វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 10 / 37
-
លាស គុណនាម
ដែលមានចម្ងាយរយាល, រង្វើល, ស្រយាល; កន្ធែកឃ្លាតពីគ្នា
-
លាសក នាម
អ្នកចាក់ក្បាច់កែក្រាយ, អ្នករាំ, ល្ខោន
-
លាសន នាម
ដំណើរឬលំនាំចាក់ក្បាច់កែក្រាយ, ការរាំ។
-
លាសនវិជ្ជា នាម
ចំណេះរាំ, ចំណេះល្ខោន។
-
លាសនវិទ្យា នាម
( ម . ព . លាសនវិជ្ជា )។
-
លាសនវិធី នាម
ពិធីរាំ។
-
លាសនាការ នាម
អាការនៃដំណើររាំ
-
លាសម្ដី កិរិយាសព្ទ
លើកសម្ដីដើមចោលកុំឱ្យអ្នកម្ខាងប្រកាន់យកជាការតទៅ។
-
លាសិកា នាម
( ម . ព . លាសក )។
-
លាសិក្ខា នាម
ពោលពាក្យប្រាប់ថាឈប់លែងធ្វើជាអ្នកបួស, ចាកសិក្ខា។
-
លាសីលផ្នួស នាម
( ម . ព . លាសិក្ខា )។
-
លាសឹក កិរិយាសព្ទ
ប្រាប់ឱ្យដឹងថានឹងសឹក ( ចាកផ្នូស )។
-
លាស់ គុណនាម
ដែលលូតវែង
-
លាំ គុណនាមគុណកិរិយានាម
ដែលស្ទើរតែនឹងដូចគ្នាឬប៉ុនគ្នា, រលឿគ្នា, ប្រហែលគ្នា, ស្រដៀងគ្នា
-
លាំង នាម
ឈ្មោះឈើធំមួយប្រភេទស្លឹកចាប់ច្រឡំនឹងច្រេសខ្លឹមចាប់ច្រឡំនឹងនាងនួន
-
លាំងជៃ នាម
( ម . ព . លាំងជ័យ )។
-
លាំងជ័យ នាម
ឈ្មោះឈើ, មានពីរប្រភេទគឺមួយប្រភេទស្លឹកតូចៗជាសំណុំៗ, មួយប្រភេទទៀតស្លឹកធំៗរាយៗ, ច្រើនកើតមានដង្កូវដួងស៊ីដើមចេញជ័រជ្រាយគគុល, ដង្កូវដួងនោះហៅថាដួងលាំងជ័យ។
-
លាំងសាត នាម
ឈ្មោះឈើមួយប្រភេទផ្លែជាប់គ្នារដឹកចេញពីស្មែងសំបកផ្លែស្តើងសម្បុរសសាច់ជាក្លែបៗដូចបង្គៅតែជ្រាយបន្តិចជាងបង្គៅមានរសផ្អែមលាយជូរបន្តិចៗ, បរិភោគបាន, គ្រាប់មានរសល្វីង។
-
លាំងៗ គុណកិរិយា
ស្តែងៗ, មែនៗ; ថ្មីៗ, ស្រស់ៗ, ភ្លាមៗ
-
លាំលើស គុណនាម
ប្រសើរលើស, ក្រៃលែងជាង, ល្អជាង ( មានប្រើខ្លះតែក្នុងកាព្យបុរាណ )
-
លិកេ នាម
( ម . ព . យីកេ )។
-
លិក្ខា នាម
ពងចៃ។
-
លិក្សា នាម
( ម . ព . លិក្ខា )។
-
លិខនកម្ម នាម
ការសរសេរ, ការគូរវាស
-
លិខនកិច្ច នាម
ដំណើររវល់ដោយការសរសេរឬដោយការគូរ
-
លិខនកិត្យា នាម
( ម . ព . លិខនកិច្ច )។
-
លិខនក្រឹត្យ នាម
( ម . ព . លិខនកិច្ច )។
-
លិខិត កិរិយាសព្ទ
សរសេរ, គូរ ( ច្រើនប្រើតែក្នុងការតែងកាព្យឃ្លោង។
-
លិខិតគោចរ នាម
លិខិតរបស់លោកចៅអធិការវត្តបញ្ជាក់បរិសុទ្ធនៃភិក្ខុឬសាមណេរដែលចេញចរទៅកាន់ខែត្រដទៃតាមបញ្ញត្តិសម្រាប់ប្រទេសកម្ពុជាដោយប្រយ័ត្នក្រែងមានបព្វជិតក្លែងក្លាយបន្លំថាខ្លួនជាអ្នកបួសបរិសុទ្ធ ...។
-
លិខិតឆ្លងដែន នាម
លិខិតដែលក្រសួងមានសមត្ថកិច្ចបានចេញឱ្យធ្វើដំណើរឆ្លងដែននៃរដ្ឋមួយទៅកាន់រដ្ឋដទៃ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។