វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 73 / 81
-
រោងដោល នាម
ឈ្មោះផ្ទះមួយបែបរាងវែងស្ទងមានដៃស្នាចាប់គល់ផ្ទោងចែងទាំងពីរខាងមានហោជាងតូចទាបទ្រនាប់ត្រង់ប្រជុំហប់
-
រោងដំរី នាម
ឈ្មោះអតីតខេត្តខ្មែរ១ក្នុងដែនដីកម្ពុជាក្រោម ( កូសាំងស៊ីន ) ស្ថិតនៅក្នុងតំបន់ដូនណៃឬភាគខាងកើតដែនដីសណ្ដទន្លេមេគង្គ, បច្ចុប្បន្នហៅខេត្តតាយនិញ។
-
រោងថែវ នាម
រោងវែងជាបរិវេណព័ទ្ធជុំវិញប្រាសាទឬវិហារជាដើមមានទ្វារធំទាំង៤ទិស។
-
រោងទង នាម
( ម . ព . រោងថែវ )។
-
រោងទាន នាម
រោងសម្រាប់ដាក់ភោជនាហារឱ្យទានឬរោងសម្រាប់ប្រជុំគ្នាធ្វើទាន។
-
រោងផ្កាស្លា នាម
រោងពិសេសមួយក្នុងពិធីមង្គលការជាទីតម្កល់ផ្កាស្លានិងជាទីនៅសម្នាក់បណ្ដោះអាសន្នរបស់កូនកំលោះ។
-
រោងពុម្ព នាម
គ្រឹះស្ថានឬកន្លែងបោះពុម្ពសៀវភៅនិងឯកសារផ្សេងៗ
-
រោងរាំ នាម
រោងធំទូលាយសម្រាប់ល្ខោនរាំ ( រោងមហោស្រព, រង្គសាល )។
-
រោងរៀន នាម
សាលារៀន។
-
រោងល្ខោន នាម
( ម . ព . រោងរាំ )។
-
រោច កិរិយាសព្ទនាម
ចាប់ភើចទាញហូតយកចេញខ្លះឬយកចេញតែមួយៗ
-
រោចនប្រភា នាម
ពន្លឺដ៏រុងរឿង, ត្រចះ, ចិញ្ចាច។
-
រោចនភាព នាម
ភាវៈរុងរឿង។
-
រោចនាការ គុណនាម
អាការរុងរឿង; ...។
-
រោចនៈ គុណនាម
ដែលភ្លឺ, ត្រចះ, រុងរឿង, ចិញ្ចាច, ចិញ្ចែងចិញ្ចាច; ជាទីពេញចិត្ត។
-
រោចន៍ គុណនាម
( ម . ព . រោចនៈ )។
-
រោណ្ណាការ នាម
( ម . ព . រុណ្ណាការ )។
-
រោទន នាម
កិរិយាយំ, ការយំ, យោបំ។
-
រោទនការណ៍ នាម
ហេតុឬដំណើរដែលយំ។
-
រោទនកាល នាម
ពេលយំ, ពេលដែលអត់ទ្រាំខានយំពុំបាន។
-
រោទនភាព នាម
ភាវៈយំ, ដំណើរយំ។
-
រោទនវេលា នាម
( ម . ព . រោទនកាល )។
-
រោទនសព្ទ នាម
សូរយំ។
-
រោទនាការ នាម
អាការយំ។
-
រោទ៍ កិរិយាសព្ទ
យំឮសូររំពង, ស្រែកយំខ្លាំង, យំពេញសំឡេង
-
រោទ៍ស្គរ កិរិយាសព្ទ
ទូងស្គរកម្ទរញាប់រន្ថាន់។
-
រោធន នាម
ការបិទ, បិទបាំង, រាំង, ខ្ទប់, ចុក, ភ្ជិត; ការឃុំខាំង, ដំណើរជាប់ទោស, ត្រូវទោស។
-
រោធនកម្ម នាម
អំពើឃុំខាំង, ការដាក់ទោស, ដាក់គុក។
-
រោធនការណ៍ នាម
ហេតុឬដំណើរដែលជាប់ឃុំ, ដែលជាប់ទោស។
-
រោធនដ្ឋាន នាម
ទីសម្រាប់ឃុំខាំង, គុក; កំពែង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។