វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 3 / 64
-
វង្សភោជ្យ នាម
អ្នកដែលត្រូវស៊ីទ្រព្យសម្បាច់របស់ត្រកូល។
-
វង្សវឌ្ឍនៈ នាម
សេចក្ដីចម្រើនរបស់ត្រកូល។
-
វង្សវឌ្ឍិនី នាម
( ម . ព . វង្សវឌ្ឍី )។
-
វង្សវឌ្ឍី នាម
អ្នកដែលចម្រើនត្រកូល។
-
វង្សវ័ឌ្ឍន៍ នាម
( ម . ព . វង្សវឌ្ឍនៈ )។
-
វង្សសមាចារ នាម
ប្រពៃណីឬទំនៀមល្អរបស់ត្រកូល។
-
វង្សស្ថិតិ នាម
ការតាំងនៅនៃវង្ស។
-
វង្សា នាម
វង្សទាំងឡាយ ( ព . កា .) ច្រើនប្រើសំដៅសេចក្ដីជាឯកវចនៈ )។
-
វង្សានុរក្ស នាម
អ្នកតាមរក្សាពូជពង្សវង្សត្រកូលដោយឡែកពាក្យនេះប្រើសម្រាប់បញ្ជាក់អំពីតំណែងរបស់មន្ត្រីខ្មែរពីសម័យមុន
-
វង្សានុវង្ស នាម
វង្សតៗតាមលំដាប់មក។
-
វង្សាវលី នាម
ដូចគ្នានឹងពង្សាវលី។
-
វង្សាអគ្គរាជ នាម
ឋានន្តររបស់សេនាបតីសម្រាប់ទោខាងក្រសួងយុត្តិធម៌ក្នុងកម្ពុជរដ្ឋក្នុងសម័យណាដែលមានក្សត្រិយ៍ឧភយោរាជ; សម័យសព្វថ្ងៃនេះតាំងជាទីអនុរដ្ឋលេខាធិការក្រសួងនុះដែរ
-
វចនករ នាម
អ្នកធ្វើតាមពាក្យគឺអ្នកយកពាក្យ, អ្នកស្តាប់បង្គាប់។
-
វចនការ នាម
( ម . ព . វចនករ )។
-
វចនការកៈ នាម
( ម . ព . វចនករ )។
-
វចនការិកា នាម
( ម . ព . វចនករ )។
-
វចនការិនី នាម
( ម . ព . វចនករ )។
-
វចនការី នាម
( ម . ព . វចនករ )។
-
វចនក្រម នាម
លំដាប់ពាក្យ។
-
វចនគារវៈ នាម
ការគោរពសម្ដីគឺការជឿកាន់តាមពាក្យប្រដៅ។
-
វចនគោរព នាម
( ម . ព . វចនគារវៈ )។
-
វចនតា នាម
មូលតាមួយបែបដែលជាពាក្យទោលឬជាប្ញសឬក៏ជាធាតុនៃពាក្យក្នុងភាសាឥណ្ឌូអឺរ៉ុប
-
វចនភេទ នាម
ការខ្ចាយសម្ដី, ដំណើរបែកការលេចឮខ្ចរខ្ចាយ, ដំណើរផ្សេងសម្ដីគ្នា។
-
វចនមាលា នាម
កម្រងពាក្យ។
-
វចនមិត្ត នាម
មិត្រដែលជាគូនិយាយសន្ទនាគ្នា, ដែលចេះនិយាយឱ្យពេញចិត្ត។
-
វចនមិត្រ នាម
( ម . ព . វចនមិត្ត )។
-
វចនរចនា នាម
ការរៀបចំឬចងក្រងពាក្យពេចន៍ឱ្យចុះរបៀបត្រឹមត្រូវ។
-
វចនលេខន៍ នាម
ការសរសេរនិងការរៀបរៀងចងក្រងវចនានុក្រមដោយផ្អែកលើចំណេះដឹងខាងវចនវិទ្យា។
-
វចនវិទ្យា នាម
ផ្នែកមួយនៃភាសាវិទ្យាដែលសិក្សាអំពីវាក្យសព្ទក្នុងនោះមានការបង្កើតពាក្យការប្រើពាក្យជាដើម។
-
វចនវិភាគ នាម
ចំណែកពាក្យ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។