វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 25 / 37
-
លោកាយតិកៈ នាម
អ្នកដែលស្ទាត់ជំនាញខាងលោកាយតសាស្ត្រ។
-
លោកាយតៈ
គម្ពីរសម្ដែងគតិលោកដែលមានដំណើរសេចក្ដីរយីករយាកមិនគួរជឿឬគម្ពីរដែលមានសេចក្ដីបដិសេធថាឋានសួគ៌ឋាននរកមិនមាន។
-
លោកិយ គុណនាម
ដែលមានក្នុងលោក; ដែលជាប់ទាក់ទងដោយលោក; សម្រាប់លោក។
-
លោកិយចិត្ត នាម
ចិត្តរបស់លោកិយសត្វ។
-
លោកិយជន នាម
ជនឬមហាជនដែលមានក្នុងលោក។
-
លោកិយទ្រព្យ នាម
ទ្រព្យឬសម្បត្តិសម្រាប់លោកិយជន។
-
លោកិយធម៌ នាម
ធម៌សម្រាប់លោកិយសត្វធម្មតាឬសណ្ដាប់ធ្នាប់របស់លោកិយសត្វ។
-
លោកិយមហាជន នាម
( ម . ព .) លោកិយជន។
-
លោកិយសច្ចៈ នាម
ព្រឹត្តិការណ៍ហេតុការណ៍ជាក់ស្ដែងមានក្នុងសង្គមមនុស្សដែលអ្នកនិពន្ធលើកយកមកបង្ហាញនៅក្នុងស្នាដៃ
-
លោកិយសត្ត នាម
សត្វដែលមានក្នុងលោក។
-
លោកិយសត្វ នាម
( ម . ព . លោកិយសត្ត )។
-
លោកិយសទ្ធា នាម
ជំនឿរបស់លោកិយជន; ការជឿកម្មផលរបស់លោកិយជន។
-
លោកីយ៍ គុណនាម
ដូចគ្នានឹងលោកិយ
-
លោកុត្តរ នាម
ធម៌ចម្លងសត្វឱ្យចេញផុតចាកលោកគឺមគ្គ៤, ផល៤, និញ្វន១; ហៅថានព្វលោកុត្តរធម៌ក៏បាន ( ព . ពុ .)។
-
លោកុត្តរចិត្ត នាម
ចិត្តដែលឆ្លងផុតចាកលោកគឺចិត្តរបស់អរិយបុគ្គលដែលបានសម្រេចមគ្គផលហើយ ( ព . ពុ .)។
-
លោកុត្តរធម៌ នាម
( ម . ព . លោកុត្តរ )។
-
លោកុត្តរប្បញ្ញា នាម
បញ្ញាឆ្លងផុតចាកលោក, ឬបញ្ញាក្នុងអរិយមគ្គដែលនាំបុគ្គលពីលោកិយនេះឱ្យឆ្លងផុតចាកលោកនេះទៅដល់ឋាននិព្វាន។
-
លោកុត្តរសម្បត្តិ នាម
មគ្គផលនិញ្វន ( ព . ពុ .)។
-
លោកុត្តរាភិសម័យ នាម
ការបានសម្រេចមគ្គផល ( ព . ពុ .)។
-
លោកុត្តរារិយមគ្គ នាម
ផ្លូវរបស់អរិយបុគ្គលសម្រាប់ឆ្លងចាកលោក ( ព . ពុ .)។
-
លោកេស នាម
អ្នកដែលជាធំឬជាចម្បងជាងសត្វលោកគឺព្រះសម្មាសម្ពុទ្ធ ( តាមលទ្ធិព្រាហ្មណ៍ថាមហាព្រហ្ម )។
-
លោកេស្វរៈ នាម
អ្នកដែលជាធំក្នុងលោកឬជាងសត្វលោក។
-
លោង នាម
ប៉ែកអវយវៈមនុស្សឬសត្វពីត្រឹមត្រគាកចុះមកដល់ខាងលើជង្គង់
-
លោណម្ពិល គុណនាមនាម
ប្រៃនិងជូរឬវត្ថុមានរសប្រៃនិងជូរ
-
លោត កិរិយាសព្ទ
ស្ទុះឡើងលើផុតពីទីប្រក្រតី
-
លោតកញ្ឆាត់ កិរិយាសព្ទ
លោតវាយកញ្ឆាត់គឺលោតវាយកែងផ្ទប់នឹងកំប៉េះគូទ។
-
លោតកន្ទ្រង់ កិរិយាសព្ទ
( ម . ព . ចាក់កន្ទ្រង់ )។
-
លោតកព្ឆោង កិរិយាសព្ទ
បោលលោតពីចិត្តឯងដោយអំណាចសេចក្ដីក្លាសប្បាយខ្លាំង
-
លោតឆត្រ កិរិយាសព្ទ
លោតពីទីខ្ពស់ដោយមានឆត្រយោងការពារ
-
លោតឆ័ត្រ កិរិយាសព្ទ
ធ្វើកិច្ចការអ្វីមួយរំលងច្បាប់ដោយមិនស្របតាមច្បាប់របស់រដ្ឋ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។