វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 4 / 37
-
លតាមណី នាម
កែវប្រពាល។
-
លតាម្រឹគ នាម
ទោច; ស្វា។ល
-
លត់ កិរិយាសព្ទ
ធ្វើឱ្យរលត់
-
លត់ដំ កិរិយាសព្ទ
ហ្វឹកហ្វឺនបំពាក់បំប៉នទាំងកាយទាំងចិត្តដោយវិន័យតឹងរ៉ឹង
-
លទ្ធ គុណនាម
ដែលបានហើយ។
-
លទ្ធកម្ម នាម
ការទទួលបានការឡើងជាម្ចាស់សិទ្ធិនៃវត្ថុណាមួយដោយការងាររបស់ខ្លួនក្ដីដោយទិញឬដូរក្ដី
-
លទ្ធផល នាម
ផលដែលបានហើយ; ផលនៃការងារដែលបានសម្រេចហើយ, កម្រៃដែលបានសម្រេចមកពីការប្រកបកិច្ចការផ្សេងៗ; សេចក្ដីសម្រេចនៃការគិតលេខ
-
លទ្ធផលប្រឡង នាម
ផលដែលទទួលបានពីការប្រឡង។
-
លទ្ធពន្ធ នាម
ពន្ធសរុបដែលប្រមូលបាន។
-
លទ្ធភាព នាម
ភាពនៃអ្វីៗដែលបានសម្រេចហើយ។
-
លទ្ធភោជន នាម
ភោជន, លាភ, សម្បត្តិដែលបានហើយ។
-
លទ្ធលាភ នាម
( ម . ព . លទ្ធភោជន )។
-
លទ្ធសម្បត្តិ នាម
( ម . ព . លទ្ធលាភ )។
-
លទ្ធិ នាម
ការឃើញ, សេចក្ដីយល់ឃើញ; សេចក្ដីប្រកាន់ជំនឿ, ជំនឿ ( យ៉ាងដូចជឿសាសនាជាដើម ); ការប្រកាន់តាមយោបល់របស់ខ្លួនឬតាមទម្លាប់; ពិធី, បែបបទ; ការនិយម
-
លន កិរិយាសព្ទ
លាបដោយម្រ័ក្សណ៍, ដោយជាតហិង្គុលឱ្យឡើងសម្បុររលោង; លនម្រ័ក្សណ៍, លនជាតហិង្គុល។
-
លន់ គុណកិរិយាគុណនាម
ក្រៃ, ពេក, ក្រៃពេក; ពន់ពេក; ដែលហួស, ហួសពេក, ហួសប្រមាណ; ដែលពេញហៀរ
-
លន់តួ កិរិយាសព្ទ
អង្វរសូមទោសដោយទទួលកំហុសលើខ្លួន
-
លន់លក់ កិរិយាសព្ទ
( ម . ព . លក់លន់ )។
-
លន្តែ នាម
ឈ្មោះឈើតូចមួយប្រភេទមានផ្កាក្រអូប។
-
លន្លង់ គុណនាម
ដែលស្រងេះស្រងោចព្រោះឃើញវាលធំធេងឆ្ងាយសន្លឹមឬឃើញទីប្លែកចិត្ត
-
លន្លាម គុណនាម
ដែលធំល្ហល្ហេវមើលទៅឃើញល្ហាច
-
លន្លឹម គុណនាម
ឆ្ងាយឬខ្ពស់មើលទៅឃើញលឹមៗ, សន្លឹម
-
លន្លោច គុណនាម
ដែលនឹកសង្វេគស្រងោចចិត្តឬដែលស្រងេះស្រងោច; ដែលព្រួយចំបែងសង្រេងចិត្ត
-
លប កិរិយាសព្ទនាម
ឈ្មោះនេសាទុបករណ៍ពួកទ្រូតែមានរាងស្មើចុងស្មើដើមឬខ្ពស់ម្ខាងឬក៏ខ្ពស់ទាំងពីរខាងសម្រាប់ដាក់ផ្ដេកក៏មានដាក់បញ្ឈរក៏មានឱ្យមច្ឆជាតិចូលតាមប្រឹស
-
លបលាក់ កិរិយាសព្ទ
លាក់ខ្លួនឬលាក់អ្វីៗបំបាំងមិនឱ្យគេឃើញ។
-
លប់ នាម
ប្រដាប់មានសណ្ឋានជាទ្រុងរុំស្លឹកឈើស្រស់មានប៉ែកដាក់បក្សីធ្នាក់មានប៉ែកសំណាញ់មានគន្លឹះថ្លោះបានសម្រាប់ឱ្យជាប់បក្សីព្រៃដែលដេញធ្នាក់
-
លបៗ គុណកិរិយា
សន្សឹមៗមិនឱ្យឮសូរ
-
លពបុរី នាម
( ម . ព . លវោ )។
-
លម នាម
ប្រដាប់ធ្វើដោយសំពត់ឬដោយស្បែកសម្លាប់មានស្រទាប់ដោយឡែកពីគ្នាសម្រាប់ប្រើការដាក់ប្រាក់ជាដើម
-
លម៉ើ នាម
ឈ្មោះឈើមួយប្រភេទសន្តានត្នោតតែមានស្លឹកនិងបន្លាផ្សេងគ្នាអំពីត្នោតផ្លែតូចៗមានរសផ្អែមប្រើធ្វើជាបង្អែម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។