វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 70 / 81
-
រៀម នាម
( រ . ស .) បង
-
រៀមច្បង នាម
ជនដែលជាចម្បងក្នុងត្រកូលឬក្នុងពួកនីមួយ; ច្រើននិយាយថាត្រកូលរៀមច្បងរៀមច្បងក្នុងត្រកូល; ចាស់ទុំរៀមច្បងរៀមច្បងដែលជាចាស់ព្រឹទ្ធាចារ្យ; ឬថាចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង។
-
រៀរ៉ាយ គុណកិរិយាគុណនាម
ដែលរាត់រាយ, ខ្ចាត់ខ្ចាយ, រតាត់រតាយ, រោយរាយ
-
រៀរ៉ៃ កិរិយាសព្ទ
អង្គាសប្រាក់កាសជាដើមយកតាមស្ម័គ្រចិត្តរបស់អ្នកចូល
-
រៀល កិរិយាសព្ទគុណនាមនាម
ភ្លាត់កៃ, ភ្លាត់គន្លឹះ, ជ្រុលរអិលទៅ
-
រៀវ គុណនាម
ដែលធំខាងគល់តូចខាងចុងបន្តិចៗតាមលំដាប់រហូតទៅ
-
រេ កិរិយាសព្ទ
ងាក, បែររឿយៗ
-
រេខា នាម
ស្នាម; គំនូស; បន្ទាត់, ស្នាមបន្ទាត់; តារាងដែលគូស។
-
រេខាគណិត នាម
( ម . ព . គណិតសាស្ត្រ )។
-
រេខាគណិតរាប នាម
ផ្នែកមួយនៃរេខាគណិតដែលសិក្សាពីទម្រង់រូបរាងធរណីមាត្រនៅក្នុងប្លង់រាបស្មើ។
-
រេខាបត្រ នាម
ក្រដាសមានបន្ទាត់។
-
រេច គុណនាម
ដែលដាច់របេះខ្លះបន្តិចៗ, ដែលស្ទែះបន្តិចៗ
-
រេចកភេសជ្ជៈ នាម
ថ្នាំបញ្ចុះឱ្យបាត់ទល់អាចម៍។
-
រេចកភៃសជ្យ នាម
( ម . ព . រេចកភេសជ្ជៈ )។
-
រេចនកម្ម នាម
ការបញ្ចុះថ្នាំឱ្យបាត់ទល់អាចម៍
-
រេចរឹល គុណនាម
ដែលរឹលនៅខ្លីៗដុះលូតលាស់មិនរួច
-
រេញ គុណនាម
ទេញ, ក្រិសលូតលាស់ចម្រើនមិនរួច
-
រេញៗ គុណនាម
( ម . ព . រិញៗ)។
-
រេណបថ នាម
( ម . ព . អយបថ )។
-
រេណុ នាម
លំអង, ល្អង; លម្អិត; ផង់; ធូលី; កេសរផ្កា
-
រេណូ នាម
( ម . ព . រេណុ )។
-
រេតាមខ្យល់ គុណកិរិយា
( ព . ប្រ .) ងាកគំនិតតាមតែគេបំបែរ ( ប្រៀបដូចខ្លែងដែលរេតាមខ្យល់ )។
-
រេទីន នាម
ស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកហើយនៅលើនោះមានកោសិការួសនឹងពន្លឺពីរបែបគឺកោសិកាកោននិងកោសិកាដំបង។
-
រេប័ស គុណនាម
ទាប, ថោក; ថោកទាប, ថោកថយ, ថយថោក; កាច, កោងកាច, អាក្រក់, គំរក់, ជួជាតិ; កំណាញ់
-
រេផៈ នាម
អក្សររ; ពាក្យ។
-
រេពល នាម
( ម . ព . រេហ៍ពល )។
-
រេរក កិរិយាសព្ទ
រកដោយរេគំនិត, ដោយលៃលក។
-
រេរង់ កិរិយាសព្ទ
រេចុះរេឡើងរង់ចាំ។
-
រេរា កិរិយាសព្ទ
រាចុះរាឡើងបង្អែបង្អង់
-
រេរាំ កិរិយាសព្ទ
រាំរេចុះរេឡើង; ( ព . ប្រ .) រេចុះរេឡើងទៅតាមខ្យល់ទឹកហូរជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។