វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 18 / 64
-
វាទនកម្ម នាម
ការប្រគំ; ការលេងភ្លេង។
-
វាទប្បដិវាទ នាម
ពាក្យពោលតបតទៅរកពាក្យ, ការប្រកែកគ្នាទៅវិញទៅមក។
-
វាទប្រតិវាទ នាម
( ម . ព . វាទប្បដិវាទ )។
-
វាទយុទ្ធ នាម
ការជជែកយកឈ្នះ ( ទាំងពីរខាង )។
-
វាទអាទិ នាម
( ម . ព . វាទអាទិ៍ )។
-
វាទអាទិ៍ កិរិយាសព្ទ
ផ្ដើមនិយាយឬតាំងនិយាយមុនគេយកមុខ, យកអំណាច, យកប្រយោជន៍
-
វាទអាទ្យ កិរិយាសព្ទ
( ម . ព . វាទអាទិ៍ )។
-
វាទានុវាទ នាម
ការពោលបណ្ដោយតាមគ្នា, ពាក្យចាក់បណ្ដោយ; ពាក្យប្រកាន់និងពាក្យដោះ
-
វាទិកា នាម
( ម . ព . វាទកៈ )។
-
វាទិនី នាម
( ម . ព . វាទី )។
-
វាទី នាម
អ្នកពោល; អ្នកជជែក។
-
វាទៈ នាម
( ម . ព . វាទ )។
-
វាទ្យភណ្ឌ នាម
គ្រឿងតន្ត្រី; គ្រឿងតន្ត្រីមួយវង់។
-
វាននៀលនៅហ្នឹង
( ព . ប្រ .) គឺថាក្រាញនៅហ្នឹងមិនព្រមទៅ។
-
វានរ នាម
( ម . ព . ពានរ )។
-
វានរជាតិ នាម
សត្វអម្បូរស្វា, ស្វា។
-
វានរិន្ទ នាម
( ម . ព . ពានរិន្ទ )។
-
វានរី នាម
( ម . ព . ពានរី )។
-
វានរេន្ទ្រ នាម
( ម . ព . ពានរេន្ទ្រ )។
-
វានរេស នាម
( ម . ព . វានរេន្ទ្រ )។
-
វានៈ នាម
គ្រឿងចាក់ស្រែះ, គ្រឿងក្រងភ្ជាប់; តណ្ហា ( ធម្មជាតឬស្ថានដែលចេញផុតចាកតណ្ហាជាគ្រឿងចាក់ស្រែះហៅថានិញ្វន < និ + វាន; ឬនិវ៌ាណ < និស៑ + វាន, និស៑ > និរ៑, ន > ណ )។
-
វាន់ នាម
( ម . ព . វ័ណ្ដ )។
-
វាបី នាម
បឹង; ត្រពាំង។
-
វាប់ គុណនាម
ធ្ងន់ពាប់
-
វាមលូរ នាម
ដំបូក
-
វាយ កិរិយាសព្ទនាម
( ព . សា .) ( វ៉ៃ ) ប្រហារដោយបហរណវត្ថុឥតមុខមុតមានរំពាត់, ដំបងជាដើម
-
វាយកន្ទុយភ្នែក កិរិយាសព្ទ
( ព . ប្រ .) ញាក់ចុងភ្នែកឱ្យសញ្ញាគ្នា។
-
វាយកូនគោល កិរិយាសព្ទ
( ម . ព . កូនគោល។
-
វាយកូនឃ្លីលើតុ នាម
កីឡាមួយប្រភេទដែលមានអ្នកប្រកួតវាយប៉េងប៉ុងមួយគូឬពីរគូ
-
វាយចិញ្ចើម កិរិយាសព្ទ
ញាក់ចិញ្ចើមឡើងចុះ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។