វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 21 / 37
-
លេចឮ កិរិយាសព្ទ
លេចដំណឹងឮដល់។
-
លេញ នាម
ឈ្មោះត្រីស្រកាមួយប្រភេទរូបតូចសម្បុរសរាងដំបារជាពួកត្រីរៀល
-
លេញលេង កិរិយាសព្ទ
លេងជន្លជន្លេញគឺចំអែចំអន់លេងហើយលេងទៀតដដែលៗ
-
លេញ្ជា កិរិយាសព្ទ
រំជែលេងសាំទាំច្រំដែលនាំឱ្យខឹង
-
លេឌ្ឌុបាត នាម
ការធ្លាក់ចុះនៃដុំដី; ចម្ងាយទីមួយទំហឹងបោះដុំដីពេញកម្លាំងដៃ
-
លេណ នាម
( ម . ព . លេណដ្ឋាន )។
-
លេណដ្ឋាន នាម
រូងភ្នំ; ទីសម្រាប់ពួន; រូងដែលគេជីកសម្រាប់ចូលលាក់ខ្លួនពួនអាត្មាការពារភ័យអន្តរាយ
-
លេណ្ឌុបាត នាម
( ម . ព . លេឌ្ឌុបាត )។
-
លេប កិរិយាសព្ទ
គ្រលៀវឱ្យចូលតាមបំពង់ក
-
លេបកម្ម នាម
( ម . ព . លិម្បកម្ម )។
-
លេបការ នាម
( ម . ព . លិម្បការ )។
-
លេបការិកា នាម
( ម . ព . លេបការ )។
-
លេលា នាម
( ម . ព . លលានិងលលាតែ )។
-
លេលាប់ គុណកិរិយាគុណនាម
( ព . បុ .) ដែលលែនលន, លីតលាន, ស្មោះងារ, ខ្ជីខ្ជា
-
លេស គុណនាម
តិច, តិចតួច; តូច, ឆ្មារ។
-
លេសភាព នាម
ភាវៈនៃលេស, ដំណើរលេស។
-
លេសមត្ត
ការយកលេសជាប្រមាណ, ជាដុំកំភួន; ដំណើរត្រឹមតែលេស។
-
លេសមាត្រ នាម
( ម . ព . លេសមត្ត )។
-
លេសាបទេស នាម
ការអាងលេស, ដំណើរយកលេសជាអាង។ល។
-
លេះ កិរិយាសព្ទ
( ម . ព . លែះ )។
-
លែ កិរិយាសព្ទ
មើល, រមឹល, រមឹលមើល, ក្រឡេកមើល; ខ្មែរច្រើននិយាយចំពោះរូបឆោមដែលអន់ឬចាស់ដោយប្រើពាក្យបដិសេធផង
-
លែង កិរិយាសព្ទ
ឈប់, លើកឈប់ធ្វើ, មិនរវល់; លះស្រឡះមិនត្រូវការ
-
លែងខ្លួនធ្លាំង កិរិយាសព្ទ
លែងខ្លួនមានតែសម្លៀក។
-
លែងគ្នាស្រឡះ កិរិយាសព្ទ
លែងលះប្ដីប្រពន្ធដាច់ស្រេច។
-
លែងបង់ កិរិយាសព្ទ
បោះបង់, លះបង់, រត់ចោល, លែងនឹកអាឡោះអាល័យ។
-
លែងលះ កិរិយាសព្ទ
លែងគ្នាស្រឡះឬលែងដាច់ស្រឡះមិនត្រូវការតទៅទៀត
-
លែងអី គុណកិរិយា
គង់តែមុខតែ
-
លែន នាម
( ប . ព .) បណ្ដាញកុំព្យូទ័រក្នុងតំបន់ភូមិសាស្រ្តជិតៗដូចជាក្នុងបន្ទប់តែមួយការិយាល័យតែមួយអគារតែមួយជាដើមដែលអនុញ្ញាតឱ្យកុំព្យូទ័រអាចចែករំលែកគ្នាប្រើនូវឯកសារកម្មវិធីនិងឧបករណ៍ផ្សេងៗ។
-
លែនពែន នាម
ឈ្មោះវល្លិមួយប្រភេទដើមសំប៉ែតដំបារសាច់ទន់ជ្រាក
-
លែនលន គុណកិរិយាគុណនាម
ភែសភល, យឺតៗស្ទើរៗ, ដែលចាប់មិនពេញដៃមិនពេញកម្លាំង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។