វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 37 / 64
-
វិនិបាត នាម
ការធ្លាក់ចុះ; ការដួល, ការរលំ; ដំណើររលំរលាយ; ការទម្លាយ; វិបត្តិ; សេចក្ដីទុក្ខ, ការរងទុក្ខ, រងលំបាក។
-
វិនិបាតិក នាម
អ្នករងទុក្ខ; អ្នកធ្លាក់ក្នុងអបាយ។
-
វិនិបាតិកសត្វ នាម
សត្វដែលកើតក្នុងអបាយ ( អាបាយិកសត្វ )។
-
វិនិបាតិកាសូរ នាម
អសុរកាយក្នុងពួកវិនិបាតិកសត្វ។
-
វិនិយោគ កិរិយាសព្ទគុណនាម
បោះទុនបណ្ដាក់ទុនដំណើរនៃការប្រើប្រាស់មូលធនក្នុងគោលដៅបង្កើននូវផលចំណេញ
-
វិនិយោគិន នាម
អ្នកវិនិយោគ
-
វិនីត គុណនាម
ដែលបានបង្វឹក, បានហាត់ស្ទាត់ហើយ, ដែលបានបទ; ដែលថ្នឹក, សាំង, ស៊ប់ស៊ាំ។
-
វិនីតចិត្ត នាម
ចិត្តដែលបានទូន្មាន, បានហាត់ថ្នឹក។
-
វិនីតវត្ថុ នាម
រឿងដែលនាំមករៀបរៀង, រឿងដែលស្រង់យកមករៀបរៀងតាមលំដាប់។
-
វិន័យ នាម
( ម . ព . វិនយ )។
-
វិន័យកោវិទ នាមគុណនាម
( ម . ព . វិនយកោវិទ )។
-
វិន័យធម្ម នាម
វិន័យនិងធម៌ឬធម៌ដែលត្រូវតាមវិន័យ។
-
វិន័យធរ នាម
អ្នកទ្រទ្រង់វិន័យ, អ្នកចេះវិន័យ។
-
វិន័យសិក្ខា នាម
ការសិក្សាវិន័យ; សិក្ខាបទក្នុងវិន័យ។
-
វិន្ទ នាម
ការបាន; ការប្រទះ, ការចួប, ការពើបពះ; អ្នកបាន; អ្នកប្រទះ។
-
វិន្ទភាព នាម
ភាវៈបាន; ដំណើរចួប, ប្រទះ, ពើបពះ។
-
វិន្ទុ នាម
( ម . ព . ពិន្ទុ )។
-
វិបក្ខ នាម
ពួកផ្សេង, ពួកខុសគ្នា; បច្ចាមិត្ត។
-
វិបក្ខភាព នាម
ដំណើរខុសពួកគ្នា; ដំណើរជាសត្រូវនឹងគ្នា។
-
វិបក្ស នាម
( ម . ព . វិបក្ខ )។
-
វិបត្តិ នាម
សេចក្ដីប្រែប្រួល; ដំណើរថ្លោះធ្លាក់; សេចក្ដីវិនាស, អន្តរាយ; វិបរិត; ដំណើរទទួលគ្រោះថ្នាក់, ការរងទុក្ខលំបាក; ដំណើរដុនដាប, ទន់ទាប; ការភ្លាត់ខុស, ការខុសទំនង; ដំណើរហិនហោច, លិចលង់, ធ្លាក់ខ្លួន; សេចក្ដីស្លាប់
-
វិបត្តិការណ៍ នាម
ហេតុ, ដំណើរឱ្យកើតវិបត្តិ។
-
វិបត្តិមូល នាម
ឫសឬទីតាំងនៃវិបត្តិ, ដើមកំណើតវិបត្តិ។
-
វិបត្តិហេតុ នាម
( ម . ព . វិបត្តិការណ៍ )។
-
វិបទា នាម
( ម . ព . វិប័ទ )។
-
វិបយ៌ាយ នាម
ដូចគ្នានឹងវិបរិយាយដែរ។
-
វិបយ៌ាស នាម
ដូចគ្នានឹងវិបរិយាសដែរ។
-
វិបរិណាម នាម
ការប្រែប្រួល, នានាភាព។
-
វិបរិណាមធម៌ នាម
ធម៌ប្រែប្រួល, សភាវៈផ្លាស់ប្រែ, ដំណើរមិនទៀង
-
វិបរិត គុណនាម
ដែលប្រែប្រួល, ផ្លាស់ប្រែ; ដែលមិនពិត; ដែលជាទំនាស់នឹងគ្នា, ដែលផ្ទុយគ្នា, ទីទៃពីគ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។