វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 19 / 64
-
វាយចុងសម្ដី កិរិយាសព្ទ
( ព . ប្រ .) បញ្ចេញចុងសម្ដីមានសេចក្ដីប្លែកគួរឱ្យសង្ស័យ។
-
វាយដំ កិរិយាសព្ទ
វាយសំពងថែមហើយថែមទៀត។
-
វាយដំច្រំធាក់ កិរិយាសព្ទ
វាយសំពងរឿយៗទាំងធាក់តន្ត្រំផ្ទួនៗផង។
-
វាយតប់ កិរិយាសព្ទ
( ម . ព . តប់ )។
-
វាយតម្លៃ កិរិយាសព្ទ
កំណត់តម្លៃ, គណនាឬវិនិច្ឆ័យអំពីគុណភាពសារៈសំខាន់បរិមាណឬគុណតម្លៃរបស់អ្វីមួយ
-
វាយទណ្ឌ នាម
គ្រឿងតម្បាញ, កី។
-
វាយទឹកកម្ចាយត្រី
( ព . ទ . បុ .) កំចោករោកកម្ចាត់កម្ចាយឱ្យបែកខ្ញែកឬឱ្យបែកកន្ធែកចេញពីគ្នា!។
-
វាយនភណ្ឌ នាម
សរសៃធម្មជាតិឬសិប្បនិម្មិតសម្រាប់ត្បាញ។
-
វាយបំបែកពាងព្រហក់របស់ឯង
( ម . ព . វាយពាងព្រហក់បំបែក )។
-
វាយប្រហារ កិរិយាសព្ទ
បង្កហេតុបង្កជម្លោះច្បាំងធ្វើសង្គ្រាមប្រយុទ្ធគ្នាបង្កវិនាសកម្ម
-
វាយពាងព្រហក់បំបែក
កម្ចាយសេចក្ដីកំបាំងក្នុងផ្ទះឬក្នុងក្រុមរបស់ខ្លួនឱ្យលេចឮខ្ចរខ្ចាយស្អុយកេរ្តិ៍ឈ្មោះសាយសុស។
-
វាយពាត កិរិយាសព្ទ
វាយប៉ាតពីលើឬពីខាងឬក៏វាយប៉ាតឱ្យជិតសាច់រំពាត់ទាំងមូលមិនឱ្យសល់
-
វាយភណ្ឌ នាម
( ម . ព . វាយទណ្ឌ )។
-
វាយយុគុល្ម នាម
( ម . ព . ពាយុគុល្ម )។
-
វាយឫក គុណនាម
( សំនួន .) ដែលមានកិរិយាតម្កើងខ្លួនហាក់គ្មាននរណាស្មើ
-
វាយុ នាម
ខ្យល់; ព្យុះ។
-
វាយុគុល្ម នាម
( ម . ព . ពាយុគុល្ម )។
-
វាយុទេព នាម
ទេវតាអ្នកបណ្ដាលឱ្យកើតខ្យល់ ( វាតវលាហក )។
-
វាយុបថ នាម
ផ្លូវខ្យល់ ( អាកាស )។
-
វាយុបុត្រ នាម
( ម . ព . ពាយុបុត្រ )។
-
វាយុផល នាម
ឥន្ទធនូ; ព្រឹល, គ្រាប់ព្រឹល។
-
វាយុភក្ស គុណនាម
ដែលមានខ្យល់ជាអាហារ; អ្នកបរិភោគតែខ្យល់។
-
វាយុរោសា នាម
រាត្រី ( យប់ )។
-
វាយុវេគ គុណនាម
កម្លាំងខ្យល់, សន្ទុះខ្យល់។
-
វាយុស័ខ គុណនាម
ដែលមានខ្យល់ជាសម្លាញ់ ( ភ្លើង )។
-
វាយោ នាម
ខ្យល់។
-
វាយោធាតុ នាម
ធាតុខ្យល់។
-
វារ កិរិយាសព្ទ
លូនដោយប្រវា
-
វារកភ័ក្ស នាម
សត្វដែលស៊ីពោតជាអាហារ។
-
វារជើង គុណនាម
( ព . ប្រ .) ដែលដួលរាបទៅលើដីចាប់ឫសរសេមរសាមមិនបែកគុម្ព ( និយាយតែពីធញ្ញជាតិនិងតិណជាតិ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។