វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 64 / 81
-
រូត កិរិយាសព្ទគុណកិរិយា
ចាប់ច្បូតប្រមូល
-
រូតរះ កិរិយាសព្ទគុណកិរិយា
ស្រូតរួត; រវៀសរវៃ, ម្នីម្នា
-
រូប នាម
ធម្មជាតដែលប្រែប្រួលឬវិនាសដោយហេតុផ្សេងៗមានក្ដៅនិងត្រជាក់ជាដើម; អ្វីៗដែលប្រាកដដល់ភ្នែក; រាង, សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ; អង្គ, ខ្លួន, ខ្លួនប្រាណ; លំអ
-
រូបកល្យាណ គុណនាម
លំអរូប។
-
រូបកាយ នាម
ពួកនៃរូបធម៌, កងនៃរូបធម៌, បានដល់រូបទាំងពួងមាន២៨ ( តាមគម្ពីរព្រះអភិធម្ម )។
-
រូបការ នាម
អ្នកធ្វើរូប, ជាងគូរឬឆ្លាក់រូប។
-
រូបការក៍ នាម
( ម . ព . រូបការ )។
-
រូបការិកា នាម
( ម . ព . រូបការ )។
-
រូបការិនី នាម
( ម . ព . រូបការ )។
-
រូបការី នាម
( ម . ព . រូបការក៍ )។
-
រូបក្ខន្ធ នាម
កងរូប, ប្រជុំរូប។
-
រូបគុណ នាម
( ម . ព . រូបកល្យាណ )។
-
រូបឆោម គុណនាម
ទ្រង់ទ្រាយរូប។
-
រូបឆោមលោមព័ណ៌ នាម
ទ្រង់ទ្រាយរូបនិងសម្បុររោម ( សម្បុរស្បែក )។
-
រូបជីវិនី នាម
ស្រីអ្នកចិញ្ចឹមជីវិតដោយសាររូប ( ស្រីពេស្យា )។
-
រូបជ្ឈាន នាម
ឈានដែលមានរូបធម៌ជាអារម្មណ៍។
-
រូបតា នាម
មូលតាមួយបែបដែលឥតមានអត្ថិភាពជាពាក្យឯករាជ្យក្នុងភាសា ( លោកអៀវកើសហៅថា « កន្ទេចពាក្យ ») សម្រាប់ភ្ជាប់ជាមួយពាក្យប្ញសឬជាមួយប្ញសដើម្បីបង្កើតនិងពាក្យបំបែកពាក្យ។
-
រូបតាង នាម
រូបជំនួស។
-
រូបតំណាង នាម
( ម . ព . រូបតាង )។
-
រូបថត នាម
រូបដែលផ្ដិតចាកកញ្ចក់ថត។
-
រូបធម៌ នាម
រូបទាំងពួង។
-
រូបធាតុ នាម
សារធាតុដែលមានម៉ាសហើយតាំងទីក្នុងលំហ។
-
រូបធាតុនិយម នាម
ទ្រឹស្ដីដែលយល់ថារូបធាតុគឺជាតថភាពដំបូងពោលគឺរូបធាតុនិងដំណើរបាតុភូតទាំងអស់អាចឱ្យគេពន្យល់បានថាជាការបង្ហាញឱ្យឃើញឬជាលទ្ធផលនៃរូបធាតុ
-
រូបនាម នាម
រូបនិងនាម ( ព . អ .)។
-
រូបបរិវត្ត គុណនាម
ដែលអាចប្រែរូបរាងបាន។
-
រូបបរិវត្តន៍ នាម
បម្រែរូប, ដំណើរការផ្លាស់ប្ដូររូប, ការក្លាយរូបរាង
-
រូបបាជីវា
( ម . ព . រូបជីវិនី )។
-
រូបបំព្រួញ នាម
រូបតាងរូបសង្ខេប
-
រូបផ័ន នាម
រូបព័ណ៌។
-
រូបព័ណ៌ នាម
សម្បុររូបឬរូបរាងនិងសម្បុរ, លក្ខណៈរបស់រូប។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។