វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 24 / 37
-
លោកវិទ្យា នាម
( ម . ព . លោកវិជ្ជា )។
-
លោកវិនាស នាម
សេចក្ដីវិនាសលោក, ការប្រល័យលោក។
-
លោកវុឌ្ឍិ
( ម . ព . លោកវឌ្ឍនៈ )។
-
លោកវោហារ នាម
( ម . ព . លោកវាទ )។
-
លោកសក្ខី នាម
បន្ទាល់របស់លោកគឺភ្លើង; ព្រះព្រហ្ម។
-
លោកសង្គ្រោះ នាម
ការសង្គ្រោះមនុស្សមិនរើសមុខ, ការជួយទំនុកបម្រុងមនុស្សផងគ្នាឱ្យបានសុខ, ឱ្យកើតសន្តិភាព។
-
លោកសណ្ឋាន នាម
ទ្រង់ទ្រាយឬបែបភាពពិភពលោក, ភូគោល។
-
លោកសន្តិភាព នាម
សេចក្ដីស្ងប់របស់លោក។
-
លោកសន្តិសុខ នាម
ដំណើរសុខសាន្តរបស់លោក។
-
លោកសន្និវាស នាម
ពពួកសត្វដែលនៅអាស្រ័យក្នុងលោក, ពួកមនុស្ស; លោកទាំងអស់។
-
លោកសព្ទ នាម
សូរសព្ទរបស់លោក; ភាសាសម្ដីរបស់សត្វលោក។
-
លោកសម្បត្តិ នាម
( ម . ព . លោកិយទ្រព្យ )។
-
លោកសាក្សី នាម
( ម . ព . លោកសក្ខី )។
-
លោកសេដ្ឋ នាម
( ម . ព . លោកជេស្ឋ )។
-
លោកស្ថាណុ នាម
( ម . ព . លោកខាណុ )។
-
លោកស្ថិតិ នាម
ដំណើរស្ថិតនៅរបស់លោក, ដំណើរដែលលោកតាំងនៅតាមកាលកំណត់; អាយុផែនដី។
-
លោកហាស នាម
សេចក្ដីរីករាយសប្បាយរបស់ពួកមនុស្ស។
-
លោកហាសៈ នាម
( ម . ព . លោកហាស )។
-
លោកអ្នក នាម
( ម . ព . អ្នក )។
-
លោកា នាម
លោកទាំងឡាយ
-
លោកាធិបតី នាម
អធិបតីរបស់លោក ( មហាព្រហ្ម ); ម្ចាស់របស់លោក, ម្ចាស់ទ្វីប ( ស្តេចចក្រពត្តិ )។
-
លោកាធិបតេយ្យ នាម
ការប្រកាន់យកលោកជាធំគឺការខ្លាចចិត្តពួកមនុស្សផងគ្នា; ការប្រុងប្រយ័ត្នមិនហ៊ានធ្វើអំពើអាក្រក់ព្រោះខ្លាចគេដឹងនឹកខ្មាសគេទុកជាមុន។
-
លោកាធិប្បាយ នាម
សេចក្ដីអធិប្បាយអំពីលោកសណ្ឋាន។
-
លោកានុវត្តន៍ នាម
ការប្រព្រឹត្តតាមលោកគឺការអនុលោមតាមបែបបទរបស់មនុស្សផងគ្នា, ការយកតម្រាប់គ្នា។
-
លោកានុវត្តិ នាម
( ម . ព . លោកានុវត្តន៍ )។
-
លោកាភិប្រាយ នាម
( ម . ព . លោកាធិប្បាយ )។
-
លោកាមិស នាម
នុយរបស់សត្វលោកគឺបញ្ចកាមគុណ ( រូប, សំឡេង, ក្លិន, រស, សម្ផស្ស )។
-
លោកាមិសៈ នាម
( ម . ព . លោកាមិស )។
-
លោកាយតសាស្ត្រ
( ម . ព . លោកាយតៈ )។
-
លោកាយតិកា នាម
( ម . ព . លោកាយតិកៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។