, ការនិយាយផ្ដេសផ្ដាស; ដំណើរនិយាយរវើរវាយ; ការនិយាយអង្វរងោចៗខុសខ្លះត្រូវខ្លះ។
-
វិប្បវាស នាម
ការឃ្លាតចេញទៅនៅក្នុងទីផ្សេងពីគ្នា, ការព្រាត់ចេញទៅនៅក្នុងទីឆ្ងាយពីគ្នា; ដំណើរព្រាត់ប្រាសគ្នា
-
វិប្រការ នាម
( ម . ព . វិប្បការ )។
-
វិប្រក្រឹតិ នាម
ពាក្យត្មះតិះដៀល, ដំណៀល, និន្ទា; ការបៀតបៀន, យាយី។
-
វិប្រច្ឆន្ន គុណនាម
ដែលកំបាំង, ដែលស្ងាត់។
-
វិប្រច្ឆន្នការណ៍ នាម
ហេតុបំបាំង, ការណ៍សម្ងាត់។
-
វិប្រច្ឆន្នហេតុ នាម
( ម . ព . វិប្រច្ឆន្នការណ៍ )។
-
វិប្រជា នាម
ពួករាស្ត្រផ្សេងៗចំណោមរាស្ត្រប្លែកៗគ្នាជាច្រើនកុលសម្ព័ន្ធ។
-
វិប្រតិការ នាម
ការជជែកតវ៉ា, ការនិយាយតទល់, ការតបត; ដំណើរតទល់
-
វិប្រតិបត្តិ នាម
ប្រតិបត្តិខុស; សេចក្ដីសន្ទិះសង្ស័យ; សេចក្ដីចង្អៀតចិត្ត; ជម្លោះ; ដំណើរប្រកាន់ខុសគ្នា
-
វិប្រតិសារៈ នាម
( ម . ព . វិប្បដិសារៈ )។
-
វិប្រយោគ នាម
( ម . ព . វិប្បយោគ )។
-
វិប្រលាប នាម
( ម . ព . វិប្បលាប )។
-
វិប្រវាស នាម
( ម . ព . វិប្បវាស )។
-
វិពន្ធរោគ នាម
រោគទល់ឧច្ចារៈ; រោគប្រដិត
-
វិពុធ គុណនាម
ដែលមានប្រាជ្ញាស្រួចស្រាល់, ដែលមានចំណេះខ្ពង់ខ្ពស់។
-
វិពុធជន នាម
មនុស្សមានចំណេះខ្ពង់ខ្ពស់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។