វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 38 / 64
-
វិបរិតភាព នាម
ភាវៈវិបរិត, ដំណើរប្រែប្រួល។
-
វិបរិតាការ នាម
អាការវិបរិត។
-
វិបរិយាយ នាម
ការផ្លាស់ប្រែ, ដំណើរប្រែប្រួល, វិបរិត ( ប្រើជាវិបយ៌ាយឬវិបរ្យាយក៏បាន )។
-
វិបរិយាស នាម
ការផ្លាស់ប្រែ, ដំណើរប្រែប្រួល, វិបរិត ( ប្រើជាវិបយ៌ាសឬវិបរ្យាសក៏បាន )។
-
វិបរ្យាយ នាម
( ម . ព . វិបយ៌ាយ )។
-
វិបរ្យាស នាម
( ម . ព . វិបយ៌ាស )។
-
វិបល្លាស នាម
ការផ្លាស់ប្រែ, ដំណើរប្រែប្រួល, វិបរិត; វិបត្ត; ការបំប្លែង; ការក្រឡះ; ការភ្លាត់ខុស
-
វិបស្ចិត នាម
អ្នកឃើញវិសេស; បណ្ឌិត, កវី; អ្នកប្រាជ្ញធំ។
-
វិបស្សនា នាម
ការពិចារណាឃើញច្បាស់តាមពិត; ប្រាជ្ញាពិចារណាឃើញច្បាស់នូវដំណើរសង្ខារធម៌តាមការណ៍ពិត ( ព . ពុ .)។
-
វិបស្សនាញាណ នាម
ញាណឬប្រាជ្ញាដែលពិចារណាឃើញនូវដំណើរសង្ខារធម៌តាមការណ៍ពិត ( ព . ពុ .)។
-
វិបស្សនាធុរៈ នាម
កិច្ចខាងវិបស្សនា ( ជាធុរៈមួយប្រភេទក្នុងពុទ្ធសាសនាគូគ្នានឹងគន្ថធុរៈ " កិច្ចខាងការសិក្សារៀនទន្ទេញ ")។
-
វិបស្សនាបញ្ញា នាម
( ម . ព . វិបស្សនាញាណ )។
-
វិបស្សនាម័យ គុណនាម
ដែលសម្រេចព្រោះវិបស្សនា ( ព . ពុ .)។
-
វិបស្សិ នាម
( ម . ព . វិបស្ចិត )។
-
វិបស្សិនី នាម
( ម . ព . វិបស្ចិត )។
-
វិបស្សី នាម
( ម . ព . វិបស្ចិត )។
-
វិបាក នាម
ដំណើរចាស់, ទុំ, ឆ្អិន; ការចម្អិន; ការទ្រុឌទ្រោម; ដំណើររលួយ។
-
វិបាកចិត្ត នាម
ចិត្តជាស្នាមគំនូសរបស់កុសលឬអកុសល។
-
វិបាកទាយក នាម
កម្មដែលឱ្យផល។
-
វិបាកទុក្ខ នាម
ទុក្ខដែលកើតអំពីផលបាប។
-
វិបាកសុខ នាម
សុខដែលកើតអំពីផលបុណ្យ។
-
វិបាកសោក នាម
សោកដែលកើតព្រោះផលបាប។
-
វិបាកាវសេស នាម
សំណល់ផលកម្ម, សេសបាប។
-
វិបាចនកម្ម នាម
ការនិយាយបន្តុះបង្អាប់គឺការនិយាយឱ្យគេតុះទញ់, ឱ្យគេអាប់ឱន
-
វិបារូបន៍ គុណនាម
ដែលរកឃើញដែលបង្ហាញឱ្យឃើញដែលធ្វើឱ្យឃើញ។
-
វិបុល គុណនាម
ធំ, ធំក្រៃលែង; ទូលាយ; ច្រើនក្រៃ, បរិបូរ។
-
វិបុលផល នាម
ផលធំ, ផលច្រើន។
-
វិបុលភាព នាម
ភាវៈធំ, ទូលាយ។
-
វិបុលរាជ នាម
ឋានន្តរសេនាបតីសម្រាប់ថ្នាក់ទោចំពោះអ្នកបំពេញរាជការផែនដីក្នុងក្រសួងក្រឡាហោមនៃប្រទេសកម្ពុជាពីសម័យមុន, ឋានៈស្មើនឹងអនុរដ្ឋលេខាធិការក្រសួងការពារប្រទេស។
-
វិបុលរាជ្យ នាម
អ្នកបំពេញរាជការផែនដី។ឋានន្តរសេនាបតីសម្រាប់ទោក្រសួងក្រឡាហោមក្នុងកម្ពុជរដ្ឋ; សម័យឥឡូវតាំងជាទីអនុរដ្ឋលេខាធិការក្រសួងនុះដែរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។