វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 30 / 37
-
លំអ នាម
( ម . ព . លម្អ )។
-
លំអក់ កិរិយាសព្ទ
( ម . ព . លម្អក់ )។
-
លំអក់ព័ណ៌ កិរិយាសព្ទ
( ម . ព . លម្អក់ព័ណ៌ )។
-
លំអង នាម
( ម . ព . លម្អង )។
-
លំអងផ្កា នាម
ម្សៅផង់ដែលសំយោគដោយរុក្ខជាតិមានគ្រាប់សម្រាប់បង្កើតបានជាកាម៉ែតឈ្មោល។
-
លំអន់ ប.
( ម . ព . លម្អន់ )។
-
លំអិត កិរិយាសព្ទនាម
( ម . ព . លម្អិត )។
-
លំអិតលំអូន គុណកិរិយាគុណនាម
ដែលរាប់រកដោយទន់ភ្លន់, ថ្នាក់ថ្នម, ប្រើសម្ដីល្អិតល្អរកគ្នា
-
លំអុត កិរិយាសព្ទ
លំទោន, ឱនទន់ទាប ( ចំពោះតែកាយ, វាចា, ចិត្ត )
-
លំអុតលំអូន កិរិយាសព្ទ
ឱនបន្ទន់កាយឬវាចាឱ្យរាបទាបឬក៏បង្អោនបន្ទន់ចិត្តទៅរកផ្លូវល្អ។
-
លំអុតលំឱន គុណកិរិយាគុណនាម
( ម . ព . លំអុតលំអូន )។
-
លំអូត កិរិយាសព្ទគុណកិរិយា
លំអុតលំឱនសុភំសុភាពទន់ភ្លន់
-
លំអៀង កិរិយាសព្ទ
( ម . ព . លម្អៀង )។
-
លំឥត កិរិយាសព្ទ
( ម . ព . លម្អិត )។
-
លំឱន កិរិយាសព្ទ
ធ្វើឱ្យឱន, បង្អោន, បន្ទន់ចុះ, ( ចំពោះតែកាយ, វាចា, ចិត្ត )
-
លំៗ គុណកិរិយាគុណនាម
( ម . ព . លំ )។
-
លះ កិរិយាសព្ទគុណកិរិយាគុណនាម
កាត់ចុងមែកឬគល់មែកដើម្បីឱ្យស្រឡះឬឱ្យសំណុំដើមវែងចម្រើនឡើងទៀត
-
លះបង់ កិរិយាសព្ទ
លះចោល, បោះបង់ចោល
-
លះលាក កិរិយាសព្ទ
លះឃ្លាតលែងងាកបែរទៅរក
-
លះលែង កិរិយាសព្ទ
លះស្រឡះលែងធ្វើ, លែងត្រូវការតទៅទៀត
-
លះលែងរវែងបង់ កិរិយាសព្ទ
( ម . ព . រវែងបង់ )។
-
ល៉ោម កិរិយាសព្ទ
( ម . ព . ឡោម )។
-
ល័ក្កចាន់ នាម
ក្អមឬថូទឹកច្រើនតែធ្វើដោយឈើក្រឡឹងឬដោយបន្ទោះត្បាញខ្មុកម្រ័ក្សណ៍មានខ្សែសម្រាប់យួរឬស្ពាយបាន, សម្រាប់ដាក់ទឹកប្រើក្នុងវេលាដើរដំណើរ, ជាបរិក្ខាររបស់បព្វជិត
-
ល័ក្ខខ័ណ្ឌ នាម
( ម . ព . លក្ខខណ្ឌ )។
-
ល័ក្ខណ៍ នាម
( ម . ព . លក្ខណ៍ )។
-
ល័ក្ដ នាម
ជ័រខះរឹងកើតអំពីសត្វល្អិតពួកមួយមានសម្បុរក្រហមសម្រាប់ប្រើការជ្រលក់សូត្រអម្បោះជាដើម
-
ល័ក្ដជុំកន្លង់ នាម
ស្រម៉ល័ក្ដដែលដុះព័ទ្ធស្រោបរុំជុំវិញមែកឈើ។
-
ល័ក្សណ៍ នាម
( ម . ព . ស្ត្រីគ្រប់លក្ខណ៍ )។
-
ល័ខ នាម
( ម . ព . ល័ក្ដ )។
-
ល័ព្ធ គុណនាម
ដែលបានហើយ, ដែលស្រេចហើយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។