វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 32 / 64
-
វិទេសិក គុណនាមនាម
ដែលមាននៅក្នុងប្រទេសដទៃ, ដែលមកអំពីប្រទេសដទៃ; អ្នកបរទេស; របស់មកពីបរទេស។
-
វិទេសិកា គុណនាមនាម
( ម . ព . វិទេសិក )។
-
វិទេសី គុណនាមនាម
( ម . ព . វិទេសិក )។
-
វិទេសុបាយ នាម
ឧបាយរបស់ប្រទេសដទៃ; ឧបាយសម្រាប់រក្សាប្រទេសរាល់ខ្លួន។
-
វិទេសូបាយ នាម
( ម . ព . វិទេសុបាយ )។
-
វិទ័គ្ធ គុណនាម
( ម . ព . ពិទ័គ្ធ )។
-
វិទ្ទស គុណនាម
ឈ្លាស; ប៉ិន; ខ្ជាប់ខ្ជួន, ដែលមានព្យាយាមខ្ជាប់ខ្ជួន។
-
វិទ្ទេស នាម
កំហឹង; សេចក្ដីស្អប់, សម្អប់។
-
វិទ្ទេសិនី នាម
ឥត្ថីលិង្គរបស់វិទ្ទេសី។
-
វិទ្ទេសី នាម
អ្នកមានសេចក្ដីស្អប់; បច្ចាមិត្ត, សត្រូវ។
-
វិទ្ធង្សនា នាម
ការកម្ចាត់, ការកម្ចាត់បង់, ការកំចោករោក, ការរម្លំរម្លាយ, ការបំផ្លិចបំផ្លាញ; អំពើបំបះបំបោរដើម្បីរំលំរំលើងរបបគ្រប់គ្រងរដ្ឋ
-
វិទ្ធង្សនាការ នាម
អាការកម្ចាត់បង់, អាការទម្លាយ, កំចោក, បំផ្លាញ; អាការរម្លំរម្លាយ, លិចលង់, ...។
-
វិទ្ធំសនា នាម
( ម . ព . វិទ្ធង្សនា )។
-
វិទ្ធំសនាការ នាម
( ម . ព . វិទ្ធង្សនាការ )។
-
វិទ្យា នាម
( ម . ព . វិជ្ជា )។ពាក្យវិជ្ជានិងវិទ្យាដែលផ្សំជាមួយនឹងសព្ទដទៃជាសមាសនាមទាំងប៉ុន្មាននេះកវីងាយនឹងជ្រើសរើសតែងកាព្យបានតាមត្រូវការ, ដូចជាកាព្យថា
-
វិទ្យាករ នាម
( ម . ព . វិជ្ជាករ )។
-
វិទ្យាកាម នាម
( ម . ព . វិជ្ជាកាម )។
-
វិទ្យាការ នាម
( ម . ព . វិជ្ជាការ )។
-
វិទ្យាកូដ នាម
( ម . ព . វិជ្ជាកូដ )។
-
វិទ្យាគវេសិន នាម
( ម . ព . វិជ្ជាគវេសី )។
-
វិទ្យាគារ នាម
( ម . ព . វិជ្ជាគារ )។
-
វិទ្យាគុរុ នាម
( ម . ព . វិជ្ជាគរុ )។
-
វិទ្យាចារ្យ នាម
( ម . ព . វិជ្ជាចារ្យ )។
-
វិទ្យាច័ណ គុណនាម
ដែលមានល្បីឈ្មោះខាងការចេះដឹង។
-
វិទ្យាទាន នាម
( ម . ព . វិជ្ជាទាន )។
-
វិទ្យាទាយក នាម
( ម . ព . វិជ្ជាទាយក )។
-
វិទ្យាធន នាម
( ម . ព . វិជ្ជាធន )។
-
វិទ្យាធនិន នាម
( ម . ព . វិជ្ជាធនី )។
-
វិទ្យាធរ នាម
( ម . ព . វិជ្ជាធរ )។
-
វិទ្យាធរី នាម
( ម . ព . វិជ្ជាធរី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។