វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 69 / 81
-
រឿងយឺតយ៉ាវ នាម
រឿងយូរអង្វែងហើយ។
-
រឿងរង្សី នាម
រស្មីរុងរឿង, រស្មីភ្លឺត្រចះ។
-
រឿងរះ នាម
រះភ្លឺត្រចះ។
-
រឿងរ៉ាវ នាម
រឿងប្រេះឆា, ដំណើរមោះមៃនឹងគ្នា, អធិករណ៍
-
រឿងស្រី នាម
សិរីដ៏រុងរឿងឬដែលមានសិរីរុងរឿង។
-
រឿងហេតុ នាម
ហេតុដែលកើតឡើងជារឿង។
-
រឿងអាស្រូវ នាម
រឿងអសីលធម៌ឬខុសច្បាប់ហើយធ្វើឱ្យសាធារណជនមានអារម្មណ៍ខកចិត្ត
-
រឿងឫទ្ធិ នាម
ឫទ្ធិរុងរឿងឬដែលមានឫទ្ធិរុងរឿង ( ពាក្យទាំងនេះច្រើនតែប្រើក្នុងកាព្យ )
-
រឿណរង្គ នាម
សមរភូមិទីចម្បាំង )
-
រឿនហ្លួង នាម
ក្រុមឱភាសមន្ត្រីឬក្រុមព្រះរាជមន្ទីរ
-
រឿយ គុណកិរិយា
គ្រឿន; ស្មើៗ; ញយ, ញឹកញយ
-
រៀង កិរិយាសព្ទគុណកិរិយា
ដាក់តាមលំដាប់; ធ្វើឱ្យត្រូវលំដាប់, ឱ្យត្រូវរបៀប, ឱ្យត្រូវជួរ, ឱ្យជាជួរ
-
រៀងខ្លួន
រាល់ខ្លួន, សព្វខ្លួន។
-
រៀងរាប
រៀងដរាប។
-
រៀងរាយ
រាយតាមលំដាប់។
-
រៀងរាល់ថ្ងៃ
រាល់ថ្ងៃជាដរាប។
-
រៀន កិរិយាសព្ទ
សិក្សា, ខំសង្កេតឱ្យចេះ, ទទួលយកចំណេះ; ហាត់, ហ្វឹក
-
រៀនចាំសព្ទ
រៀនចាំពាក្យប្រែពីភាសាមួយទៅភាសាមួយ។
-
រៀនផ្ទាល់ពីមាត់ កិរិយាសព្ទ
( ម . ព . រៀនផ្ទាល់មាត់ )។
-
រៀនផ្ទាល់មាត់ កិរិយាសព្ទ
រៀនតពីមាត់គ្រូគឺគ្រូប្រាប់ឱ្យថាតាមឱ្យរៀនទន្ទេញដោយឥតមានគម្ពីរឬក្បួនអ្វីសម្រាប់អានទន្ទេញ
-
រៀនសិល្ប៍ កិរិយាសព្ទ
រៀនសិប្បៈ។
-
រៀនសូត្រ កិរិយាសព្ទ
រៀនដោយទន្ទេញ, ដោយស្វាធ្យាយឱ្យចងចាំ។
-
រៀនអត្ថ កិរិយាសព្ទ
រៀនសេចក្ដីអធិប្បាយ, រៀនអដ្ឋកថា។ ( ព . សា .) រៀនប្រែបាលី។
-
រៀប កិរិយាសព្ទគុណកិរិយា
ទៀប, ហៀប, ជិត, រកកល់; ទៀបនឹង, ... រកកល់នឹង, ស្ទើរនឹង
-
រៀបចំ កិរិយាសព្ទ
រៀបឱ្យត្រឹមត្រូវ, ឱ្យចុះរបៀប, ឱ្យត្រូវបែប
-
រៀបនឹង គុណកិរិយា
( ម . ព . រៀប )។
-
រៀបរប គុណកិរិយា
( ម . ព . រប )។
-
រៀបរយ គុណនាម
ដែលមានរបៀបល្អ, មានសណ្ដាប់ឆ្នាប់ត្រឹមត្រូវ, ចុះបែប, ចុះរបៀប, មានរបៀបត្រូវគ្នា; សុភាព
-
រៀបរាប់ កិរិយាសព្ទ
( ម . ព . រាប់រៀប )។
-
រៀបរៀង កិរិយាសព្ទ
ធ្វើឱ្យមានរបៀបរៀងគ្នា, ដាក់រៀងតាមរបៀប
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។