វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 18 / 37
-
លើសប្រមាណ កិរិយាសព្ទ
ហួសប្រមាណ។
-
លើសមាត្រ កិរិយាសព្ទ
ហួសមាត្រ, លុបមាត្រ
-
លើសមាត្រា កិរិយាសព្ទ
ហួសខ្នាត, លើសប្រមាណ; ហួសកម្រិតច្បាប់។
-
លើសលន់ គុណកិរិយា
លើសក្រៃ, លើសក្រៃពេក។
-
លើសលស់ គុណកិរិយា
លើសខ្វះ, មិនសព្វគ្រប់; ឆ្គាំឆ្គង, ឃ្លាតឃ្លៀងល្អៀងពីច្បាប់, ពីបែបបទ។
-
លើសលុប គុណកិរិយា
លើសហួសកំណត់, ហួសប្រមាណ។
-
លើសលែង គុណកិរិយា
ក្រៃលែង; ពន់ពេក។
-
លើសវិស័យ គុណកិរិយា
ហួសវិស័យ។
-
លើសសម័យ កិរិយាសព្ទ
កន្លងសម័យ។
-
លើសសម្ពាធឈាម នាម
ការកើនឡើងនៃសម្ពាធឈាមលើសពីកម្រិតធម្មតាដោយដឹងបានតាមរយៈម៉ាស៊ីនវាស់សម្ពាធឈាម។
-
លឿង គុណនាមនាម
ដែលមានពណ៌ដូចសាច់រមៀតឬដូចសម្បុររង្គ, ដូចសម្បុរមាសសុទ្ធ
-
លឿងខ្ចី គុណនាម
លឿងស្រគាំព័ណ៌សាច់មើមពន្លៃ។
-
លឿងចាស់ នាម
លឿងស្រអាប់។
-
លឿងទុំ នាម
លឿងលាយក្រហម, លឿងខ្លាំង។
-
លឿងរាជ នាម
រុក្ខជាតិឈើព្រៃមានផ្កាលឿងខ្ចីនិងផ្លែតូចៗវែងស្រដៀងនឹងផ្លែអូញម៉ូយបច្ចុប្បន្នគេនិយមយកមកដាំលម្អសួននិងតាមដងវិថី ...។
-
លឿងឮ គុណនាម
ដែលល្បីលេចឮសាយសុសដោយមានអ្នកនិយាយតំណាលតៗគ្នាទៅ
-
លឿន គុណកិរិយាគុណនាម
ឆាប់, ដែលមានល្បឿនឬសន្ទុះខ្លាំង
-
លឿនជឿន គុណកិរិយា
ដែលចម្រើនឡើងថែមទាំងមានល្បឿន, លឿនរហ័ស។ពាក្យទាំងពីរនេះអាចប្រើផ្លាស់ប្ដូរបាន
-
លឿនទី កិរិយាសព្ទ
ផ្លាស់ទីពីតូចទៅធំឬពីទាបទៅខ្ពស់, ឡើងពីមុខងារតូចទៅមុខងារធំ, ឡើងយសស័ក្ដិ
-
លឿនលយ កិរិយាសព្ទ
បណ្ដែតលឿនគ្រឿងៗតាមអាកាស
-
លឿនសម្ដី គុណនាម
ដែលច្រើននិយាយជ្រុលហួសលើសហេតុ; ជាងពាក្យ
-
លឿម នាម
លោហជាតិឬប្រាក់, មាសដែលគេធ្វើឱ្យមានរូបស្តើងមូលតូចសំប៉ែតមានប្រហោងកណ្ដាលសម្រាប់ដោតប៉ាក់ការវិចិត្រផ្សេងៗ
-
លឿយ កិរិយាសព្ទ
អារសើយយកស្បែកចេញ
-
លៀង កិរិយាសព្ទ
ចិញ្ចឹម, ចិញ្ចឹមរក្សា
-
លៀងភា នាម
សត្វចតុប្បាទព្រៃមួយប្រភេទរូបរាងស្រដៀងនឹង ( សត្វ ) កែះតែមាត្រតូចជាង។
-
លៀងលោម កិរិយាសព្ទ
រៀបពិធីបូជាលោមអង្វរអារក្ស។
-
លៀងអារក្ស កិរិយាសព្ទ
រៀបពិធីមានបាយចំណីព្រមទាំងឱ្យលេងភ្លេងផងបូជាអារក្ស។
-
លៀត កិរិយាសព្ទ
សៀតទ្រាប់ឬស៊កត្រង់ចន្លោះកណ្ដាលកុំឱ្យត្រដុសគ្នា ( ប្រើតាមទម្លាប់ដោយស្រុក, អ្នកខ្លះថាសៀត, ស៊ក )។
-
លៀន កិរិយាសព្ទ
លេចចេញ, ចេញបន្លឹមពីក្នុងទីដែលលឹបឬដែលកប់
-
លៀប នាម
ឈ្មោះឈើពួកជ្រៃ, មាន២ប្រភេទគឺលៀបធំមានស្លឹកធំ, លៀបតូចមានស្លឹកតូច; ត្រួយខ្ចីលៀបទាំង២ប្រភេទនេះមានរសចត់បន្តិចៗប្រើជាអន្លក់ឬរបោយបាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។