វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 36 / 37
-
ល្ហាល គុណនាម
( ម . ព . រហាល )។
-
ល្ហិតល្ហៃ គុណនាម
( ម . ព . រហិតរហៃ )។
-
ល្ហឹម គុណនាម
ដែលវាលធ្លុងត្លេវវែងលន្លឹម
-
ល្ហឹមល្ហាច គុណនាម
( ម . ព . ល្ហាច )។
-
ល្ហុង នាម
ដំណាំមួយប្រភេទមានផ្កាផ្លែចេញតាមគល់ធាងខ្លី, មានច្រើនប្រភេទគឺល្ហុងស៊ីផ្លែឬហៅត្រឹមតែល្ហុងក៏បានមានសំណុំដើមធំស្លឹកធំៗឆែកជ្រៅៗធាងវែងៗមានប្រហោងផ្លែធំៗប្រើជាអាហារបានតាមគួរដល់ការប្រកប
-
ល្ហុងខ្ញែ នាម
ដើមតូចបែកមែកសាងញ៉ាងស្លឹកឆែកៗតែរាក់ៗតូចៗជាងល្ហុងស៊ីផ្លែធាងខ្លីៗផ្លែច្រាញៗជាចង្កោមៗគ្រាប់សម្បុរពពាសសម្រាប់ស្លប្រេងហៅថាប្រេងល្ហុងឬប្រេងស្អិត។
-
ល្ហុងខ្វង នាម
ដើមស្រលួតបែកមែកច្រើនស្លឹកតូចៗឥតឆែកជ្រៅធាងខ្លីៗឥតប្រហោងផ្លែមូលៗរលីងកាត់ដើមដាំដុះសម្រាប់ដាំធ្វើរបងគ្រាប់ស្លប្រេងបាន
-
ល្ហួត នាម
ឈ្មោះស្វាយមួយប្រភេទផ្លែធំៗវែងៗកាលនៅខ្ចីមានរសជូរបន្តិចបន្តួចដល់ទុំផ្អែមត្រជាក់
-
ល្ហើយ គុណនាម
ត្រជាក់ដោយសម្ផស្សខ្យល់បក់ប៉ះត្រូវ
-
ល្ហើយចិត្ត កិរិយាសព្ទ
( ព . ប្រ .) រសើបចិត្តឬស្បើយចិត្ត។
-
ល្ហេចល្ហាច កិរិយាសព្ទ
សាយរាយពាយច្រើនថារហិចរហាច
-
ល្ហេវ គុណនាម
ខ្ពស់ស្រោងស្រឡះត្លេវ
-
ល្ហែ នាមគុណនាម
ដំណើរនៅទំនេរដោយមានវេលាសម្រាក; ដំណើររយាលអំពីរវល់, អំពីសេចក្ដីនឿយហត់
-
ល្ហែម គុណនាម
ទន់ផ្អែមសុភាព ( ចំពោះតែសម្ដី )
-
ល្ហែល្ហើយ គុណនាម
ល្ហែល្មមឈប់លំហើយខ្លួនបាន។
-
ល្ហោល គុណនាម
( ម . ព . រហោល )។
-
ល្ហោស គុណនាម
( ម . ព . រហោស )។
-
ល្អ គុណនាម
មិនអាក្រក់, គឺឥតមានហ្មង, មិនមានទាស់, មិនឆ្គង, ត្រឹមត្រូវ, ប្រពៃ
-
ល្អក់ គុណនាម
ដែលមិនថ្លា, មិនបរិសុទ្ធ, ដែលសៅហ្មង
-
ល្អង នាម
លំអងយ៉ាងល្អិតផង់ល្អិត
-
ល្អងធូលីព្រះបាទ នាម
ពាក្យសម្រាប់និយាយក្រាបបង្គំទូលក្សត្រិយ៍ទ្រង់រាជ្យដោយបន្ទាបខ្លួនអ្នកនិយាយហាក់ដូចជាយកសីសៈទៅក្រាបក្រោមល្អងធូលីដែលជាប់នៅព្រះបាទ
-
ល្អជា គុណកិរិយា
ស្លូតត្រង់, ត្រឹមត្រូវ
-
ល្អដូចគេស្រិត
ល្អដូចអង្ករដែលគេស្រិតរួចហើយ។
-
ល្អន់ គុណនាម
ប៉ន់។
-
ល្អផ្ដាច់ គុណនាម
ល្អដាច់គេ។
-
ល្អព្រោះអណ្ដាត
ល្អព្រោះមាត់, ព្រោះសម្ដី។
-
ល្អមើល គុណកិរិយា
ល្អគួរឱ្យចង់មើល, ល្អស្រួលមើល។
-
ល្អល្អាច់ គុណនាម
( ព . សា .) ស្អាតបាត, សមរម្យ
-
ល្អល្អិត គុណនាម
ល្អហ្មត់ហ្មង, ល្អប្រពៃ
-
ល្អល្អះ គុណនាម
ល្អស្រលួតស្រឡះ, ល្អឥតឆ្គង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។