វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 35 / 64
-
វិធីត្រឡប់ នាម
វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធលើកយកពាក្យឆ្លុះគ្នាមកបង្ហាញដើម្បីឱ្យពាក្យទាំងនោះមានន័យសេចក្ដីផ្សេងគ្នា
-
វិធីបូក នាម
ប្រមាណវិធីឬដំណើរការនៃការរកផលបូកនៃពីរចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្តសញ្ញា «+»។
-
វិធីបំផ្លើស នាម
វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធលើកយកពាក្យសម្ដីលើសហួសពីការពិតមកប្រើដើម្បីរៀបរាប់ទិដ្ឋភាពសកម្មភាពអ្វីមួយក្នុងគោលបំណងបង្ហាញហេតុការណ៍ណាមួយធ្វើឱ្យមានកម្រិតខ្ពស់បំផុតឬទាបបំផុតដោយបង្កប់ន័យនិងទាក់ទាញអារម្មណ៍អ្នកអានអ្នកស្ដាប់ឱ្យមានការពិចារណាទៅលើបញ្ហាដែលខ្លួនចង់បង្ហាញ
-
វិធីពង្វាង នាម
វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធប្រើដើម្បីពង្វាងដោយមិនប្រើពាក្យឬកន្សោមពាក្យចំៗត្រង់់ៗសម្រាប់សម្គាល់បញ្ញត្តិណាមួយ
-
វិធីសង នាម
ប្រមាណវិធីមួយក្នុងចំណោមប្រមាណវិធីមូលដ្ឋានបួនបែបនៃនព្វន្តដែលយកចំនួនមួយទៅដកនឹងចំនួនមួយទៀត។
-
វិធីសាស្ត្រ នាម
របៀបបច្ចេកទេស
-
វិធីសាស្ត្របង្រៀន នាម
វិធីក្បួនមធ្យោបាយដែលគ្រូបង្រៀនត្រូវអនុវត្តពេលបង្រៀនដើម្បីសម្រេចគោលដៅនៃការរៀនសូត្រ
-
វិធីសាស្រ្ត នាម
របៀបឬបច្ចេកទេសក្នុងការអនុវត្តប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ
-
វិធីសូន្យ នាម
វិធីមួយដែលបង្ហាញយ៉ាងច្បាស់អំពីទម្រង់មូលដ្ឋាននៃភាសាដោយការបង្កើតពាក្យមួយតាមរយៈបន្សំនៃសញ្ញានានា។ដោយសារតែទម្រង់តែមួយគត់របស់វាសញ្ញាទាំងនេះបានលុបចោលទាំងស្រុងនូវខ្លឹមសាររូបធាតុរបស់ខ្លួន។វិធីសូន្យគឺជាវិធីតក្កវិជ្ជាស្ដីពីការបង្កើតគំរូមួយផ្អែកលើការសន្មតទៅតាមសនិទានភាព
-
វិធុរ នាម
( ម . ព . ពិធុរ )។
-
វិធុរបណ្ឌិត នាម
( ម . ព . ពិធុរ )។
-
វិធុរភាព នាម
( ម . ព . ពិធុរភាព )។
-
វិធូបក នាម
អ្នកបក់, អ្នកបក់ផ្លិត។គួរឱ្យយល់ថាពាក្យបក់ក្លាយមកពីវិធូបកនេះដោយលុបវិធូចេញដូចជាឧបាសក, ឧបាសិកាលុបឧ, ឧបាចេញនៅត្រឹមតែបាសក, សិកានេះដែរទេដឹង?។
-
វិធូបនកម្ម នាម
ការបក់, ការបក់ផ្លិត
-
វិធូបិកា នាម
( ម . ព . វិធូបក )។
-
វិនយ នាម
ការដឹកនាំទៅរកផ្លូវល្អ; ច្បាប់, ច្បាប់បញ្ញត្តឬច្បាប់អនុញ្ញាតច្បាប់ប្រដៅឱ្យប្រព្រឹត្តត្រឹមត្រូវ; ច្បាប់ប្រដៅឱ្យសង្រួមកាយវាចាឱ្យត្រឹមត្រូវ; ឱ្យចុះបែបបទ; ឱ្យមានសណ្ដាប់ធ្នាប់ល្អ; ច្បាប់សម្រាប់បព្វជិត
-
វិនយកថា នាម
សម្ដីប្រារព្ធវិន័យ, សម្ដីអាងវិន័យ។
-
វិនយកម្ម នាម
អំពើដែលធ្វើឱ្យគួរតាមវិន័យ; ការធ្វើតាមបែបបទក្នុងវិន័យ។
-
វិនយកិច្ច នាម
កិច្ចក្នុងវិន័យ, កិច្ចតាមវិន័យ, ក្រឹត្យក្នុងវិន័យ, ក្រឹត្យវិន័យ។
-
វិនយកោវិទ នាមគុណនាម
អ្នកឈ្លាសក្នុងវិន័យគឺភិក្ខុអ្នកចេះចាំវិន័យស្ទាត់ទាំងឈ្លាសវៃផង
-
វិនយក្រឹត្យ នាម
( ម . ព . វិនយកិច្ច )។
-
វិនយគរុ នាម
អ្នកធ្ងន់ចិត្តទៅរកវិន័យ; អ្នកគោរពវិន័យ; អ្នកបង្រៀនវិន័យ, គ្រូច្បាប់។
-
វិនយគារវៈ នាម
ការគោរពវិន័យ, ការកាន់ច្បាប់។
-
វិនយគុរុ នាម
( ម . ព . វិនយគរុ )។
-
វិនយគោរព នាម
( ម . ព . វិនយគារវៈ )។
-
វិនយបញ្ញត្តិ នាម
បញ្ញត្តិក្នុងវិន័យ។
-
វិនយបិដក នាម
ចំណែកគម្ពីរពុទ្ធសាសនាមួយប៉ែកខាងវិន័យ។
-
វិនយវាទ នាម
ពាក្យពោលអាងវិន័យ។
-
វិនយវាទិន នាម
( ម . ព . វិនយវាទី )។
-
វិនយវាទិនី នាម
( ម . ព . វិនយវាទី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។