វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 79 / 81
-
រំហាច នាម
( ម . ព . លម្ហាច )។
-
រំហុក គុណកិរិយាគុណនាម
អំពីភ្លៀងដែលធ្លាក់គំហុកខ្លាំងរាល់ថ្ងៃ
-
រំហូត គុណកិរិយា
( ម . ព . រម្ហូត )។
-
រំហូរ នាម
ការហូរ។
-
រំហូរទឹក នាម
ការហូរនៃទឹក។
-
រំហួត កិរិយាសព្ទ
ធ្វើឱ្យហួត
-
រំហើយ កិរិយាសព្ទនាម
( ម . ព . លម្ហើយ )។
-
រំហែ កិរិយាសព្ទ
( ម . ព . លម្ហែ )។
-
រំហោក កិរិយាសព្ទនាម
ធ្វើឱ្យហោក
-
រំហ័ស គុណនាម
ដែលរហ័ស, ប្រញាប់
-
រំអា កិរិយាសព្ទ
( ម . ព . រម្អា )។
-
រំអិល នាម
( ម . ព . រម្អិល )។
-
រំអុក កិរិយាសព្ទ
អុករឿយៗ, កម្ជេញដាក់គឺពឹងរក, សូម; តឿនទារទទូចច្រំដែល, កន្ទក់កន្ទេញនាំឱ្យព្រួយឱ្យជ្រេញចិត្ត
-
រំអុករំអែ កិរិយាសព្ទ
រំអុកចែប៉ប្រែ, រំអុកត្អូញត្អែរច្រំដែល
-
រំអួយ កិរិយាសព្ទ
ធ្វើពុតចំទួយខ្លួន, ឈឺចាប់ឬនឿយហត់បន្តិចបន្តួចសម្ដែងអាការមាយាថ្ងូរឬត្អួញត្អែរធ្វើហាក់ដូចជានឿយហត់ខ្លាំងឬឈឺខ្លាំង
-
រំអួយរំអែ កិរិយាសព្ទ
( ម . ព . រំអែរំអួយ )។
-
រំអើក កិរិយាសព្ទ
និយាយតំណាលឬរំឭកដំណើរដើមឬក៏រឿងដើម
-
រំអែង កិរិយាសព្ទ
( ម . ព . រម្អែង )។
-
រំអែរំអួយ កិរិយាសព្ទ
រំអួយពេក ( ព . កា .) ប្រើជារំអួយរំអែក៏មាន )។
-
រំឥល នាម
( ម . ព . រម្អិល )។
-
រំឭក កិរិយាសព្ទ
( ម . ព . រម្លឹក )។
-
រំឭករំលើក កិរិយាសព្ទ
( ម . ព . រំលើករំឭក )។
-
រះ កិរិយាសព្ទ
ចេញពន្លឺត្រចះពីក្នុងស្រទាប់មេឃនៅវេលាព្រហាមឬវេលាយប់ ( តាមកាលកំណត់ )
-
រះមុខ កិរិយាសព្ទ
សរសេរវិសគ៌ៈរៈពីមុខអក្សរខុស, ច្បាស់, ចាស់, ណាស់, ប្រើ " ស " ប្រកបយ៉ាងនេះត្រូវហើយ, សរសេររះមុខជាខុះ, ច្បះ, ចះ, ណះយ៉ាងនេះមិនត្រូវទេ។
-
រះសន្សើម កិរិយាសព្ទ
ដើរកាត់ទីមានស្មៅវែងឬកាត់ព្រៃដែលកំពុងទទឹកជោកដោយសន្សើម។
-
រះសំបែង ប.
ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យសង់ផ្ទះឬធ្វើផ្ទះថា
-
រ៉ កិរិយាសព្ទនាម
អាររេះសាច់ឈើផ្គុំភ្ជិតមុខ
-
រ៉ក នាម
ប្រដាប់មានភ្លៅសណ្ឋានខូងជុំវិញវិលបានធូរស្រួលសម្រាប់ស៊កខ្សែឬពួរទាញអ្វីៗយោងឡើងឬសម្រូតចុះដោយងាយ
-
រ៉ង នាម
កងទ្រនាប់, កងទ្រនាប់ដាក់ចន្លោះក្បាលខ្ចៅសម្រាប់រឹតបន្តឹងខ្ចៅ
-
រ៉ង់ នាម
( ស្ថិតិ .) ផលសងរវាងតម្លៃខ្ពស់បំផុតនិងតម្លៃទាបបំផុតនៃទិន្នន័យ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។